Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ បានថ្លែងប្រាប់ដល់រដ្ឋបាលស្រុក បន្តពង្រឹងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងត្រូវណែនាំដល់មន្រ្ដីគ្រប់រូប ត្រូវពង្រឹងការងាររបស់ខ្លួនឲ្យច្បាស់លាស់ និងម៉ត់ចត់ ហើយធ្វើយ៉ាងណាគេចឲ្យឆ្ងាយពីទង្វើណាដែលផ្ទុយពីច្បាប់។

លោក សុខ លូ បន្ថែមថា បើពុំនោះទេ បើសិនស្រាវជ្រាវរកឃើញថាមានបុគ្គលណាម្នាក់ប្រព្រឹត្តនូវអំពើផ្ទុយពីច្បាប់អ្វីមួយ និងធ្វើការចាត់វិធានការដោយគ្មានការលើកលែងឡើយ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង ប្រសាសន៍យ៉ាងដូច្នេះ  ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាព ការងារនៅក្នុងអង្គភាព មានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ លោកផ្ដាំផ្ញើរដល់រដ្ឋបាលស្រុក បន្តពង្រឹងសុខសុវត្ថិភាព និងសុខសន្ដិភាពព្រោះកាលណាប្រទេសមានសុខសន្ដិភាពហើយ ការអភិវឌ្ឍប្រទេសក៏កើតមានឡើងដែរ ប្រទេសជាតិមានការរីកចម្រើនបានអាស្រ័យលើសន្ដិភាព។

លោកក៏បានជំរុញឲ្យបន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ ហើយត្រូវជំរុញឲ្យប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសមូលដ្ឋានសម្រាប់អ្នកដែលមិនទាន់បានមកចាក់ ជាពិសេសរដ្ឋបាលស្រុកត្រូវរៀបចំក្រុមការងារ ដើរចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅតាមគេហដ្ឋាន ដើម្បីពិនិត្យមើលថា តើគ្រួសារណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង គ្រួសារណាខ្លះដែលមិនទាន់បានចាក់ដូសជំរុញ និងត្រូវណែនាំគាត់ឲ្យយល់ច្បាស់ពីសារៈប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះតែម្ដង ក៏ដូចជាធ្វើការណែនាំដល់គាត់កុំឲ្យជឿលើសម្ដីញ៉ុះញ៉ុងពីជនអគតិមួយចំនួនដែលចោតប្រកាន់ថា វ៉ាក់សាំងកូវីដ-១៩បង្កហានិភ័យដល់សុខភាព និងអាយុជីវិតមនុស្ស ផ្ទុយទៅវិញវ៉ាក់សាំងកូវីដ-១៩មិនបង្កជាហានិភ័យដល់សុខភាពមនុស្ស ឬអាយុជីវិតទេ ហើយថែមទាំងជួយអាយុជីវិតមនុស្ស ពីការឆ្លងពីជំងឺកូវីដ-១៩ ឬជួយឲ្យអាត្រាការស្លាប់ឲ្យនៅទាបបំផុត នៅពេលដែលយើងបានឆ្លងជំងឺកូវីដ-១៩នេះ។ 

សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក លួត សាលី ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលស្រុកបវេលថ្មី ជំនួសលោក នូ ប៊ុនយ៉ាង ដែលចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានរថយន្ត១គ្រឿងបើកបរឱ្យបាក់ស្ពានវត្តស្លែងឬស្ពានស្ទឹងជីក្រែង។

ហេតុការណ៍បានកើតឡើង មុខវត្តស្លែងនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាបនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ប្រភពបានឱ្យដឹងថា រថយន្តដែលគ្រោះថ្នាក់ គឺបានដឹកថ្មឆ្លងកាត់ស្ពាន បណ្ដាលឲ្យបាក់ស្ពាន ជាពីរកំណាត់តែម្ដង។ ទោះជាយ៉ាងណាតៃកុងរថយន្តត្រូវបានគេជួយសង្គ្រោះ។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យឆាប់ឆេះរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងមូល។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង០៨និង៤០ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះបានបំផ្លាញផ្ទះទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជិត ១ម៉ឺនដុល្លារផងដែរ។

ក្នុងនោះបណ្ដាលឲ្យខូចខាត៖ ផ្ទះ១ខ្នង ទំហំ៨ម៉ែត្រx១៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង (ខូចខាត អស់ទាំងស្រុង).ឆេះគ្រែគ្រញូង១. ទូរដាក់ខោអាវ ១. តុគ្រញូង១. តុបាយ២. មាស ១.៤ តំឡឹង និងប្រាក់ដុល្លា ៣ ០០០ ដុល្លា និងសម្ភារប្រើប្រាស់ មួយចំនួនផ្សេងទៀត។

សមត្ថកិច្ចបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ សុខ ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ៖ បណ្តាលមកពី អុជធូបទៀននៅកន្លែងអាសន: ទើបបណ្តាលអោយឆេះតែម្ដង។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង អធិការស្រុកពួក១គ្រឿង អធិការស្រុកអង្គរជុំ ១គ្រឿង និង ប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ត ទើបពន្លត់បានទាំងស្រុង តែមិនបណ្តាលអោយប៉ះពាល់ដល់អាយជីវិតមនុស្ស និងសត្វទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២២

ភ្នំពេញ៖នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខពីសំណាក់សម្តេច ក៏ដូចជា នាយឧត្តមសេនីយ៍ គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បានចាក់ទុកថា ការបាត់បង់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាបាត់បងស្វាមី បិតា ជីតា ជាទីស្រឡាញ់ និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ពោរពេញទៅដោយមនសិការស្នេហាជាតិ ដែលក្នុងមួយជីវិតរបស់លោក បានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងនាំមកនូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា «រូបកាយរបស់ ឯកឧត្តមបានបាត់បង់ទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោកនៅតែស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់មនុស្សជំនាន់ក្រោយទាំងអស់គ្នា ជារៀងរហូតមិនអាចបំភ្លេចបានឡើយ»។

សូមជម្រាបថានៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សុខ សារឿន សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវក្តីរន្ធត់តក់ស្លុត និងរំជួយចិត្តរកពាក្យអ្វីមកប្រៀបផ្ទឹមបាន ចំពោះការបាត់បង់មេបញ្ជាការ និងជាយុទ្ធមិត្តធ្លាប់រួមដំណើរជាមួយសម្តេច ក្នុងគ្រប់កាលៈទេសៈទាំងអស់ ពិសេសនាយឧត្តមសេនីយ៍ សុខ សារឿន គឺជាមិត្តរួមអាវុធដ៏ស្មោះត្រង់ និងអ្នកជួយយកអាសារបំផុត នៅលើគ្រប់សមរភូមិប្រយុទ្ធ ហើយដែលរូបសម្តេច និង នាយឧត្តមសេនីយ៍ សុខ សារឿន ធ្លាប់មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ចាប់តាំងពីប្រទេសមានអសន្តិសុខ រហូតប្រទេសទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពេញលេញរហូតមកដល់ពេលបច្ចុប្បន្ន។

សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងនាមភរិយាសម្តេចផ្ទាល់ បានចូលរួមរំលែកនូវមរណទុក្ខនេះ ប្រកបដោយសមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយភរិយា បុត្រាបុត្រី ចៅប្រុសចៅស្រី និងញាតិមិត្តជិតឆ្លាយនៃសព និងសូមលំឱនកាយវាចាចិត្ត ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃ សព បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើសហការជាមួយ កម្លាំងសមត្ថកិច្ចស្រុកស្វាយលើបានចុះកម្ទេចឡដុតធ្យូង ជាច្រើនកន្លែង នៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ។

ការចុះកម្ទេចនេះ ក្រោមការចង្អុលបង្ហាញដោយលោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប មន្ត្រីរដ្ឋបាលព្រៃឈើជាច្រើនរូបទៀត នៅថ្ងៃទី២២និង២៣ ខែកុម្ភ:ឆ្នាំ២០២២។

មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាប្រតិបត្តិការនេះ គឺចុះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពការសាងសង់ឡដុតធ្យូង និងរុះរើឡធ្យូង។

មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា មុនដំណើរការអនុវត្តច្បាប់ ក្រុមការងារបានប្រជុំពិភាក្សា ដោយបានលើកយកពីបញ្ហាប្រឈម និងការងារអនុវត្តច្បាប់ស្តីពីព្រៃឈើ យកមកជជែកដោះស្រាយនៅក្នុងអង្គពិភាក្សារួមគ្នាដើម្បីរៀបចំយុទ្ឋសាស្រ្តអនុវត្តតាមនីតិវធី។

បើតាមតន្ត្រីហើយរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមការងារបានសម្រេចដូចខាងក្រោម៖
១.ចំពោះឡណាដែលកំពុងដុត និងឡដែលមិនទាន់ប្រមូលផល ក្រុមការងារបានសម្រេចធ្វើកិច្ចសន្យាទុកសុពលភាពរយ:ពេល៣០ថ្ងៃ ក្រោយពេលប្រមូលផលហើយឲ្យពួកគាត់រុះរើដោយខ្លួនឯង
២.ចំពោះឡដែលប្រមូលផលហើយនៅទំនេរ ក្រុមការងារ និងរុះរើផ្ទាល់នៅនិងកន្លែង។ ជាលទ្ធផលក្រុមការងារសម្រេចធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបាន៥៤ម្ចាស់ ដែលមានឡធ្យូងចំនួន៥៧ឡ និងបានរុះរើបំផ្លាញចោលបានចំនួន ២៨ឡ។

សូមជម្រាបថាសកម្មភាពឡធ្យូង ជាមុខរបរមួយបានបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ បើទោះបីជាមុខរបរនេះជាមុខរបរកសិករយ៉ាងណាក៏ដោយ។ ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលព្រៃឈើបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបរ ឡធ្យូង ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តត្បូងឃ្មុំ​៖មន្ទីរកសិកម្ម បានផលិតកម្ម វិស័យកសិកម្ម ក្នុងខេត្តមានរហូតដល់ ៤៩០លានដុល្លាអាមេរិក នៅឆ្នាំ២០២១កន្លងទៅនេះ។

ថ្លែងក្នុង​កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២​ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២​នេះ​ លោក​​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងក្នុងការជំរុញលើវិស័យមួយនេះ។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា សមិទ្ធផលជាច្រើន នៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ បានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះ គឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្ម ជាពិសេសប្រជាកសិករនោះឡេីយ​។

អភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួល ប្រជាកសិករ បន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្ត ឲ្យកាន់តែមានកំណើនបន្ថែម ក្នុងគោលដៅបង្កើនការដាំដុះ និងផលិតកម្មសត្វក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងថា នៅឆ្នាំ២០២១ ផលិតកម្មកសិកម្ម រួមមាន៖
-អនុវិស័យដំណាំផ្តល់បរិមាណផល ១ ៥១២ ៦០០តោន មានតម្លៃផលិតកម្មទំហំ ២៧៥លានដុល្លាអាមេរិក។
-អនុវិស័យកៅស៊ូ ផ្តល់បរិមាណផល(ជ័រស្ងួត) ៨១ ៦០០តោន មានតម្លៃផលិតកម្មទំហំ ១២២លានដុល្លាអាមេរិក។
-អនុវិស័យផលិតកម្មសត្វ ផ្តល់បរិមាណផល ១៩ ៧៦០តោន មានតម្លៃផលិតកម្មទំហំ ៥៨លានដុល្លាអាមេរិក។
-អនុវិស័យជលផល ផ្តល់បរិមាណផល ១៦ ៦០០តោន មានតម្លៃផលិតកម្មទំហំ ៣៤លានដុល្លាអាមេរិក។
-អនុវិស័យផលិតកម្មសត្វ មានសត្វសរុបប្រមាណ ២ ៧៣១ ៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមាណ ១៩ ៧៦៣តោន មានតម្លៃផលិតកម្មទំហប្រមាណ ៥៧,១៥លានដុល្លាអាមេរិក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណៈម្ដាយកំពុងជាប់រវល់។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី​ ២៤ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង១១និង១០នាទី នៅចំនុចតាមបណ្តោយព្រែកខាងកើតផ្លូវចុះកំពង់ផែរចុងឃ្នៀសទៅស្តង់ត្រី។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ​ ង៉ុយ ចិត្រា ភេទប្រុស​អាយុ​៣ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់ចុងឃ្នៀស​ក្រុងសៀមរាប។ ឪពុកឈ្មោះ ឃឿត ង៉ុយ អាយុ​២៩ឆ្នាំ​ មុខរបរនេសាទ។ ម្តាយឈ្មោះ សាន​ ស៊ីណែត អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ។

សមត្ថកិច្ចបន្តថាមូលហេតុ ម្តាយរវល់លាងចាននៅខាងក្រោយផ្ទះ ហើយទុកកូនអោយលេងតែម្នាក់ឯងនៅខាងមុខផ្ទះ( ផ្ទះបណ្តែតទឹក)។

សមត្ថកិច្ចបញ្ជាក់ថាកំលាំងប៉ុស្តិ៍ចុះទៅដល់ផ្ទះសព ប៉ុន្តែក្រុមគ្រួសារមិនបានដាក់ពាក្យបណ្តឹងឫស្នើសុំអោយធ្វើកោសល្យវិច័យនោះទេ។ បច្ចុប្បន្នសពត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ លោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានប្រាប់ដល់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ឲ្យសាងសង់ស្ដូបមិត្តភាពកម្ពុជា វៀតណាម ដោយសម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា« ដោយផ្អែកលើប្រវត្តិសាស្រ្តនៃទំនាក់ទំនងក្នុងការរួមសហការតស៊ូ ដើម្បីសុខសន្តិភាព នៃប្រទេសជាតិទាំងពីរ កម្ពុជា វៀតណាម និងក្នុងបំណងដើម្បីបន្តពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំបន្តទៀត ថ្នាក់ដឹកនាំទាំងពីរតែងតែ បានរំលឹកជាបន្តបន្ទាប់អំពីប្រពៃណីនៃការរួមសហការគ្នាតស៊ូនេះ ក្នុងទសវត្សរ៍៦០ និង៧០»។

សម្ដេច ស ខេង បន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីការចារិកអត្ថន័យនៃសញ្ចៈភាពជាប្រវត្តិសាស្រ្តនេះ លើស្ដូបមិត្តភាពកម្ពុជា វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានណែនាំរដ្ឋបាលរាជធានីខេត្ត រៀបចំចារិកអត្ថន័យនៃប្រវត្តិសាស្រ្តតាមខ្លឹមសារដូចមានក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលដែលបានចែកជូនទៅរាជធានីខេត្តរួចហើយ»។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំបែបនេះ នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖ក្រុមមន្ត្រីនៅរសៀលថ្ងៃទី២៣ខែកុម្ភ: ម្សិលមិញ បានចុះទៅពិនិត្យមើលតាមឱសថស្ថាននានា នៅក្នុងខេត្តសៀមរាប អំពីការដាក់លក់ថ្នាំព្យាបាលជំងឺកូវិដ១៩ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលជាពិសេសថ្នាំ Molnupiravir ដែលក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ការចែកចាយនិងលក់ ព្រោះថ្នាំនេះពុំមានលេខទិដ្ឋាការឬបញ្ជីកាពីក្រសួងសុខាភិបាល។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល មន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យតាមឱសថស្ថាននានាក្នុងខេត្តសៀមរាបមួយចំនួនធំរួចមក ឃើញថា មានឱសថស្ថានមួយចំនួនតូចប៉ុនណ្ណោះ បានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែថ្នាំទាំងនោះ សុទ្ធតែមានលេខបញ្ជិកាពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយមន្រ្តីជំនាញមិនទាន់រកឃើញការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលនៅក្នុងក្រុងសៀមរាបនោះទេ។

នៅក្នុងឱកាសចុះត្រួតពិនិត្យនេះ ដែរលោកស្រីបានណែនាំឱ្យម្ចាស់ឱសថស្ថានទាំងអស់ត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមដាច់ខាតការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល។ ហើយសម្រាប់ឱសថស្ថានណាដែលបានលក់ថ្នាំព្យាបាលជំងឺកូវីដ ដែលមានបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ ត្រូវលក់ក្នុងតំម្លៃសមរម្យកុំតំម្លើងថ្លៃហួសហេតុដែល ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

លោកស្រី លី វណ្ណៈ បានលើកឡើងថា កាលពីផ្ទុះកូវីដដំបូងមានអាជីវកមួយចំនួនបានលក់ម៉ាសក្នុងតំម្លៃថ្លៃហួសហេតុ ហើយឥឡូវនេះ អូមីក្រុងបានរាតត្បាត តែមានថ្នាំព្យាបាល ដូច្នេះសូមឱ្យម្ចាស់ឱសថស្ថានទាំងអស់កុំលក់ថ្នាំព្យាបាលកូវីដនេះ ថ្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molmupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ចិកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ចិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មាន លេខទិដ្ឋាការ ឬបច្ឆិកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានបង្ហោះសាររំឭក ខួប៤៣ឆ្នាំ ការជួបជុំគ្នាឡើងវិញ ជាមួយភរិយា។

នាយករដ្ឋមន្ត្រីបានសរសេរថាថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ  ២០២២)

ជារៀងរាល់ឆ្នាំ ខ្ញុំតែងបង្ហោះនូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិងចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។

ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូន១មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។

ថ្ងៃនេះ ខ្ញុំគួរនិយាយរឿងដែលខ្ញុំពុំទាន់បាននិយាយក្រោយការជួបគ្នា។ ល្ងាចថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំបានជួបជាមួយភរិយានិងកូនខ្ញុំវិញ ក្រោយបែកគ្នាកាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ដែលពេលនោះកូនរបស់ខ្ញុំនៅក្នុងផ្ទៃ៥ខែប៉ុណ្ណោះ។ ការជួបគ្នាគឺជារឿងសប្បាយណាស់ ព្រោះយើងនៅរស់ទាំងអស់គ្នានិងបានជួបគ្នាឡើងវិញ។ សម្រាប់រូបខ្ញុំកាន់តែសប្បាយដោយបានដឹងនិងឃើញថាមានកូនប្រុស ហើយខ្ញុំបានក្លាយជាឪពុករបស់កូន។ អកុសលសម្រាប់រូបខ្ញុំ គឺកូនមិនព្រមហៅយើងថាជាឪពុកនិងកាន់តែលំបាកគឺកូនមិនព្រមអោយយើងទៅជិតម្តាយគេទៀតផង។

ម៉ាណែត ទើបបានផ្តាច់ដោះប៉ុន្មានសប្តាហ៍មុនពេលមកជួបខ្ញុំ។ រ៉ានី បានប្រាប់ខ្ញុំថា ពេលរសៀលក្នុងថ្ងៃឆ្លងសាឡាងអ្នកលឿងក្នុងដំណើរមកភ្នំពេញ ម៉ាណែត បានក្រឡេកឃើញគេលក់នំបុ័ង ម៉ាណែត ឃ្លានណាស់ចង់បាននំបុ័ងញាំ តែទាំងភរិយាខ្ញុំ ស៊ីណាតប្អូនស្រីខ្ញុំ និងអតីតយុទ្ធមិត្ត២នាក់ដែលជិះម៉ូតូដឹកភរិយានិងកូនខ្ញុំមកកាន់ទីក្រុងភ្នំពេញគ្មានប្រាក់ឬរបស់អ្វីដើម្បីដោះដូរជាមួយនំបុ័ងនេះឡើយ។

ម៉ាណែត កូនកំសត់មួយនេះបានត្រឹមលេបទឹកមាត់មើលមុខម្តាយដែលកំពុងហូរទឹកភ្នែកអាណិតកូន។បន្ទាប់ពីបាយល្ងាចនិងក្រោយដឹងរឿងនំបុ័ងនៅលើសាឡាងអ្នកលឿង ខ្ញុំរកបានស្ករគ្រាប់ប្រហែលជាង១០គ្រាប់ប្រគល់អោយកូន។ ម៉ាណែត ទទួលយក តែគេយកទៅគប់លេង ព្រោះគេមិនស្គាល់ស្ករគ្រាប់ទេ។ ខ្ញុំបកស្ករគ្រាប់ប្រគល់អោយ ម៉ាណែត តែកូនរុញដៃខ្ញុំចេញ ដល់ពេលខ្ញុំហូបស្ករគ្រាប់ទើប ម៉ាណែត ដឹងថាជារបស់សម្រាប់ញាំ ម្តងនេះ ម៉ាណែត ញាំស្ករគ្រាប់ទាំងសំបករហូតភរិយាខ្ញុំឃើញក៏បកសំបកស្ករគ្រាប់អោយ តែគាត់អោយញាំតែ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន។ នេះហើយជារសជាតិនៃ
កុមារជំនាន់ ប៉ុលពត ដែលមិនដែលបានរបស់ហូបឬសម្ភារៈនៃល្បែងលេងសម្រាប់កុមារ។

ប្រហែលម៉ោង៩យប់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ភរិយាខ្ញុំបានអោយ ម៉ាណែត គេងកើយដៃនៅលើគ្រែដែលអាចជាទម្លាប់បែបនេះពីមុនមក។ មួយសន្ទុះក្រោយមកខ្ញំឡើងទៅដេកលើគ្រែជាមួយប្រពន្ធខ្ញុំស្រាប់តែ ម៉ាណែត ស្រែកយំហើយដេញខ្ញុំចុះពីគ្រែ។ ពេលខ្ញុំចុះពីលើគ្រែទើប ម៉ាណែត ឈប់យំ។ ខ្ញុំត្រូវអង្គុយរងចាំ ម៉ាណែត ដេកលក់ទើបហ៊ានឡើងលើគ្រែ។ ខ្ញុំបន្តធ្វើបែបនេះប្រហែល៣សប្តាហ៍។ ថ្ងៃមួយ ខ្ញុំសាកល្បងលេងសើចជាមួយប្រពន្ធខ្ញុំដោយធ្វើមិនដឹងមិនឮជាមួយ ម៉ាណែត ដោយឡើងដេកទទូរភួយជិតទាំងពីរនាក់ ស្រាប់តែមិនឮ ម៉ាណែត យំទៀតទេថែមទាំងមិនឮសម្លេងកូនទៀតផង។

ដោយមិនឮសម្លេងកូនខំបើកភួយឡើងវិញស្រាប់តែបាត់កូនខំបើកទ្វារមករកកូនខាងក្រៅបន្ទប់រកមិនឃើញ តែបែរជាមករកឃើញកូនសម្ងំគេងក្រោមគ្រែទាំងទឹកមុខមិនសប្បាយចិត្ត។ ថ្ងៃក្រោយមកយើងសាកល្បងលេងជាមួយកូនម្តងទៀត តែម្តងនេះ ម៉ាណែត មិនយំ មិនរត់ពួនទៀតទេ គឺឡើងជិះឪពុកម្តាយពីលើភួយតែម្តង។ ចាប់ពីពេលនោះហើយដែល ម៉ាណែត បានហៅខ្ញុំថាពុក។

សូមបញ្ជាក់ជូនថា ខ្ញុំនិងភរិយាចិញ្ចឹមកូនចំនួន៥នាក់ មិនដែលមានមេដោះទេ គ្រប់យ៉ាងយើងត្រូវធ្វើខ្លួនឯងដើម្បីកូន។ ដោយសាររឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណមីកំពុងត្រូវបានថត ខ្ញុំសង្ឃឹមថាវគ្គនេះអាចបង្កើតបានជាឈុតឆាកមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង ៣ នាក់ទៀតរងរបួសធ្ងន់ដោយសារម៉ូតូចំនួន២គ្រឿងបុកគ្នា។

ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចគោកចំរេះ ផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

យោងតាមរបាយការណ៍បានបង្ហាញថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CU.4004 បើកបរដោយឈ្មោះខា ចំប៉ី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកសិករ ដឹកអ្នករួមដំណើរ ១នាក់ឈ្មោះ ជុំ សុខហេង ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរពីត្បូងទៅជើង បានទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប1U.9592 បើកបរដោយឈ្មោះ រុន សារី ភេទស្រីអាយុ១៧ឆ្នាំ មុខរបរកសិករ ដឹកអ្នករួមដំណើរ ១នាក់ ឈ្មោះអឿន តាំ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរកសិករអ្នកទាំងពីរមានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរ ទិសដៅពីជើងទៅត្បូង(បញ្ច្រាសទិសគ្នា)។

របាយការណ៍បន្តថាករណីនេះបណ្ដាលអោយ ស្លាប់១នាក់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំតាយ៉ែក និងរបួសធ្ងន់ចំនួន៣នាក់។ អ្នកស្លាប់ ឈ្មោះរុន សារី (ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីមី ពាក់ផ្លាកលេខសៀមរាប 1U.9592)
-អ្នករបួសធ្ងន់
១/ឈ្មោះអឿន តាំ (ជាអ្នករួមដំណើរជាមួយ អ្នកស្លាប់)។
២/ឈ្មោះខា ចំបុី (ជាបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CU.4004)
៣/ឈ្មោះ ជុំ សុខហេង (ជាអ្នករួមដំណើរជាមួយឈ្មោះខា ចំបុី)។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់បានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ឯម៉ូតូរក្សាទុកនៅកន្លែងនគរបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page272 Page273 Page274 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×