ខេត្តកំពង់ចាម៖ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ បានហក់ឡើងសារជាថ្មីកម្ពស់ជាងកន្លះម៉ែត្រ ត្រឹមរយៈពេល ២៤ម៉ោង ធ្វើឲ្យទឹកកេីនឡេីងកម្ពស់១២.២២ម៉ែត្រ ពោលគឺទឹកខ្ពស់ជាងឆ្នាំមុនដែលមានកម្ពស់ត្រឹមតែ ៨.១៦ម៉ែត្រប៉ុណ្ណោះ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គ ត្រឹមរយៈពេល ២៤ម៉ោង បានហក់ឡើងកម្ពស់ ០.៦៦ម៉ែត្រ ធ្វើឲ្យទឹកកេីនឡេីងកម្ពស់ ១២.២២ម៉ែត្រ ខណៈកម្ពស់ទឹកដែលត្រូវប្រកាសការប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ បណ្តាលឲ្យទឹកហូរចូលកន្លែងទំនាប និងព្រែកចំនួន ២២ លើ ៤១ព្រែក ក្នុងខេត្តកំពង់ចាម ដែលក្នុងនោះទឹកបានលូនចូល ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាសចំនួន ៧ព្រែក។
បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ) ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរទៀតផង។ ចំពោះតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ទន្ទឹមនោះផ្នែកខ្លះក៍ អាចមានភ្លៀងជាបង្គួរ។ ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ផងដែរ៕SRP



ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោក ជា សុផារ៉ា បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។ លោកបានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។