ខេត្តសៀមរាប៖លោក ញ៉ែម សំណាង និង លោកសឹង្ហ សំរឹទ្ធិ ព្រមទាំងក្រុមការងារ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឧបត្ថមម៉ាសនិងអាកុល ដល់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យវត្តស្វាយ។
ពិធីធ្វើឡើងថ្ងៃសុក្រ ទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ នៅវិទ្យាល័យវត្តស្វាយ ក្រោមការទទួលពីសំណាក់លោកឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការរងយោធភូមិភាគទី៤។
លោកសឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឲ្យដឹងថាការឧបត្ថម្ភ ម៉ាសនិងអាកុល ដល់គ្រូពេទ្យយោធភូមិភាគទី៤ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យវត្តស្វាយ នេះគឺដោយមើលឃេីញការខ្វះខាតសម្ភារ ដូចជាម៉ាស នឹងអាកុល សម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ របស់លោកគ្រូពេទ្យ ហើយម៉ាសនិងអាកុល ទាំងនេះបានមកពីសទ្ធាជ្រះថ្លារបស់សមាជិក សមាជិកា ក្រុម១៥៧ ទូទាំងខេត្តសៀមរាប ដេីម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ឆ្លៀតក្នុងចែកម៉ាសនិងអាកុល នេះផងដែរ លោក លោកសឹង្ហ សំរឹទ្ធិ និងក្រុមការងារបានកោតសរសេីរ ចំពោះក្រុមគ្រូពេទ្យ ដែលកំពុងស្ថិតនៅក្នុងខ្សែត្រៀមជួរមុខ ដោយបានខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចជូនប្រជាពលរដ្ឋ។ ជាពិសេសអ្នកដែលកំពុងធ្វេីចត្តាឡីស័ក នៅក្នុងមណ្ឌលជាច្រេីននាក់ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។
សូមបញ្ជាក់ថាអំណោយដែលត្រូវប្រគល់ជូនរួមមាន៖ អាកុល ចំនួន១០កាន ស្មេីនិង៣០០ លីត្រ និងម៉ាសចំនួនពីរកេសធំស្មេីនិង ៥០០០ ម៉ាស៕SRP
ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីជាច្រើននាក់បម្រើការងារនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ទៅសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាន។

ខេត្តកំពង់ធំ៖រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់រថយន្តវេអង១គ្រឿងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅខេត្តកំពត។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយដែលមានចំណងជើងថា«ឥទ្ធិពល វិជ្ជមាន នៃ ការដាក់គោលដៅ»។
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ។
ភ្នំពេញ៖នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើក ទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាដោយព្រះអង្គ បានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើនដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។
ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការប៉ូលិសខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស។