ខេត្តកំពង់ធំ៖លោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំបញ្ជា សមត្ថកិច្ចបង្រ្កាបគ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុន គ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាព ឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ដែលជាដីព្រៃអភិរក្សរក្សាទុករបស់រដ្ឋ ដោយយកធ្វើជាកម្មសិទ្ធ។
ការបង្រ្កាបត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាគ្រឿងចក្រ ទាំង៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រមួយគ្រឿង ត្រូវបានកម្លាំងចម្រុះឃាត់បាន យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើស្ទោងដើម្បីអនុវត្តតាមផ្លូវច្បាប់។
ប្រភពបានទម្លាយថា ក្រុមហ៊ុនបានសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិកតា ក្នុងនោះមានដីព្រៃជាប់គម្រប៤០ហិកតា ដីមិនជាប់គម្រប៣០ហិចតា តែជាក់ស្តែងក្រុមហ៊ុនបាន ឈូសឆាយដីព្រៃរបស់រដ្ឋដល់ទៅ ជាង២០០ហិចតាឯណោះ។
លោកស្រី គឹមឡេង ( ហៅចែអូន ) ភេទស្រី រស់នៅស្រុកស្ទោង ដែលជាឈ្មួញដីជាប់លំដាប់ បានឲ្យដឹងតាម ប្រព័ន្ឋតេឡេក្រាមថា ប្រវត្តិដីនេះ លោកស្រីបានទិញក្នុងឆ្នាំ ២០០៧ ហើយមកដល់បច្ចុប្បន្ន បានលក់បន្តឲ្យទៅក្រុមគ្រួសារ សុខសាន្ត តែមិនដឹងថា ក្រុមហ៊ុនរត់ការសុំឈូសឆាយដល់ត្រឹមណានោះទេ លោកស្រីក៏មិនដឹងដែរ។
លោកព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការពារបង្រ្កាបព្រៃឈើ និងនេសាទ បានឆ្លើយបដិសេធ មិនដឹងពីការឈូសឆាយដីរបស់ក្រុមហ៊ុនគ្រួសារ សុខសាសន្តឡើយ។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា លោកនិងចុះស្រាវជ្រាវឲ្យលម្អិតពី បញ្ហាឈូសឆាយដីព្រៃនេះ៕SRP


ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាមរបស់ចិនចំនួន ១លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាលបញ្ជាទិញពីភាគីចិន ត្រូវបានដឹកតាមយន្តហោះមកដល់ប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ។
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ដោយជនបង្កបានចាក់ក្នុងជម្លោះពាក្យសម្ដី។
ខេត្តកំពង់ឆ្នាំង៖សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានព្រឹទ្ធសភា បានអញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង។
ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែងនិង លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈ បានដឹងនាំ សមាជិក សមាជិកា នាំយកអំណោយប្រគល់ជូន ប្រជាការពារចំនួន ២០រូប នៅសាលាឃុំសង្វេីយ ស្រុកជីក្រែង។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ (Hubei) ប្រទេសចិន ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។នេះបើយោងតាម លិខិតដែលចុះហត្ថលេខាដោយលោកប្រាក់ សុខុន៕SRP