ខេត្តត្បូងឃ្មុំ៖ថ្លែងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃចន្ទ នេះ សម្តេចហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯកភាពគ្នាលើ ពេលវេលាសម្រាប់កិច្ចប្រជុំពិសេស អាស៊ាន-អាមេរិកនៅឡើយទេ ដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។
សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន៕SRP



ខេត្តកណ្ដាល៖មានការលើកឡើងថាមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ក្រោយពេលរឿងអាស្រូវរបស់ខ្លួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់គឺប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល លោក ម៉ឹង យូឡេង កំពុងព្យាយាមបិទបាំងអំពើរបស់ខ្លួន។ ប៉ុន្តេទោះជាយ៉ាងណាលោក ម៉ឹង យូឡេង មិនអាចបិទបាំងរឿងអាស្រូវរបស់ខ្លួនបានទេ ព្រោះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាសាធារណៈ រួចទៅហើយជុំវិញការ បើកដៃឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាច្រើនកន្លែងប្រព្រឹត្តរឿងភាពមិនប្រក្រតីពេញទំហឹង។