ខេត្តសៀមរាប៖ក្របីអ្នកភូមិចំនួន៤ក្បាលត្រូវបានចោរចូលលួចបានដោយសុវត្ថភាព។
ហេតុការណ៍ចោរលួចក្របីនេះ បានកើតនៅទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិបុស្សធំ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពពីពលរដ្ឋបានឲ្យដឹងថាករណីនេះគឺម្ចាស់ក្របីបានចងក្របីទុកខាង ក្រោយផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ ដោយមិនមានរបងឬក្រោលនោះទេ ដោយចោរបើកឡាន ចូលមកដឹកក្របី៦ក្បាល ប៉ុន្តែ រត់រួចមកវិញ ២ក្បាល។
សមត្ថកិច្ចស្រុកប្រាសាទបាគង បានប្រាប់ថា ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងថា បានបាត់ក្របីមួយក្រោល មានចំនួន ៦ក្បាល ឈ្មោល២ក្បាលញី៤ក្បាលក្នុងនោះមានសម្បុរ សរ១(ឃ្លៀច)នៅចំណុចខាងលើ។
ប្រភពបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈឺន មៃ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ រហូតម៉ោង៥និង ០០នាទីព្រឹក ថ្ងៃទី ២០ខែមិថុនាឆ្នាំ២០២១ ទើបជនរងគ្រោះ ដឹងខ្លួន ទៅមើល ក្របីក៏បាត់ រួចបានរាយការណ៍ជូននគបាលប៉ុស្តិ៍នគរបាលអំពិល តែម្ដង។
បើតាមសម្ដី របស់ម្ចាស់បានប្រាប់សមត្ថកិច្ចថា កាលពីមុន គាត់ចិញ្ចឹមក្របីមានចំនួន ១២ ក្បាល ហើយក្នុងអំឡុងឆ្នាំ២០១៩ ចោ ចូលលួចដឹកតាមឡានអស់៦ក្បាលផងដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្វែងរក តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕SRP
ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា 

ភ្នំពេញ៖កូនប្រុសសម្តេចតេជោហ៊ុន សែន លោកហ៊ុន ម៉ានី នៅព្រលប់ថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយរៀបរាប់ការធ្វើដំណើររបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការស្រោចស្រង់អាយុជីវិតរបស់ប្រជាជន។
ភ្នំពេញ៖សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដោយសារពាក់ព័ន្ធប្រយោលជាមួយអ្នកកើតជម្ងឺកូវីដ-១៩។ នេះបើតាមសំណេរ របស់សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ page ហ្វេសប៊ុកនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ។
ខេត្តត្បូងឃ្មុំ៖លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសេចក្តីសម្រេចលេខ ៧០ សសរ ស្ដីពីការតែងតាំងសមាសភាពនៃអនុគណៈម្មការ នានា ចំណុះអោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិត តែងតាំង ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ៕SRP
ភ្នំពេញ៖វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចាប់ខ្លួន ឧកញ៉ា «ប្រាក់ ប្រាកដ» ករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រឿងរត់ការផ្ទេរក្របខ័ណ្ឌ ពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ តែបរាជ័យ។