
ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។
លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះ វិធានការដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ ។
សម្តេច ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានបានសម្តែងនូវការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានានៅក្នុងនោះការចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈ ជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាកម្ពុជានិងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ជាពិសេសលើវិស័យការទូតសភានៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។
សភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ហ្វីលីពីន ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ជាចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕SRP


ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត។ នេះបើយោងតាមអនុក្រឹត បានចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន៕SRP
ខេត្តសៀមរាប៖អ្នកព័ត៌មានចំនួនពីររូប ត្រូវបានក្រុមអ្នកលេងល្បែងស៊ីសងមួយហ្វូងហ៊ុំព័ទ្ធព្រួតគ្នាវាយអោយរងរបួស ហើយដកយកកាមេរ៉ា។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាជូនចំពោះរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ មន្ទីរពេទ្យ ហ្លួងម៉ែ៕SRP
ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ២០០.០០០ USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំ »មន្ទីរពេទ្យ ហ្លួងម៉ែ»។
ខេត្តសៀមរាប៖អ្នកនេសាទខុសច្បាប់ជនជាតិខ្មែរចំនួន៩នាក់ ត្រូវបានសមត្ថកិច្ច បានសម្រេចបញ្ជូនទៅ តុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
«លោកសរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក»
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណ ដល់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទាំង៤ ក្នុងក្រុងកំពង់ចាម និងថ្លែងអំណរគុណចំពោះ លោកជំទាវអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម ទាំង៣រូប ក៏ដូចជាសប្បុរសជននានា ដែលបានគាំទ្រជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសម្ភារជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់ពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃ ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖