Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងាស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត
«រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២១

ភ្នំពេញ៖នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១​នេះ ជាថ្ងៃខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧០ ឈានចូល ៧១ ឆ្នាំ។

សម្ដេចតេជោហ៊ុន សែន បានបង្ហោះសារនៅក្នុង
ទំព័រ page facebook ផ្លូវការរបស់សម្ដេច ថា«ចៅ៤នាក់យកនំនិងផ្កាមកជូនពរជីតា ពេលជីតាកំពុងហាត់ប្រាណដើម្បីបានឆាប់ត្រឡប់ទៅផ្ទះវិញឱ្យបានមុនម៉ោង៧យប់។
ចៅមាសចៅស្រីទី៩គូររូបនិងសរសេរលិខិតជា
ភាសាខ្មែរ អង់គ្លេស និងចិនជូនពរជីតា។
ដំណាក់កាលកូវីដគឺមានតែធ្វើបែបនេះ
ហើយទើបល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២១

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយក្នុងផ្លូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រសៀលថ្ងៃទី០៣ ខែមេសា ម្សិលមិញុ។

ហេតុការណ៍បានកើតឡើងស្ថិត
នៅភូមិខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីមូលដ្ឋានឲ្យដឹងថាផ្ទះដែលរងការឆេះ ប្រភេទឈើលើថ្មក្រោម មានទំហំ​ ៩ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ សរ សួល ភេទប្រុស អាយុ៤១ឆ្នាំ​។

ករណីនេះបណ្តាលអោយខូចខាត គ្រែដេក៤ ទូរដាក់ខោអាវ៤ និងទូរទស្សន៍ ១គ្រឿង។​ ចំណែកមាសប្រាក់ នឹងរបស់របរសម្ភារមួយចំនួនផ្សេងៗត្រូវបានពលរដ្ឋ អ្នកជិតខាងជួយយកចេញទាន់ពេល។

សមត្ថកិច្ចបញ្ជាក់ថា បានជួយអន្តរាគមន៍ពន្លត់ ដោយកម្លាំងនគរបាលស្រុកស្រីស្នំប្រើទឹកអស់១ឡាន។ មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ពីផ្នែកខាងលើផ្ទះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង៤៥នាទីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកតូរីសពណ៌សពាក់ស្លាកលេខភ្នំពេញ ២S៧៣៤០«អ្នកបើកបររត់បាត់»បើកបរពីកើតទៅលិច មកកើត បានបុកម៉ូតូម៉ាកហុងដាC១២៥ពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខសៀមរាប១A៧៤៦០ បើកបរដោយឈ្មោះហាន ហ៊ុយ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបានបន្តថាករណីនេះមូលហេតុអ្នកបើកបរម៉ូតូបើកឆ្លងថ្នល់ពីត្បូងទៅជើង មិនប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តបុកទាំងម្ដង។វត្ថុតាងរថយន្តនឹងម៉ូតូរក្សាទុក នៅអធិការនគបាលស្រុក។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ធំ៖ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមគោរព ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់ ៧០ ឈានចូល ៧១ ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក
ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញ​នូវ​វិធានការ​ ពង្រឹង​ប្រសិទ្ធភាព​ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ភូមិសាស្ត្រ​ក្នុងខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ​ធ្វើឡើងនៅថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​ព្រឹកមិញនេះ​ ដោយមានការចូលរួមពីអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និងមន្ត្រីពាក់ព័ន្ធ​ផងដែរ​។

សូមជម្រាបថាក្នុងកិច្ចប្រជុំ​នេះ​ដែរ រដ្ឋបាលខេត្ត បានលើកជារបៀបវារៈធំៗចំនួន៣ រួមមាន៖

១-កិច្ចប្រជុំពិភាក្សា អំពីការបិទការចេញ-ចូល រវាងខេត្តនិងខេត្ត ដោយអង្គប្រជុំបានសម្រេចនៅរក្សាស្ថានភាពដើមដដែល ដោយពុំទាន់ឈានទៅដល់ការបិទនៃការចេញ-ចូល រវាងខេត្ត និងខេត្តឡើយទេ។

២-កិច្ចប្រជុំ ពិភាក្សា អំពីការបិទបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដោយអង្គប្រជុំបានសម្រេចរក្សានូវស្ថានភាពដើមដដែល ដោយរងចាំការជូនដំណឹងរបស់រដ្ឋបាលខេត្តជាក្រោយ។

៣-ការដាក់ចេញនូវវិធានការ នៃការបិទរមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាបណ្ដោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខាងមុខ​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តសៀមរាប៖មហាជនមានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីមានសមត្ថកិច្ចបានចុះបិទអាជីវកម្មលក់សាច់សុនខ«ឆ្កែ»មួយកន្លែង នៅរសៀលថ្ងៃទី០២ ខែមេសា ម្សិលមិញ។

សមត្ថកិច្ចបានថ្លែងថាទីតាំងលក់សាច់ឆ្កែមួយកន្លែងនៅក្បែរវត្តពោធិ៍២ដើម ស្ថិតនៅក្នុងក្រុងសៀមរាប ដែលបានបើករយ:ពេលជាង១០ឆ្នាំមកនេះ ត្រូវបានចុះបិទបន្ទាប់ពីបានធ្វើកិច្ចសន្យាឲ្យបិទម្ដងរួចមក ដោយមានម្ចាស់មានឈ្មោះ ជី សុជាតិ ភេទប្រុស មិនបិទតាមកិច្ចសន្យា។

សូមរំលឹកថាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីកន្លងទៅបានចេញលិខិតមូយទំព័រដោយបានហាមឃាត់ការធ្វើអាជីវកម្មទិញ.លក់ សត្វសុនខ«ឆ្កែ» នៅក្នុងខេត្តសៀមរាប ប៉ុន្តែអាជីវកម្មខ្លះហាក់បីមិនញញើតកោតខ្លាចទៅនឹងការហាមឃាត់នោះឡើយ។ ក្រោយចេញលិខិតក៏សមត្ថកិច្ចចុះបិទនិងធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងលក់សាច់ឆ្កែបញ្ឃប់សកម្មភាព ជួញដូរលក់ ប៉ុន្តែទីតាំងខ្លះហាក់មិនព្រមអនុវត្តនៅតែបន្តបើកលក់យ៉ាងគគ្រឹកគគ្រេងដដែល។

សូមជម្រាបថាការចុះទៅបិទអាជីវកម្មលក់សាច់ឆ្កែ នៅក្បែរវត្តពោធិ៍២ដើមនាថ្ងៃម្សិលមិញនេះ បន្ទាប់ពី«បណ្ដាញសៀមរាបប៉ុស្ដិ៍» បានធ្វើការចុះផ្សាយរួមមក។

ប្រជាពលរដ្ឋបានលើកឡើងថានៅខេត្តសៀមរាប មានទីតាំងលក់សាច់ឆ្កែ ជាច្រើនកន្លែងទៀត ដូច្នោះសមត្ថកិច្ច គួរតែចុះស្រាវជ្រាវបិទទាំងអស់ឲ្យបានសុំកុំធ្វើតែមួយកន្លែងយកមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម៖អ្នកសារព័ត៌មានចំនួន៣នាក់បានជិះរថយន្តលុចស៊ិសមួយគ្រឿង ទៅថតសកម្មភាពល្បែងជល់មាន់ ប៉ុន្តែខណ:កំពុងតែធ្វើដំណើរតាមផ្លូវ ក៏មានអ្នកកាងល្បែងមកកាក់និងវាយកម្ទេចរថយន្ត បើទោះបីជាអ្នកសារព័ត៌មានទាំងនោះប្រាប់ថា ពួកគេទើបតែមកលើកទី១យ៉ាងណាក៏ដោយ ក៏អ្នកកាងល្បែងនៅតែលើកដំបងវាយឡានមិនដកដៃឡើយ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

យោងតាមប្រភពបានឲ្យដឹងថា អ្នកសារព័ត៌មានមានឈ្មោះ នួន រឿន នៅអង្គភាព An hot news និងអ្នកសារព័ត៌មាន២នាក់ទៀត បានចុះទៅថតសកម្មភាពល្បែងជល់មាន់ នៅភូមិសាស្ត្រខាងលើ ក៏ស្រាប់តែអ្នកកាងល្បែងមកវាយរថយន្តពួកគេតែម្ដង។ ក្រោយកើតហេតុបែបនេះ អ្នកសារព័ត៌មាន ទាំងនោះបានបើករថយន្ត ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានតែសមត្ថកិច្ចមិនបានទទួលពាក្យបណ្ដឹងនោះទេ ក៏បានរាយការណ៍ទៅអភិបាលខេត្តកំពង់ចាមដើម្បីសុំជួយអន្តរាគមន៍។ ក្រោយហេតុការណ៍កើតឡើង ក៏មានលោក កាំង គឹម ហុង អធិការរងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចេញមុខជំនួសឲ្យអ្នកបង្កហិង្សាមកសម្របសម្រួល បង់លុយ៥០០ដុល្លារឲ្យអ្នកសារព័ត៌មាន ដែលរងគ្រោះដើម្បីបញ្ចប់រឿង។ ករណីបណ្ដាលឲ្យរថយន្តម៉ាកលុចស៊ិសពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ២S៩៦៨៨ បណ្ដាលខូចខាតយ៉ាងដំណំផងដែរ។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានរងគ្រោះខាងលើនេះ សុំសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍និងចាត់វិធានការករណីហិង្សានេះផង។ បើតាមប្រភពថាលោក កាំង គឹម ហុង (នាមបក្សី៩) អធិការរងស្រុកជើងព្រៃជាម្ចាស់ទីតាំងជល់មាន់ នៅភូមិខាងលើ។ ពាក់ព័ន្ធការលើកឡើងនេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក កាំង គឹម ហុង អធិការរងស្រុកជើងព្រៃ នៅឡើយទេ ចំពោះការចោទប្រកាន់នេះ។

គួរបញ្ជាក់ថាជារើយៗអ្នកសារព័ត៌មានតែងតែទទួលរងគ្រោះនៅពេលពួកគេបានចុះទៅយកព័ត៌មាន សកម្មភាពលេងល្បែងស៊ីសង ហើយត្រូវបានអ្នកលេងល្បែងទាំងនោះដេញវាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម៖ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ចាម​ ផ្ញេី​សារលិខិត​គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ឆ្នាំ​ ឈានចូល ៧១ឆ្នាំ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង នៅព្រលប់ថ្ងៃនេះបានបង្ហោះសារតាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការដោយអះអាងថាគ្រោះថ្នាក់ចរាចរណ៍ រយៈពេលបីខែមកនេះមានការថយចុះ។

ទំព័រ facebook សម្តេចស ខេង បានសរសេរថា៖នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។

ចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស​ទី១​ឆ្នាំ២០២១នេះ គឺមានចំនួន១.១១៣នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១.៣១៥នាក់។

ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោគ​ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត។

ជាមួយគ្នានេះខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ទោះថាមិនមែនជាជម្ងឺឆ្លងក៏ដោយ ក៏គ្រោះថ្នាក់នេះបានផ្តាច់ជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។ ខ្ញុំព្រះករុណាខ្ញុំសូមធ្វើការអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២១

ភ្នំពេញ៖ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាអោយគណកម្មាធិការចំពោះកិច្ច ចាក់វ៉ាកសាំងកូវីដ-១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ ជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារ ជាដើម។

សម្តេចហ៊ុន សែន ក៏បានជំរុញអោយពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ អោយបានឆាប់បំផុត។

សម្តេចតេជោ បានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូសដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារអាយុជីវិតពលរដ្ឋ ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្ដឹងរបស់ម្ដាយឪពុកក្មេងរងគ្រោះ ពាក់ព័ន្ធករណីរួមភេទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើទិញពេស្យាចារកុមារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុសអាយុ៣៨ឆ្នាំ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹង ចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទប្រុសអាយុ២៨ឆ្នាំនៅសង្កាត់សាលាកំរើក ថាបានរួមភេទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក .រ.ស.ត.ភេទប្រុសអាយុ១១ ឆ្នាំ និងឲ្យប្រាក់២០០០រៀលនិងទូរស័ព្ទសាំសុង១គ្រឿង។

របាយការណ៍បន្តថាក្រោយពីទទួលបណ្តឹងរួច បានរាយការជូន លោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះ ហៅឈ្មោះ នៀម ផៃ មកសាកសួរ តែមិនបានសារភាពនោះទេ។ ប៉ុន្តែក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូ គាត់ស្រាតខោក្មេងប្រុសបៀមប្រដាប់ភេទ និង ក្មេងប្រុសម្នាក់ទៀតឈ្មោះ ស.វ .វ.យ.អាយុ ១០ ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការថា ឈ្មោះនៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និង រួមភេទជាមួយខ្លួនតាមរុនគូទផងដែរ។

ចំពោះជនរងគ្រោះឈ្មោះ ស.វ. វ.យ. ម្តាយបានដាក់ពាក្យបណ្តឹង។

ជនរងគ្រោះចំនួន២នាក់
១. ឈ្មោះ ក .រ.ស.ត. ភេទប្រុសអាយុ១១ឆ្នាំ នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប។
២. ឈ្មោះ ស.វ. វ.យ. ភេទប្រុសអាយុ១០ឆ្នាំនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ ឈ្មោះនៀម ផៃ ភេទ ប្រុសអាយុ២៨ឆ្នាំមុខរបលក់សាំង ត្រូវបានឃាត់ខ្លួនតាមបញ្ជា របស់លោកកើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី។

ករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២១

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតជូនពរ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនា ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ នាថ្ងៃអាទិត្យ ៧ រោច ខែចេត្រ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២១ ខាងមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page427 Page428 Page429 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងាស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងាស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
«រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ «រឿងពិធីបុកល័ក្ត» សម្ដេចតេជោហ៊ុន សែន៖ សូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×