ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអះអាងថា មានតែការបណ្តុះបណ្តាល កសាងធនធានមនុស្សទេ ទេីបនាំមកនូវការរីកចម្រើន ដូច្នេះសូមឲ្យក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ដេីម្បីយកចំណេះដឹង ទៅកសាងអនាគតខ្លួនឯង និងចូលរួមចំណែកកសាងសង្គមជាតិយើងឲ្យកាន់តែមានការរីកចម្រើន ចំពោះការបណ្ដុះបណ្ដាលធនធានមនុស្ស យេីងក៏ត្រូវជ្រេីសរេីសកម្រិតជំនាញ វិជ្ជាសាស្ត្រ បច្ចេកទេសជាកត្តាសំខាន់ ផងដែរ។
លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម សរុប ២០០នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងពិធី លោក អ៊ុន ចាន់ដា បានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជនកាកបាទក្រហមថ្មី ទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ឲ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល “។
បេីតាមរបាយការណ៍ស្វាគមន៍លោកទូច ឆៃ នាយកសាខា បានគូសបញ្ជាក់ ថា សាលាគោលដៅ ទូទាំងខេត្ត សរុប មាន៥០ ក្នុងនេះ មានសកលវិទ្យាល័យ ៧ និង វិទ្យាល័យ ៤៣ – មានទីប្រឹក្សាយុវជន ៨៦នាក់ និងយុវជនកាកបាទក្រហម ២,១៨៥នាក់។ ចំពោះយុវជនកាកបាទក្រហមកម្ពុជា ទាំង ២០០នាក់ ដែលបានបំពាក់កន្សែងក្នុងពិធីនេះ គឺមកពីវិទ្យាល័យ ចំនួន ៤ ក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម រួមមាន វិទ្យាល័យតេជោហ៊ុនសែន បឹងកុក- វិទ្យាល័យព្រះសីហនុ វិទ្យាល័យដីដុះ និង វិទ្យាល័យសម្តេច ជួនណាត។ ជាមួយនឹង ការបំពាក់កន្សែង និងមួក , លោក អ៊ុន ចាន់ដា ក្នុងនាម ប្រធានគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក៏បានផ្តល់ជូនដល់ យុវជន កាកបាទក្រហម ទាំង ២០០នាក់- ទីប្រឹក្សាយុវជន ៤នាក់, នាយកវិទ្យាល័យ ៤នាក់ និងអ្នកស្ម័គ្រចិត្ត ២០ នាក់នូវ មួកសុវត្ថិភាព ម្នាក់ ១ ផងដែរ៕SRP


ខេត្តសៀមរាប៖សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ រៀបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាមួយមូលបទ “អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានា ឱ្យបាននូវប្រសិទ្ធភាព.របស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងនេះ ជាពិសេសពន្លឿនការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ សម្ដេចថា ក្នុងស្មារតីនេះ កម្ពុជាបានកំណត់គោលដៅ យុទ្ធសាស្ត្រចំនួន ៤ នៅក្រោម សសរស្ដម្ភ សហគមន៍ សេដ្ឋកិច្ចអាស៊ាន រួមមាន៖ ១)ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២)ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែង របស់អាស៊ាន ៣)ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែង អាស៊ានឱ្យខ្លាំងជាងមុន និង ៤)អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។
ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាត ឱ្យប្រតិភូ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម នៅសណ្ឋាគារសុខា សៀមរាប នៅថ្ងៃ ពុធ នេះ បានស្វាគមន៍ប្រតិភូទាំងមូលដោយក្ដីរីករាយ ជាមួយប្រសាសន៍ថា កម្ពុជា បានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ កម្ពុជា បានបើកប្រទេសឡើងវិញ បានបើកកិច្ចប្រជុំផ្ទាល់នេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហាទៀតនោះទេ។
