ខេត្តឧត្ដរមានជ័យ៖លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ដល់មន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះ របស់កម្ពុជា។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ក្នុងពេលចុះពិនិត្យការងារគ្រប់គ្រង ធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ ថា ការអភិរក្សធនធានធម្មជាតិ បានគង់វង្ស ត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗផងដែរ។
សូមបញ្ជាក់ថាខេត្តឧត្តរមានជ័យ មានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន មានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរ មានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា។
ជម្រាបថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កន្លងទៅបានទទួលរងនូវការកាប់បំផ្លាញ យ៉ាងរង្គាលពីសំណាក់ ក្រុមឈ្មួញមួយចំនួន។ ករណីបែបនេះត្រូវបានគេរាយការណ៍ថាអាចមានការគប់គិតគ្នាជាប្រព័ន្ធ៕SRP



លោក ហ៊ុន ម៉ាណែត បានថ្លែងថានៅពេលប្រពលរដ្ឋជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រក ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោល ប្រជាពលរដ្ឋឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំនឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ»។
ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ត្រូវបានតុលាការឲ្យចេញលិខិតអញ្ជើញឲ្យចូលខ្លួន ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសាកសួរ អំពីដំណើររឿង អ្នកដែលពាក់ព័ន្ធការឈូសឆាយ ទន្ទ្រានដីព្រៃ លិចទឹកតំបន់៣ បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមលិខិតអញ្ជើញ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា បៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ។
ខេត្តព្រៃវែង៖សម្ដេច ស ខេងបានថ្លែងផ្ដាំផ្ញើថា កិច្ចការបន្តចាប់ពីពេលនេះទៅ ការប្រមូលផ្ដុំគ្នាចុះទៅកាន់មូលដ្ឋានប្រជាពលរដ្ឋ ជាពិសេសចូលរួមផ្ដល់ការគាំទ្រដល់បេក្ខជន បេក្ខនារីក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្ស ឱ្យធ្វើសកម្មភាពនានា នៅមូលដ្ឋានគឺជាអាទិភាព។ សម្ដេច ស ខេង ថាទន្ទឹមនឹងនេះត្រូវរួមគ្នាប្រមូលបញ្ហាប្រឈម នៅមូលដ្ឋាន មកដោះស្រាយ ដោយគ្មានការលាក់លៀម ខិតខំផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋល្អ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើអំពើល្អដោយការមិនរំលោភអំណាច មិនបំពានសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងត្រូវពង្រឹងគុណភាពសមាជិក មានស្រាប់ ព្រមទាំងពង្រីកសមាជិកថ្មីបន្ថែម។