ខេត្តបណ្ឌលគិរី៖បើទោះបីជាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធបានប្រឹងប្រែងទប់ស្កាត់បទល្មើសព្រៃឈើ យ៉ាងណាក៏ដោយ ក៏ឈ្មួញមួយចំនួននៅតែអាចធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើបានដដែល។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើនៅក្នុងខេត្តមណ្ឌលគិរី មានឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាព ដោយមិនខ្លាចញញើតទៅនឹងការទប់ស្កាត់បង្ក្រាបពីសំណាក់អាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ។ ប្រការដែលឈ្មួញមិនខ្លាចទៅនឹងមុខរបររកស៊ីដឹកជញ្ជូនឈើនេះ ទំនងពួកគេត្រូវរូវគ្នាជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ កម្លាំងអាវុធហត្ថ សហការជាមួយមេព្រៃ ចុះប្រមូលឈើបានជាច្រើនម៉ែត្រគូប ជារបស់រិទ្ធ នៅចំណុចភូមិពូលូង សង្កាត់មនោរម្យ ក្រុងមនោរម្យ ខេត្ដមណ្ឌលគិរី។
ប្រភពបានរាយការណ៍ថាការរឹបអូសឈើខាងលើប្រមូលបានគំនរឈើ ជាច្រើនដែលឈ្មួញយកមកលាក់ទុក មានចំនួន១២ដុំ ហើយមានមុខ៤០ មុខ៥០ ប្រវែងឈើ ៣ម៉ែត្រទៅ ៣ម៉ែត្រ ខ្លះជាប្រភេទឈើសុក្រំ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានសមត្ថកិច្ច
យកទៅរក្សាទុក នៅរដ្ឋបាលព្រៃឈើក្រុងមនោរម្យងមនោរម្យ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២១


ខេត្តសៀមរាប៖ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាស្រុកចំនួន៣ នៅក្នុងខេត្តសៀមរាប នាថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២១ នេះ បានចុះសំណេះសំណាលនិងចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅផ្សេងៗគ្នា។



គោលដៅទី០១



ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរ ជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិ៕SRP
ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារម្លឹកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា