ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានចូលរួមអបអរសាទរចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី។
ការថ្លែងអបអរនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថា នេះជាកិត្តិយស របស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង។
លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩ រួចហើយផងដែរ។
លោកបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្ត របស់សម្ដេចតេជោ មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការលេី។
សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចហ៊ុន សែន បានសរសេរថា៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។
លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់។
បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ជាសះស្បើយ ២.៣៣៥នាក់ និងករណីស្លាប់ ៦១នាក់។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ៕SRP
ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអះអាងថា

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកនេះបានបង្ហាញលទ្ធផលការងារបង្កបង្កើនផលសម្រាប់រដូវវស្សាឆ្នាំ២០២១ នៅទូទាំងប្រទេស, គិតមកទល់ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១៕SRP
ភ្នំពេញ៖អតីតមេឃុំនៃអតីតគណបក្ស CNRP នៅស្រុកស្អាង ខេត្តកណ្តាល លោក លឿង សារុន សប្បាយរីករាយដែលបានសម្រេចចិត្តលើផ្លូវត្រូវចូលរួមរស់ជាមួយបក្សទេវតា គឺគណបក្សប្រជាជនកម្ពុជា«CPP»។ នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកនៅរសៀលថ្ងៃនេះ។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពស្មោះត្រង់ និង ក្លាហាន»។
ខេត្តព្រះវិហារ៖លោកទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកបានចាត់តាំង អោយព្រះរាជ អាជ្ញារងចំនួនបួនរូបគឺ៖ លោក សេង ម៉េងស្រ៊ុន , លោក វុធ សាវី , លោក ថុល គឹមហុឹង , លោក គឹម សំលេង ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីបើកយុទ្ធនាការ ថ្មីមួយដែលមានឈ្មោះថា (ខ្មែរតែមួយ បេះដូងតែមួយ) មានន័យដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងខេត្តព្រះវិហារ ក្នុងអំឡុងពេលបិទខ្ទប់ ការរីករាយដាលនៃ ជំងឺកូវីដ១៩ Covit-19។
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់កម្ពុជា ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ខេត្តសៀមរាប៖លោក អៀម វ៉ាន់ដែត តំណាងក្រុមហ៊ុនអចលនទ្រព្យ E&T សៀមរាប ដែលមានទីតាំងស្ថិតនៅផ្លូវ(ហៃវេដុំគីឡូរ១៧) ក្នុងភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជួយឧបត្ថម្ភថវិកាចំនួន«២លានរៀល» និងលោក កា ធី ម្ចាស់ហាងសែនសប្បាយក្លាស៊ីក ជួយឧបត្ថម្ភទឹកសុទ្ធ ចំនួន១០០យួរ ជូនដល់ក្រុមការងារយុវជនស្រុកបន្ទាយស្រី ដើម្បីជួយសម្រួលដល់ការហូបចុក ក្នុងអំឡុងពេលចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងស្រុកបន្ទាយស្រី។