ខេត្តកំពង់ចាម៖លោក ជំទាវញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយក្រុមការងារនៅរសៀលថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនម៉ែដោះនិងកុមារកំព្រានៅមណ្ឌលកុមារកំព្រា ក្នុងក្រុងកំពង់ចាម។
ក្នុងឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម៉ែដោះ និងក្មួយៗកុមារកំព្រាឲ្យបង្កើនការប្រុងប្រយ័ត្នជានិច្ចពីការថែទាំសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល “៣ការពារ ៣កុំ ” ដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុសដែលតាបម្លែងថ្មីកូវីដ-១៩។
គួរបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០០គីឡូ ក្រាម, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី៥យួរ, ម៉ាសមួយកេសធំ ២៥០០ម៉ាស, ជែលមួយកេសតូច, មី ២០កេសតូច,ឃីត ៤កញ្ចប់ និងថវិកាជូនម៉ែដោះ និងកុមារកំព្រា សរុបចំនួន១លាន២៣ម៉ឺនរៀល៕SRP


ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖
ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។
ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំសិក្ខាសាលាស្តីពីវិជ្ជាជីវៈនិងសេរីភាពសារព័ត៌មាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះថា៖ ការរៀនច្បាប់ ការយល់ដឹងពីវិជ្ជាជីវៈ និងសារព័ត៌មាន គឺមានសារៈសំខាន់សំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយការដែលក្រសួងព័ត៌មាន គ្រោងរៀបចំជាសិក្ខាសាលានេះឡើងគឺលក្ខណៈប្រវត្តិសាស្រ្ត។