ខេត្តត្បូងឃ្មុំ៖ក្មេងកំព្រាចំនួន ០៥នាក់ រស់នៅជាមួយជីដូនម្នាក់មានអាយុ ៥៩ឆ្នាំ ស្ថិតក្នុងភូមិកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ពីលោកឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា តាមរយ:លោក ជិន ប៊ុនធឿន។
គួររំលឹកផងដែរថាគ្រួសារកំសត់មួយនេះ មានឪពុកញៀននឹងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបានចាប់ឃុំខ្លួន ចំណែកម្តាយបានស្លាប់ចោលកូនៗដោយសារជំងឺសាច់ដុះក្នុងខួរក្បាលទាំងនៅវ័យក្មេង ដោយបានបន្សល់ទុកកូនៗអោយលោកយាយជរាមើលថែទាំ។ ដោយសារកត្តាជីវភាព កូនប្រុសច្បងមានអាយុ ១៣ឆ្នាំបានចេញទៅស៊ីឈ្នួលគេនៅក្រុងភ្នំពេញបាន ប្រាក់ខែ៣៥ម៉ឺនរៀលប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមជីដូន និងប្អូនៗ។ ចំណែកប្អូនៗ តាំងពីម្តាយស្លាប់នោះ ក៏បានបោះការសិក្សា ដើរដាក់អង្គប់កណ្តុរតាមភ្លឺស្រែបានយកមកធ្វើម្ហូប និងលក់បានកម្រៃខ្លះ មកផ្គត់ផ្គង់ជីវភាពគ្រួសារ ឯប្អូនស្រីបន្ទាប់នៅមើលថែប្អូនតូច។
អំណោយដែលបានផ្តល់ជូនរួមមាន៖
០១-សំលៀកបំពាក់ថ្មី ១០សម្រាប់
០២-សារ៉ុង ០២
០៣-ក្រមា ០២
០៤-កាតាប ០៤
០៥-សាប៊ូ ០៤ដុំតូច
០៦-ថ្នាំដុះធ្មេញ ០៤ដប
០៧-ច្រាស់ដុះធ្មេញ ០៤ដើម
០៨-ជេលលាងដៃ ០៤ដប
០៩-កន្សែងពោះគោ ០៤
១០-បុិចក្នុងកាតាប ០៨ដើម
១១-សៀវភៅក្នុងកាតាប ០៤ក្បាល
១២-អង្ករ ១០០គីឡូ
១៣-កន្ទេល ០២
១៤-ខ្នើយ ០២
១៥-ម៉ុង ០២
១៦-ភួយ ០២
១៧-ពូក ០១
១៨-ស្ករស ០៥ គីឡូ
១៩-ទឹកដោះគោខាប់ ០១ កេសធំ
២០-ត្រីខ ០១កេសធំ
២១-មី ០៥កេសតូច
២២-តែ ១០កញ្ចប់
២៣-ទឹកស៊ីអុីវ ០៣យួរ
២៤-វិទ្យុ ០១គ្រឿង
២៥-ឆ្នាំង ០២
២៦-កំសៀវទឹក ០១
២៧-កាធុនទឹកដែក ០១
២៨-សាប៊ូ ០៣ដុំធំ
២៩-ខ្ទះឆា ០១។
ជាមួយគ្នានេះដែរលោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានឧបត្ថម្ភថវិកា ដល់លោកយាយ និងចៅៗចំនួន ៦០ម៉ឺនរៀលជារៀងរាល់ខែរហូតទៅ។ លោក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ក៏បានជួយផ្គត់ផ្គង់ថវិកាចំនួន ១លាន ៨សែនរៀលស្មើនឹងរយៈពេល ០៣ខែ ជាការឧបត្ថម្ភ សម្រាប់វគ្គដំបូង ជូនដល់លោកយាយដើម្បីចាត់ចែងការរស់នៅប្រចាំថ្ងៃ ព្រមទាំងបង្កលក្ខណៈ អោយក្មួយប្រុសច្បងឈប់ទៅស៊ីឈ្នួលគេទៀត ថែមទាំងអោយក្មួយៗទាំងអស់អាចបន្តការសិក្សាទៅមុខ៕SRP




ភ្នំពេញ៖នាយករដ្ឋមន្ត្រី សម្តេចហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញ«សៀមរាបប៉ុស្តិ៍» ទើបទទួលបាន៕ សូមអានលិខិតខាងក្រោម៖