ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នៅសៀលថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញបានប្រជុំដោះស្រាយសម្របសម្រួលទំនាស់ បើកផ្លូវ ស្ថិតក្នុងភូមិ ព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសុទិន ដែលគូភាគី ទាំងសងខាង ជាសាច់ញាតិសន្ដានជាមួយគ្នា ហើយបាន ប្ដឹងផ្ដល់គ្នា ដើម្បីសុំឲ្យមានការបើកផ្លូវចូលដីលំនៅដ្ឋាន និងដីចំការ របស់ពួកគាត់។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខេត្ត បានសម្របសម្រួលដោះស្រាយ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយស្នើសុំឲ្យគូភាគីទាំងសងខាង យោគយល់គ្នា ឈានទៅរកការបញ្ចប់ទំនាស់ទាំងស្រុង ហើយអាជ្ញាធរខេត្ត នឹងចូលរួម រកវិធីរៀបចំបើកផ្លូវនេះឲ្យបាន សម្រាប់ជាប្រយោជន៍ ដល់គូភាគី រួមទាំងប្រជាពលរដ្ឋក្នុងភូមិទាំងមូល អាចធ្វើដំណើរឆ្លងកាត់ ដឹកផលិតផលកសិផល ដោយតភ្ជាប់នឹង ផ្លូវមួយចំនួនទៀតទុកចូលទៅចំការ ។
ដោយគូភាគី បានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខេត្ត ហេីយលោកក៏បាន ចាត់ឲ្យ អាជ្ញាធរស្រុក-ឃុំ មន្ត្រីជំនាញ ចុះទៅទីតាំងដីពិនិត្យជាក់ស្តែង ដើម្បីធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ដើម្បីបើកផ្លូវនេះ ទទឹងយ៉ាងតិច៣ម៉ែត្រ ។
ជាមួយគ្នានោះ លោកអភិបាលខេត្ដ បានផ្ដាំផ្ញើឲ្យគូភាគីដែលជាញាតិសន្ដាននឹងគ្នា ឲ្យឈប់ទាស់ទែងគ្នា និងត្រូវចេះស្រលាញ់រាប់អានគ្នាឡើងវិញ ក្នុងនាមជាញាតិសណ្តាន រស់នៅភូមិផងរបងជាមួយគ្នាតរៀងទៅ។ ហើយម្យ៉ាងវិញទៀត ក្នុងតំបន់នោះកំពុងមានការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ លោកបានបញ្ជាក់ថានៅពេលមានកិច្ចព្រមព្រៀងបញ្ចប់ទំនាស់ ស្នើឲ្យជំនាញ បន្តវាស់វែងលក្ខណៈជាប្រព័ន្ធ ដើម្បី បានធ្វើប្លង់កម្មសិទ្ធិសម្រាប់ពួកគាត់ ឲ្យបានឆាប់ និងទាន់ពេលវេលាផងដែរ៕SRP



ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗនៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា។
ខេត្តបាត់ដំបង៖កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរម៉ាល់ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង នៅថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ បានឃាត់ខ្លួនមនុស្សម្នាក់ ខណ:ចុះល្បាតក្នុងភូមិសាស្រ្តសង្កាត់អូរម៉ាល់។