ខេត្តកំពង់ចាម ៖ បន្ទាប់ ពី បេីក កិច្ច ប្រជុំ បន្ទាន់ ជាមួយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង កងកម្លំាង ប្រដាប់ អាវុធ ដេីម្បី អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ក្នុង គោលបំណង បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នា អាធ្រាត ឈាន ចូល ថ្ងៃ ទី ១០ ខែមេសា ឆ្នាំ ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន ចុះ ពិនិត្យ កងកម្លាំង ប្រចាំ គោលដៅ សំខាន់ៗ ក្នុង ការ អនុវត្ត តាម បទ បញ្ជា របស់ រាជរដ្ឋាភិបាល ស្តីពី ការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេស ដើម្បី បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែល បាន អនុវត្ត ចាប់ ពី ម៉ោង ២៤:០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង២៤:០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
ឆ្លៀត ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ កង កម្លាំង ទាំង អស់ ត្រូវ យកចិតទុកដាក់ ក្នុង ការ អនុវត្តតាម បទ បញ្ជា របស់ សម្តេច តេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ឲ្យ បាន ម៉ឺងម៉ាត់ បំផុត និងមានប្រសិទ្ធភាពខ្ពស់ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា ការ ចុះពិនិត្យកម្លាំងចេញតាមគោលដៅ នា ឱកាស នោះ ត្រូវ បាន ធ្វើឡើង នៅ តាម បណ្ដា គោលដៅ សំខាន់ៗ មួយ ចំនួន មាន ដូចជា គោលដៅ ផ្លូវព្រែកក្តាម ជាប់ ព្រំប្រទល់ រវាង ខេត្តកំពង់ចាម -ខេត្តកណ្តាល គោលដៅស្ពានទី២៥ ជាប់ព្រំប្រទល់ រវាង ខេត្តកំពង់ចាម – ខេត្តកណ្តាល និង ស្ពាន គីហ្សូណា ជាប់ ព្រំប្រទល់ រវាងខេត្ត កំពង់ចាម -ខេត្ត ត្បូងឃ្មុំ ព្រមទាំង គោលដៅ មួយ ចំនួនផងដែរ ៕SRP