Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត ពលរដ្ឋខ្មែរជាង៤០នាក់ វិលត្រឡប់ មកពីក្រៅប្រទេស បានមកដល់ អគារសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប ដើម្បីដាក់ខ្លួន ឲ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ។
រដ្ឋបាលខេត្តបានឲ្យដឹងថានៅរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០២០នេះលោក ទៀ សីហា អភិបាលខេត្តបានដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចុះពិនិត្យមើលស្ថានភាពទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចំនួនជាង៤២នាក់ មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៧៖០០នាទី។

ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ។
លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា។
នាឱកាសនោះដែរលោក ទៀ សីហា អភិបាលខេត្តបានជម្រុញដល់មន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ឋ យកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឲ្យបានហ្មត់ចត់ និងមិនត្រូវអនុញ្ញាតឲ្យចេញក្រៅបរិវេណដែលបានហាមនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កប្រចាំការនៅទីនោះ។
ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹង ជម្ងឺកូវិដ១៩ គឺត្រូវ អនុវត្តឲ្យបានជាប្រចាំនូវគ្រប់វិនាទីនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នោះប្រទេសជាតិយើងឆ្លងផុតពីជម្ងឺកូវិដ ១៩នេះគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅស្រុកជីក្រែង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចមិញ ថ្ងៃទី១០ខែមេសាឆ្នាំ២០២០ ដោយខ្លួនឯង នៅខាងក្រោយផ្ទះចំងាយប្រហែល ៤០០ម៉ែត្រនៅចំណុច ភូមិខ្វាវ ឃំុខ្វាវ ស្រុកជីក្រែង។
បើតាមសមត្ថកិច្ចជនរងគ្រោះ ឈ្មោះ ហ៊ាន ហ៊ត ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិព្រះត្រពាំង ឃំុដំដែកស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការបំភ្លឺ របស់អ្នករស់នៅជិតខាង ជនរងគ្រោះផឹកស្រារៀងរាល់ថ្ងៃ វង្វេងដេីរ ទៅចងកធ្វើអត្តឃាតបណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ខេត្តសៀមរាប៖រដ្ឋបាលខេត្តនៅរសៀលថ្ងៃនេះ បានប្រកាសសេចក្តីណែនាំស្តីពីការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសម្រាប់បងប្អូនដែលធ្វើដំណើរចូល ឬឆ្លងកាត់ខេត្តសៀមរាប។ ព័ត៌មានលម្អិតសូមអានខ្លឹមសារកនុងសេចក្តីណែនាំដូចខាងក្រោម​៖SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ភ្នំពេញ៖សេចក្ដីអំពាវនាវ របស់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា សូមរួមគ្នាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់
សិទ្ឋិរស់រានមានជីវិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២០

ភ្នំពេញ៖រាជរដ្ឋាភិបាល ប្រកាសថា ការធ្វើដំណើរពីស្រុកមួយ ទៅស្រុកមួយ បានក្នុងខេត្តតែមួយ។នេះបើយោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និង ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩  ចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,505 Page1,506 Page1,507 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!