ខេត្តបាត់ដំបង៖ក្រុមឈ្មួញបាននាំគ្នាកាយដីលក់ជាច្រើនខែមកហើយ ទើបលេចមុខមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង ចុះទៅពិនិត្យនឹងរកឃើញភាពមិនប្រក្រតីក៏បានធ្វើកំណត់ហេតុឲ្ បង់សួយសារ «ថវិកា»ទៅតាមច្បាប់ ចូលទៅរដ្ឋ។
ទីតាំងដែលក្រុមឈ្មួញកាយដីលក់ស្ថិតនៅចំណុចទួលក្រសាំង ស្ថិតក្នុងភូមិទួលស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ការដែលមន្ត្រីរ៉ែនិងថាមពល ចុះទៅពិនិត្យនេះក្រោយពីមានការពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានរាយការណ៍ដោយលើកឡើងថាការកាយដីពីសំណាក់ឈ្មួញធ្វើអោយប៉ះពាល់ខ្លាំង ដល់ជីវភាពរស់នៅរបស់ពួកគាត់ ដូចជាសត្វពាហនៈផងដែរ។ ដោយមួយថ្ងៃៗមានរថយន្តដឹកដីជាច្រើនគ្រឿងសម្រុកដឹកយ៉ាងអនាធិបតេយ្យតែម្តង។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយជ្រុំ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមគ្រួសាររបស់លោកគឺជាអ្នករស់នៅអាស្រ័យផល នៅក្នុងមូលដ្ឋានខាងលើនេះនិងបានឃើញគ្រឿងចក្រ ចូលមកកាយដីអូរនេះ រយៈពេលប្រហែលជាង២ខែមកហើយ ដោយមិនមានការស្នើសុំពីខាងប្រជាពលរដ្ឋនោះទេ ដោយគេសំអាងថាបានសុំពីលើមកហើយ(ពីមន្ទីរធនធានទឹក)ក្នុងការស្តាអូរដែលមានជំរៅជ្រៅជិត១ដៃអេស្ការ។
ពលរដ្ឋថាទួលក្រសាំងនេះ ជាទួលតាំងពីបុរម្យបុរាណ ហើយនៅពេលដែលឃើញគ្រឿងចក្រ ចុះមកកាយ លោកក៏បានប្រាប់ទៅមេភូមិចុះមកមើលដែរ ដោយឃើញគេកាយជិតអស់ទួលចំនួនពីរ ដើម្បីធ្វើជាផ្លូវសម្រាប់ឡានឡើង ហើយគេប្រាប់ថា បើដោះស្រាយចេញ គេនឹងកាយលប់អោយវិញ តែបើដោះស្រាយមិនចេញទេ គេនឹងកាយយកទាំងអស់ នេះជាហេតុផល ខាងក្រុមហ៊ុន លោកហេងហ៊ាង និងមួយទៀតឈ្មោះហោ បានប្រាប់មកពួកគាត់។
ពលរដ្ឋបានបញ្ជាក់ថាគ្រឿងចក្រថាមកស្តាអូរ បែជាមិនស្តាអូរនោះទេ វាទៅជាកាយស្រះទៅវិញ វាអស់ទាំងចំណីអូរសូម្បីតែ សត្វគោ ក្របី ក៏មិនអាចហែលឆ្លងផុតបានដែរ។ ដោយគោ ក្របី ក៏មិនអាចមកស៊ីស្មៅតាមចំណីអូរនេះបានទៀតដែរ។ ករណីនេះពួកគាត់សូមសំណូមពរទៅដល់មន្ត្រីគ្រប់ស្ថាប័នទាំងអស់ សូមជួយទប់ស្កាត់ និងជួយថែទាំនូវទួលបុរាណ ដែលពួកគាត់ជាង២០គ្រួសាររស់នៅអាស្រ័យផលតាំងពីដូនតាមករាប់រយឆ្នាំហើយ។
ពាក់ព័ន្ធករណីនេះ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ៍ថា លោកបានចាត់អោយខាងជំនាញរបស់លោក ចុះទៅពិនិត្យជាក់ស្តែង និងបានធ្វើកំណត់ហេតុ អោយម្ចាស់ក្រុមហ៊ុនទាំងពីរ ដែលម្នាក់ឈ្មោះ ហេង ហ៊ាង និងឈ្មោះ ហោ អត់អាជ្ញាប័ណ្ណ ជ្រកក្រោមស្លាកឈ្មោះ ហ៊ាង មកបង់សួយសារទៅតាមច្បាប់កំណត់។ ប្រសិនជាក្រុមហ៊ុនទាំងពីរមិនមកតាមការអញ្ជើញនោះទេ ខាងមន្ទីរនិងសហការជាមួយស្រុកចុះទៅបញ្ឈប់និងពិន័យតាមមាត្រានៃច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែឲ្យខានតែបាន។
ជាមួយគ្នានេះដែរ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង ក៏បានចេញលិខិតស្នើសុំស្នងការខេត្តបាត់ដំបង ជួយចាត់មន្ត្រីជំនាញចូលរួមចុះពិនិត្យការឈូសឆាយទីទួលបុណា (ទួលក្រសាំង) ខាងលើនេះផងដែរ។ ទោះជាយ៉ាងណាករណីនេះពលរដ្ឋរំពឹងថាអាជ្ញាធរជំនាញពាក់ព័ន្ធនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនខាងលើ ដែលបានកាយដីទួលបុរាណ (ទួលក្រសាំង)នេះ៕SRP
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា”ថាមពលនៃការគិត”។


ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា”គោលដៅ គឺជាថាមពល”។
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អភិបាល រាជធានី ខេត្ត ស្តីពីការពន្យាពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្ដេច ស ខេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ៕SRP
ភ្នំពេញ៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព-Order of Friendship» ពីប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន៕SRP