Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត
ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ
«មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ»
នាយករដ្ឋមន្រ្តីខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព»
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ខេត្តត្បូងឃ្មុំ៖រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកវង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ការពារអោយបានខ្ពស់  ព្រោះមេរោគកូវីដ-១៩ និងជំងឺប្រភេទបម្លែងថ្មី Delta  គ្មានរូបរាង គ្មានក្លិន គ្មានស្រមោល គ្មានពណ៍ មើលមិនឃើញឡើយ ដែលជាហេតុបង្កគ្រោះថ្នាក់បំផុតហើយងាយឆ្លងទៀត បើសិនយើងធ្វេសប្រហែសតែមួយនាទីណានោះ។

លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកពញាក្រែក ត្រូវត្រៀមរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងសម្ភារប្រើប្រាស់មួយចំនួន សម្រាប់បង្ការជាយថាហេតុ ក្នុងការទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ ខាងមុខនេះ  ដោយយើងមិនអាចមើលស្រាលជំងឺប្រភេទ(Delta) នោះបានទេ ខណៈដែលនៅតាមបណ្ដាលប្រទេសជិតខាង កំពុងឆ្លងរាលដាលខ្លាំងដល់ចូលសហគមន៍។

លោកថ្លែងអំពាវនាវធ្វើឡើងក្នុងពេលចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក សម្រាប់ទទួលពលករត្រឡប់ពីប្រទេសថៃ និងពិនិត្យការអនុវត្តការចាក់វ៉ាក់សាំង បង្ការ ជំងឺ កូវីដ-១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកមិញនេះ

លោកវង សូត ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៏ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល ៣ការពារ ៣កុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានលើកឡើងថា៖អាជ្ញាធរខេត្ត-ក្រុង ពិតជាមិនចង់បិទផ្សារនោះទេ តែចំនួនអ្នកឆ្លងនៅតែមានការកើនឡើង ហើយបងប្អូនអាជីវករ នៅមិនទាន់អនុវត្តអោយបានត្រឹមត្រូវ នូវវិធានការ ៣ការពារ ៣កុំ នៅឡើយ។ កូវីដ១៩ ត្រូវចេះខ្លាចវា ជាពិសេស ប្រភេទថ្មី Delta ដ៏កាចសាហាវនេះ។

អភិបាលខេត្តបន្តថារយៈពេលជាង២ខែ នៃការបិទផ្សារលើធំថ្មី បងប្អូន​អាជីវកម្មពិតជាជួបការលំបាកណាស់ ទាំងបញ្ហាសុខភាព និងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ លោកថាពិតណាស់ការបើកផ្សារឡើងវិញ គឺដោយសារមានការចូលរួមមតិយោបល់ ពីគណៈកម្មការផ្សារ រដ្ឋបាលក្រុង និងបងប្អូនអាជីវករ បានឯកភាពគ្នាក្នុងការបើកដំណើរការឡើងវិញ ក្នុងលក្ខខណ្ឌដោយអាជីវករផ្នែកជុំវិញផ្សារត្រូវប្តូរវេណគ្នាលក់ ម្ខាងមួយសប្តាហ៍ៗ និងត្រូវតែអនុវត្តវិធានការ “៣ការពារ ៣កុំ” ពាក់ម៉ាស លាងដៃ រក្សាគម្លាត អនាម័យ ដាច់ខាត ត្រូវខ្លាច ត្រូវប្រយ័ត្ន ត្រូវការពារ ថែរក្សាសុខភាពខ្លួនឯង ដើម្បីខ្លួនឯង ដើម្បីក្រុមគ្រួសាររបស់ និងដើម្បីខេត្តយើងទាំងមូលផងដែរ។

លោកទៀ សីហា​ លើកឡើងយ៉ាងដូច្នេះនៅថ្ងៃចន្ទ ទី០៩ ខែសីហា ព្រឹកមិញនេះ ក្នុងឱកាសដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទិដ្ឋភាពផ្សារលើធថ្មី ដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមជម្រាបថាផ្សារលើធំថ្មី ដែលមានទីតាំងខាងលើ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្នរយៈពេលជាងពីរខែមកហើយ បន្ទាប់ពីមានករណីការឆ្លងរាលដាលជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ភាពឆ្លាតវ៉ៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការ សកម្មភាព ការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ បាន យ៉ាងច្រើន រហូតដល់ពេលនេះ បានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី ៣ ជាដូសជំរុញ ដល់កងកំលាំង និងមន្រ្តីជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមព្រំដែននៃប្រទេសកម្ពុជា ដែលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ចំពោះសុខុមាល ភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយ:ការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ។

លោកខៀវ កាញារីទ្ធ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែសីហា ព្រឹកមិញនេះដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoomជាលក្ខណៈHybrid។

លោកខៀវ កាញារីទ្ធ បន្តថាសម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅកម្ពុជា បានចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន បើប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺប្រជាពលរដ្ឋនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំង នេះនៅឡើយនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ខេត្តកំពង់ចាម៖លោមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អំពាវនាវ​ដល់មាតាបិតា និងអាណាព្យាបាល របស់កុមារ និងយុវវ័យមាន អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមនាំកូនៗទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ

លោកថ្លែងអំពាវនាវនៅថ្ងៃទី​៩​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ​ក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។

លោកថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានដាក់ចេញនូវ «ផែនការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ» សំដៅបង្កើត​ឲ្យមានភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមជម្រាបថារដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ ជូនដល់កូនក្មួយជាកុមារ និងយុវវ័យដែលបានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះតទៅដោយមានរយៈពេល១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី១ ដោយមានចំនួន២២ ទីតាំង​៖
១.ក្រុមកំពង់ចាម ១ទីតាំង​ – មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម​។

២.ស្រុកកំពង់សៀម ២ទីតាំង​ ​-មណ្ឌលសុខភាពអំពិល និងមណ្ឌលសុខភាពកោះរកា។

៣.ស្រុកចំការលើ ៣ទីតាំង​ -មណ្ឌលសុខភាពស្ពឺ -មណ្ឌលសុខភាពចំការអណ្តូង និងមណ្ឌលសុខភាពស្វាយមាស (ឃុំតាអុង)​។

៤.ស្រុកស្ទឹងត្រង់ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ -មណ្ឌលសុខភាពពាមកោះស្នា និងមណ្ឌលសុខភាពមេសរជ្រៃ។

៥.ស្រុកព្រៃឈរ ៣ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ -មណ្ឌលសុខភាពស្រង៉ែ (ឃុំសំរោង)​ និងមណ្ឌលសុខភាពគគរ។

៦.ស្រុកជើងព្រៃ ២ទីតាំង​ -មណ្ឌលសុខភាពដូនដុំ (ឃុំសូទិព្វ)​ និង​មណ្ឌលសុខភាពស្ដើងជ័យ។

៧.ស្រុកបាធាយ ២ទីតាំង​ -វិទ្យាល័យសម្ដេចតេជោហ៊ុន សែន បាធាយ និងវត្តសណ្ដែក (ឃុំសណ្ដែក)​។

៨.ស្រុកស្រីសន្ធរ ៣ទីតាំង​ -សាលាស្រុកស្រីសន្ធរ -សាលាបឋមសិក្សាអំពិល ព្រែកដំបូក និងសាលាបឋមសិក្សាខ្នារស (ឃុំខ្នារស)​។

៩.ស្រុកកោះសូទិន ១ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។

១០. ស្រុកកងមាស ២ទីតាំង​ -មន្ទីរពេទ្យបង្អែកស្រុកកងមាស និងមណ្ឌលសុខភាពស្ដៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចតែងតាំង លោកសុខ សង្វារ ជាប្រធានកិត្តិយស នៃសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍។ នេះបើយោងតាមសេចក្ដីសម្រេចតែងតាំង ចុះហត្ថលេខាដោយ លោក ហ៊ុន ម៉ានី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី០៩ ខែសីហានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម។

កិច្ចប្រជុំនេះ ពីទីស្ដីការក្រសួងមហាផ្ទៃដោយមានការញ្ជើញចូលរួមផ្ទាល់ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយចំនួនទៀត ចំណែកអភិបាលបាលខេត្តបាត់ដំបង និងសមាជិកអង្គប្រជុំមួយចំនួនទៀតបានចូលរួមតាមវីដេអូសន្និសីទZoom ។

សម្ដេច ស ខេង បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ។

សម្ដេចបានគូសបញ្ជាក់ថាខេត្តបាត់ដំបង គឺជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុងស្ថិតក្នុងអត្រាឆ្លងខ្ពស់នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋក្រុមប្រជាពលរដ្ឋ ជាក្រុមពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយដែលទាមទារឱ្យមានការខិតខំដោះស្រាយ។

សម្ដេចស ខេង បានបន្ថែមថាប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងរដ្ឋបាលខេត្តបាត់ដំបងនិយាយដោយឡែក ក៏បានខិតខំប្រឹងប្រែងអនុវត្តតាមគោលការណ៍នានា ប្រកបដោយការទទួលខុសត្រូវខ្ពស់រួចមកហើយដែរ ។

សម្ដេចបានថ្លែងកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ សីហា ២០២១

ខេត្តកណ្តាល៖អ្នកបាញ់ល្បែងអាប៉ោងស៊ីសងម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនខណៈកំពុងប្រព្រឹត្ត។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ មានឈ្មោះមុត តុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំណែកអ្នកលេងល្បែងផ្សេង ទៀតរត់គេចអស់។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលត្រូវចាប់ខ្លួនរួមជាមួយវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ខេត្តសៀមរាប៖លោក ស្ងួន សុបាន ប្រធានផ្នែកទំនាក់ទំនងសាធារណៈសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង និងលោក ផាន ថាន ប្រធានក្រុមការងារសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ទទួលបន្ទុកឃុំសង្វេីយ បានដឹកនាំសមាជិក សមាជិក នាំយកអំណោយប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅភូមិកន្សែង ឃុំសង្វេីយ។

ការផ្ដល់អំណោយជូនពលរដ្ឋ ធ្វើឡើងនៅថ្ងៃទី ៨ខែសីហា ឆ្នាំ ២០២១ ដោយមានការចូលរួមពី លោក តាន់ ប៊ុនឆន អភិបាលរងស្រុកជីក្រែង លោក គឿន ហៀក ក្រុមប្រឹក្សាឃុំនិងមេភូមិអនុភូមិផងដែរ។

សូមជម្រាបថា គ្រួសារទី១ ឈ្មោះ ណន នឿម អាយុ៥០ ជាស្រ្តីមេម៉ាយកូន២ និងមានជំងឺប្រចាំកាយ និងម្ដាយចាស់ជរា។
គ្រួសារទី២ ឈ្មោះ ឃត់ ស្រីនាង អាយុ ២៩ឆ្នាំមានកូនចំនួនពីរនាក់ុំ
ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥ គ.ក -មីម៉ាម៉ា ១កេស -ទឹកសុីអុីវ ១យួរ -ទឹកត្រី ១យួរ -អំបិល ១គ.ក -ស្ករស ១គ.ក -ប៊ីចេង ១កញ្ចប់-ត្រីខ ១យួរ-ទឹកបរិសុទ្ធ ៥យួរ។

នៅថ្ងៃនេះដែរ លោក​ ឡេង​ ពិសាល​ អនុប្រធាន​ ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងសៀមរាប ក៏បានដឹកនាំសមាជិក សមាជិកា​ នាំយកអំណោយជូនលោក​ ជា​ វុទ្ធី​ នាយរងការិយាល័យចរាចរណ៏ជេីងគោកនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប ដែលកំពុងធ្វេីចត្តាឡីស័ក នៅផ្ទះ​ ក្នុងភូមិគ្រួស​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ដោយមានការចូលរួមពីលោក​ ស៊ូ​ វណ្ណដេត​ នាយប៉ុស្ដិ៍សង្កាត់ស្វាយដង្គំផងដែរ។

អំណោយផ្ដល់ជូនរួមមាន៖អង្ករ​ ៥០គីឡូ-ទឹកសុទ្ធ​ ចំនួន៥កេស -ម៉ាស ចំនួន​១០​ប្រអប់ស្មើ៥០០ម៉ាស – អាកុលលាងដៃ​ (២៥០ml)​ ចំនួ​ន​ ១០ដប -​ ទឹកត្រី​៥យួរ -​ ទឹកសុីអុីវ​ ៥យួរ-​ មី​ ៣កេស -​ ត្រី​ ខ​ ៣យួរ -​ ស្ករស​ ៣គីឡូ -​ អំបិល​ ៣គីឡូ -​ ប្រេងឆា​ ៣លីត្រនិង-ថវិកាចំនួន​ ១០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋស្ថិតនៅតំបន់បិទខ្ទប់ចំនួន៣៥គ្រួសារ រស់ក្នុងសង្កាត់ចំនួន៣នៃក្រុងបាត់ដំបង បានទទួលអំណោយរបស់សម្ដេច ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង និងអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ញ៉ែម សាខន ស ខេង។

ការបានទទួលអំណោយនៅព្រឹកមិញនេះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ និងទឹកបរិសុទ្ធ តាមរយ:ក្រុមការងារក្រឡាហោមមនុស្សធម៌សម្តេចក្រឡាហោម។

សូមជម្រាបថាក្រុមក្រឡាហោមមនុស្សធម៌ ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តជូនក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ- ១៩ ទាំង១០មណ្ឌល ក្នុងក្រុង និងស្រុកទាំងអស់នៃខេត្តបាត់ដំបង ដោយបានផ្ដល់ជូនទឹកបរិសុទ្ធ៥០០កេស មី៣០កេសធំ ទឹកក្រូច១០០កេស កាហ្វេ១០0កញ្ខប់ធំ ទឹកដោះគោខាប់២០កេសធំ នំធុង៤០ធុង និងអាកុលចំនួន៦៥០ដបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាស អបអរសាទរទិវាអាស៊ាន លើកទី៥៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ សីហា ២០២១

ភ្នំពេញ៖គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផលកិច្ចប្រជុំរបស់ខ្លួន។

នេះបើយោងតាមលិខិតប្រកាសដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ សីហា ២០២១

ខេត្តសៀមរាប៖លោកតា លោកយាយ.ចំនួន ៣ នាក់ បានទទួលអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការបានទទួលអំណោយនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២១នេះ តាមរយៈលោកស្រី លោក ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមជម្រាបថា អំណោយរបស់សម្តេចហ៊ុន សែន
សម្រាប់ផ្ដល់ជូនលោកតា លោកយាយ ទាំងបីនាក់រួមមាន៖
ទី១ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត ប្រគល់ជូនលោកតា អ៊ូ វង្ស ព្រះជន្ម១០១ ឆ្នាំ រស់នៅក្នុងភូមិ ផាត់សណ្តាយ ឃុំផាត់សណ្តាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ទី២ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកតា ស៊ូ អៀ ព្រះជន្ម ១០០ ឆ្នាំ រស់នៅក្នុងភូមិ ស្លែង ឃុំក្ដីដូង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទី៣
ថវិការចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោកយាយ ឡាយ តែ ព្រះជន្ម ១០២ ឆ្នាំ រស់នៅភូមិ លើ សង្កាត់ ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page356 Page357 Page358 … Page646 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ក្រុមហ៊ុនសម្បត្តិ ដានីញ៉ែល មានអាជ្ញាបណ្ណមួយសន្លឹក អាចជីកស្តារឃ្លាំងទឹកយកអាចម៍ដីលក់ តាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត អាជ្ញាធរខេត្តសៀមរាប ព្រមានធ្វើតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មជីកយកអាចម៍ដី ដែលគ្មានអាជ្ញាបណ្ណអនុញ្ញាត ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ ទម្រាំចាប់បានរាប់សិបឆ្នាំ អស់ល័ក្ខយប់មិញ ចុះផ្សាយថ្ងៃទី ២៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×