Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់
ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ
ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់
លោកកង សុទ្ធី ហៅប៉ុច ប្រតិកម្មនឹងការបង្ហោះព័ត៌មានថា លោកជាមេខ្លា ពង្រាយបនល្បែងមាន់ជល់អនឡាញពេញក្រុងសៀមរាប
ចុះបង្ក្រាបមុនពេលដែលឈ្មួញដឹកចេញទៅចែកចាយតាមខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ខេត្តកំពង់ចាម៖បុរសម្នាក់ ដែលប្រមូលផ្ដុំផឹកស៊ី ល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជេរប្រមាថសមត្ថកិច្ច ត្រូវបានចាប់ខ្លួន តាមបញ្ជារបស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

សមត្ថកិច្ចស្រុកកំពង់សៀមបានដឹងថា
ការឃាត់ខ្លួននេះ តាមបញ្ជារបស់អភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបន្តថា នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម លុះវេលាម៉ោង១០៖៣០នាទី សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងប្រជាការពារ ថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុងស្ថានភាពស្រវឹង» ឃើញដូច្នេះ សមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេកតែឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស ពុំស្តាប់ឡើយ។

សមត្ថកិច្ចបានបន្តថាដោយសារបុរសខាងលើមិនស្ដាប់ សមត្ថកិច្ចក៏បានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំនូវសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះ នៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» បន្ទាប់មក ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ខេត្តសៀមរាប៖ទីតាំងជលមាន់មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឈានដល់ការឃាត់ខ្លួនមនុស្សចំនួន៣នាក់។

សមត្ថកិច្ចក្រុងសៀមរាបបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ថាការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ម្សិលមិញ ស្ថិតនៅភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាក្នុងហេតុការណ៍នេះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់នឹងដកហូតបានវត្ថុតាង មាន់ប្រជល់ចំនួន០៦ក្បាល ម៉ូតូ០៦គ្រឿងផងដែរ។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញ ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់បណ្ដាលឲ្យទ្រពសម្បត្តិ រងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ជាង ទាបភ្លឺថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិអំពិល ឃុំសំបួរ ស្រុកក្រឡាញ់ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍នៅព្រឹកនេះថាអគ្គិភ័យនេះម្ចាស់ផ្ទះមានឈ្មោះ ជិញ បាក់ ភេទប្រុសអាយុ៥៥ឆ្នាំ ប្រពន្ធ ឈ្មោះ ឆែម ខា អាយុជាង៥០ឆ្មាំ រស់នៅភូមិខាងលើ។ ផ្ទះដែលរងការឆាបឆេះមានទំហំបណ្ដោយ៧ម៉ែត្រទទឹង៦ម៉ែត្រប្រក់ស័ង្កសី។ ករណីនេះបានបំផ្លាញទាំងស្រុងទ្រព្យសម្បត្តិរួមមាន៖

មាស១តំឡឹង. ប្រាក់៤លានរៀល .ប្រាក់កូនផ្ញើ១៧០០០០០រៀល .

ជី១០ការ៉ុង. ស្រូវ៣០ការ៉ុង .

ខ្សែករ ផ្លាកទីន៦ជី. ទូរទស្សន៍១គ្រឿង  .

បាស់៤គ្រឿង. ម៉ាស៊ីនកិនស្រូវ១គ្រឿង .

ទូរទឹកកក១គ្រឿង. ម៉ាស៊ូត១០កាន. សាំង៥កាន. ទូរស័ព្ទ៥គ្រឿង។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុអគ្គិភ័យនេះបណ្ដាលមកពីឆ្លងអគ្គិសនី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោកហ៊ុយ វណ្ណ: បានលើកឡើងថា៖

«ការជឿនលឿននៃ បច្ចេកវិទ្យា បានកំពុងបន្តសម្លាប់របៀបធ្វើការបែបប្រពៃណី»។

លោកហ៊ុយ វណ្ណ: បានសរសេរថា៖

១- វិស័យសារព័ត៌មាន៖ កាសែតបោះពុម្ព ស្ទើតែចប់សព្វគ្រប់ ដោយសារល្បឿនលឿននៃកាសែត Online។ នៅ២ឆ្នាំខាងមុខ នឹងអាចប្រែប្រួលដ៏ធំក្នុងឧស្សាហកម្មព័ត៌មាននេះ។

ទី២- វិស័យទូរស័ព្ទ៖ ដោយសារតែប្រព័ន្ធ VOIP (Voice Over Internet Protocol) គឺវាស្ទើរតែសម្លាប់ប្រព័ន្ធ Roaming ច្រកអន្តរជាតិ និងមិនចាំបាច់ដាក់លុយច្រើនក្នុងទូរស័ព្ទ ដោយសារតែអ៊ីនធឺណិត WiFi។

ទី៣- Digital នឹងបន្តសម្លាប់ការប្រើក្រដាស និងប៊ិក ហើយ៩០%នៃដំណើរការគឺសម្រេចដោយទូរស័ព្ទឆ្លាតវៃ។

ទី៤- យើងធ្លាប់និយាយដោយច្រឡំថា «ឡានហោះ»។ ខ្ញុំជឿថា ក្នុងពេលដ៏ឆាប់ ឡាននឹងអាចហោះបានមែន។

ទី៥- ពេលធ្វើដំណើរលើយន្តហោះ៤ឆ្នាំមុន ខ្ញុំមើលខ្សែភាពយន្តមួយ និយាយអំពីការវិវត្តន៍ជឿនលឿននៃវិស័យសុខាភិបាល គឺរាងកាយមនុស្សស្ទើតែក្លាយជាមនុស្សយន្ត ដោយសារគេអាចដូរអវៈយវៈជាច្រើននៃរាងកាយមនុស្ស។គេគិតថា បច្ចេកវិទ្យា ជួយមនុស្ស។ ផ្ទុយទៅវិញ បច្ចេកវិទ្យា ទៅវិញទេ ដែលប្រើមនុស្សឲ្យធ្វើការគ្មានឈប់ឈរ គ្មានពេលវេលា គ្មានរើសទីកន្លែង។ ប៉ុន្តែរឿងមួយដែលខ្ញុំវិភាគសព្វគ្រប់អស់ហើយ គឺគ្មានអ្នកវិទ្យាសាស្ត្រណា អាចដូរចិត្តមនុស្សប្រុសស្រី មិនឲ្យចូលចិត្តមនុស្សស្អាតៗនោះទេ។

គួរបញ្ជាក់ថារយ:ពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ នៅប្រទេសកម្ពុជា កាសែតបោះពុម្ព មួយចំនួនបានសម្រេចចិត្តផ្អាកការផ្សាយបោះពុម្ពកាសែត របស់ខ្លួន ដោយសារតែអ្នកអានព័ត៌មានហាក់ងាកមកមើលព័ត៌មានតាមទូរស័ព្ទដៃវិញម្ដង ធ្វើឲ្យកាសែតបោះពុម្ពផ្សាយលក់មិនសូវដាច់ដូចមុនៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ភ្នំពេញ៖លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាលោកហ៊ុន ម៉ាណែត បានបញ្ចេញសារមួយនៅលើទំព័រអាខោនហ្វេសប៊ុករបស់លោកជំទាវ ដោយរៀបរាប់ពីអារម្មណ៍ពិត។ ខាងក្រោមនេះជាសំណេររបស់«លោកជំទាវ ពេជ ចន្ទមុន្នី»សុំបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតើពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតើខ្ញុំមានអារម្មណ៍បែបណា?

ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល  អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរនិងផ្តល់គំនិតគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃើញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។

ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសម្រាក និងជាមន្ទីរពេទ្យចុងក្រោយ🙏🙏

សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយើងខ្ញុំបានខំប្រឹងពេញទំហឹងហើយតែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទើបយើងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន🙏🙏 ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មេសា ២០២១

ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ង់ ចាប់ខ្លួនពាក់ព័ន្ធករណីរំលោភកូនចុង។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តាមបណ្តឹងពីជីដូន និងបានស្តាប់ការបំភ្លឺពីក្មេងស្រីរងគ្រោះ។

ហេតុការណ៍ចាប់រំលោភនៅវេលាម៉ោង១ និង០៥នាទីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅស្រុកគូលែន ខេត្តព្រះវិហារ លើផ្ទះរបស់ឈ្មោះ ជុន រ៉ា។

ជនសង្ស័យឈ្មោះ ជុន រ៉ា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាឪពុកចុង)បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ រ.ស.ទ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស(ត្រូវជាកូនចុង) រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិ-ឃុំកើតហេតុ។

នគរបាលស្រុកគូលែនបានឲ្យដឹងថាករណីនេះកើតឡើងកាលពីឆ្នាំ២០១៩ ក្នុងឱកាសដែល ឪពុកម្តាយ និងក្មេងស្រីរងគ្រោះ ទៅធ្វើជាកម្មករចម្ការកៅស៊ូនៅឯខេត្តកំពង់ធំ ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣ និង០៥នាទី នៅលើផ្ទះរបស់ឈ្មោះ ជុន រ៉ា (ដែលត្រូវជា ឪពុកចុង ) ក្នុងខណៈដែលក្មេងស្រីរងគ្រោះកំពុងមើលទូរស័ព្ទជាមួយប្អូនៗ ស្រាប់តែ ឪពុកចុងរូបនេះ បានមកដេកក្បែរហើយលូកទាញដៃក្មេងស្រីរងគ្រោះអោយលូកលេងប្រដាប់ភេទរបស់ខ្លួន ហើយប្រាប់ឱ្យប្អូនៗទៅតាមយាយនៅវត្តទៅ ស្របពេលនោះ ស្រាប់តែយាយក្មេងស្រីរងគ្រោះបានមកដល់ឃើញស្ថានភាពបែបនេះ យាយក៏បានសួរចៅស្រីរងគ្រោះទើបដឹងរឿងរ៉ាវជាបន្តបន្ទាប់រហូតដល់ថ្ងៃកើតហេតុចុងក្រោយនេះ។

បច្ចុប្បន្ននគរបាលកសាសំណុំរឿង បញ្ជូនសង្ស័យទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.5K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃនេះបានចេញសេចក្ដីសម្រេច ចាត់វិធានការចំពោះការឡើងថ្លៃទំនិញ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ក្នុងការអនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយ លោកទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងជំងឺ​កូវីដ​-១៩​ នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ព្រឹកមិញនេះ​​ បានចុះ​សួរសុខទុក្ខ​មន្ត្រី​ជួរមុខ​ និង​កងកំលាំង​ប្រចាំការ​ ជាពិសេស​ការ​គិតគូរ​ចំពោះ​ការ​ហូបចុក​ និង​បញ្ហា​សុខភាព​​របរបស់ពលរដ្ឋ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម​ ដេីម្បី​បង្កើន​លទ្ធភាព​ បង្ការ​​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។

លោក អ៊ុន ចាន់ដា បាន​ធ្វេី​ការ​ណែនាំ​ដល់មន្រ្ដី​ពាក់ព័ន្ធ​ ឲ្យ​រក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដាន ឲ្យបាន​ម៉ត់ចត់​ អំពីតម្រូវការចាំបាច់នានា​ របស់ប្រជាពលរដ្ឋ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវ​កង្វះខាត​ ឬបញ្ហាប្រឈម​ ជូនដល់ពួកគាត់ឲ្យបានទាន់ពេលវេលា​។ ដោឡែក​ក្នុងករណីមិនអាចដោះស្រាយបាន ត្រូវរាយការណ៍ទៅ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ ដេីម្បី​សុំ​គោលការណ៍​អន្តរាគមន៍​ ឲ្យ​ទាន់ពេលវេលា​។

អភិ​បាលខេត្ត​ ក៏បានអំពាវនាវដល់ពលករ​ចំណូលស្រុក​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើចត្តាឡីស័ក​ ធ្វើយ៉ាងណា​ត្រូវ​តាមដានសុខភាពជាប្រចាំ បេី​មាន​បញ្ហា​សុខភាព​មិន​ស្រួល​ ត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យ​ ដែល​កំពុង​ប្រចាំការនៅទីនេះជា​បន្ទាន់​ ដេីម្បី​ឲ្យ​ក្រុម​ការងារ​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​។ ជាពិសេស​ត្រូវ​​​អនុវត្ត​ឲ្យ​​បានខ្ជាប់ខ្ជួន​ទៅ​តាម​ប្រសាសន៍​​ណែនាំ​របស់​ សម្តេច​ ហ៊ុន​ សែន​ នូវវិធានការ​ ៣ការពារ ៣កុំ​ ដើម្បីចៀស​ផុត​ពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ក្នុងសហគមន៍ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដច ស ខេង នៅថ្ងៃនេះបានបង្ហាញនូវលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចក្នុងត្រីមាសទី១ ឆ្នាំ២០២១។

សម្ដេច ស ខេង បានបញ្ជាក់ថាលទ្ធផលក្នុងរបាយការណ៍ខាងក្រោម បានបង្ហាញ​ពីការខិតខំប្រឹងប្រែងនិងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេស​ប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ។

ជាថ្មីម្តងទៀតខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងអំណរគុណព្រមទាំងសូម​លើកទឹកចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់ខ្ញុំព្រះករុណា ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ សូ សាម៉ូនី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលបានបញ្ជាទិញពីរដ្ឋាភិបាលចិន ដោយបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ នៅព្រឹកនេះបានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ទាំង៥០ម៉ឺនដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកវ៉ាក់សាំង។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសនេះគឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ភ្នំពេញ៖លោកហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរនូវអត្ថបទមួយឆ្លុះបញ្ចាំងពីការដឹកនាំអតីតរបស់ខ្មែរក្រហម។

លោកហ៊ុយ វណ្ណ: បានសរសេរសំណេរលើនៅទំព័រអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ថាកំហុសរបស់ ខ្មែរក្រហម គឺលើសពីគ្រប់គ្រាន់ដែលអាចឆ្លុះបញ្ចាំងបាន ហើយកម្ពុជាកុំខុសម្តងទៀត។ បើនរណាដើរតាមផ្លូវខ្មែរក្រហម ខ្ញុំឲ្យងារថាជាបីសាច ឬ ប្រែត៖

១- «មនោគមន៍វិជ្ជា»៖ ការបំផុសឲ្យស្អប់គ្នានេះគឺគ្រោះថ្នាក់ណាស់! មនុស្សចាប់មនុស្សយកទៅវៃចោលផុយ អន់ជាងសត្វធាតុ ក្រោមហេតុផលចោទថាជា «ខ្មាំង» របស់អង្គការ។ មនោគមន៍វិជ្ជា វាបណ្តុះឲ្យមនុស្សបែងចែកគ្នា នេះទាបជាង នេះអន់ជាង នេះមិនស៊ីវិល័យ… ហើយបណ្តុះការច្រណែន ប្រមាថ។ បើពួកនរក មានអំណាច វាអារ-ក អ្នកដែលវាស្អប់។ អ៊ីចឹងហើយ ដែលខ្ញុំតែងជំទាស់មនោគមន៍វិជ្ជាបរទេស។

២- «អំណាចក្នុងដៃជនអវិជ្ជា»៖ គឺស្មើឲ្យអំណាចទៅមនុស្សឆ្កួត។ នេះគឺគ្រោះថ្នាក់បំផុត។ វារាយការណ៍ យកមនុស្សទៅវៃចោល គ្មានអាសូរ។ បើវាខុស វារាយការណ៍ទៅថ្នាក់លើផ្សេង អ្នកទន់ខ្សោយងាប់ដដែល។ តែនៅឆ្នាំ១៩៧៩ ក្រោយ ប៉ុល ពត ដួលរលំ គឺប្រជាជន បានចាប់ពួកឈ្លប សន្តិសុខ ដែលគេហៅថា ពួកដៃដល់ យកទៅបាញ់ចោលមួយចំនួន។

៣- «សម្លាប់កុមារ និងការស្រាវជ្រាវក្រុមគ្រួសារយកទៅសម្លាប់បន្ត»៖ ពេលចូលអតីតគុកទួលស្លែង ខ្ញុំទទួលយកចំណុចនេះមិនបាន ជាពិសេសការសម្លាប់មនុស្ស ក្រោមពាក្យស្លោក «ជីកស្មៅ ត្រូវជីកទាំងឫស»។ លើសពីនេះ ស្រាវជ្រាវសាច់ញាតិ អ្នកពាក់ព័ន្ធសម្លាប់បន្តបន្ទាប់ ក្រោមគោលការណ៍ «សម្លាប់ខុស ប្រសើរជាងលែងខុស» ឬ «ទុកមិនចំណេញ ដកចេញមិនខាត»។

៤- «ការបន្តុះភាពអាត្មានិយម»៖ ប៉ុល ពត និយាយពីការកសាងសមូហភាព សហករណ៍គំរូ ប៉ុន្តែដោយសារក្នុងបរិបទសង្គមទាំងមូលគឺ «មនុស្សភ័យខ្លាច» ក្រោមភាពអវិជ្ជា ព្រៃផ្សៃយង់ឃ្នង មនុស្សក៏ទៅជា «អាត្មានិយម»។ ថែមខ្មែរក្រហម «ឲ្យដាំដើមគរ» គឺផ្នត់គំនិតមនុស្សក្លាយទៅជា «សក់នរណា ក្បាលអ្នកហ្នឹង»។

៥- «ការបែងចែកអ្នកចាស់ អ្នកថ្មី»៖ នេះគឺជាការបង្កើតឲ្យមាន«ទំនាស់»ជាស្វ័យប្រវត្តិក្នុងសង្គមមួយ ដែលគ្មានប្រព័ន្ធយុត្តិធម៌ ហើយមនុស្សសម្លាប់គ្នានៅតាមមូលដ្ឋាន ការដ្ឋាន សហករណ៍ ឃុំ ស្រុក តំបន់ ភូមិភាគ មជ្ឈិម តាមតែហេតុផលរៀងៗខ្លួន។

៦- របប ប៉ុល ពត ធ្វើរឿងខុសឆ្គងច្រើនទៀត ទាំងការធ្វើឲ្យបាត់ភាពជាមនុស្ស និងនាំសង្គមមួយបាក់ស្បាត ដើរត្រឡប់ក្រោយ ចុះនរកលោកីយ៍។ មនុស្សហូបមិនឆ្អែត គ្រាន់តែចាប់ក្តាម រកអាហារស៊ីថែម បែរជាចោទគ្នាខ្មាំងយកទៅវៃចោលដែរ។ ចាប់គ្រួសារគ្នាយកទៅវៃចោល បែរជាហាមមិនឲ្យគ្នាតក់ស្លុត ហាមមិនឲ្យយំស្តាយស្រណោះ… សង្គមវាឆ្កួតព្រៃផ្សៃ គ្មានមនោសញ្ចេតនាអស់អ៊ីចឹងទៅ។ ទីបំផុត «គុណបុណ្យ ៧មករា» ជាតិបានរស់ឡើងវិញ ចាកចេញផុតពីរបបឆ្កួតបែបនេះ។ កម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីដំណើរប្រវត្តិសាស្ត្រជាតិរបស់យើង។ កុំដើម្បីមុខមាត់ឬចង់បានអំណាច ធ្វើនយោបាយផ្លូវកាត់។ កុំប្រមាថស្នាដៃមនុស្សជាន់មុន ដែលធ្វើពលិកម្មគ្រប់បែបយ៉ាង ទម្រាំកម្ពុជាបានដូចសព្វថ្ងៃ ខណៈខ្លួនមិនទាន់ធ្វើអ្វីថ្មីបាន។ ចូលរួម «រក្សាមុំ៣» ឲ្យនៅគង់វង្សជាមួយគ្នាគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page428 Page429 Page430 … Page655 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ ក្នុងទឹកដីខណ្ឌចំការមន មានបងល្បែងទ្រង់ទ្រាយធំ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់ ស្មៀនឃុំសង្កែសាទ បើករថយន្តបុកមនុស្សស្លាប់ម្នាក់និងរបួសម្នាក់ ចុះផ្សាយថ្ងៃទី ២៨ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×