Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ
កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម
អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងទទួលថវិកាសប្បុរសជន ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
អាជ្ញាធរខេត្តសៀមរាប ប្រាប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ស្ដីពីសហជីព របបសន្តិសុខសង្គម ប្រាក់ឈ្នួលអប្បបរមា
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ភ្នំពេញ៖ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញលិខិត ជូនពរសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសគម្រប់ខួបកំណើត ៦៩ឆ្នាំ ឈានចូលគម្រប់ ៧០ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយរដ្ឋបាលព្រៃឈើ ស្ទាក់សៀមរាបចាប់រថយន្តក្រុង២គ្រឿង និងបន្តចាប់រថយន្តធុនកាមរីបាឡែន១គ្រឿងទៀតដឹកឈើល្មើសច្បាប់។

លោកម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលដឹកនាំកម្លាំងផ្ទាល់ បានអោយដឹងថា នៅថ្ងៃទី៣ ខែសី វេលាម៉ោង៧និង៤៥នាទីយប់ បានឃាត់រថយន្តក្រុង ធុន៤៥កៅអី១គ្រឿងពាក់ផ្លាកលេខសៀមរាប3A ២១ ៦៤នៅភូមិគោកត្រាច ឃំុ បាល័ង​ ស្រុកប្រាសាទបាគង។ លុះវេលាម៉ោង៩និង២០នាទីយប់ដដែលឃាត់ រថយន្តកុងទីនរ័(ឃ្លុប)របស់ក្រុងហ៊ុនរឹទ្ធមន្នី ពាក់ផ្លាកលេខភ្នំពេញ3F.៦២៨៥6 នៅភូមិតានី ឃំុ រុនតាឯក ស្រុកបន្ទាយស្រី។

លោកបន្តថា ក្នុងការបង្ក្រាបនេះរឹបអូសរថយន្តធុន៤៥កៅអី ចំំនួន១គ្រឿង កៅអីឈើចំនួន ៦០ ហង្សតេធំ ចំនួន១០ ហង្សតេតូច ចំនួន១៧ ប៉ៅអ៊ីចំនួន២ និង រថយន្តឃ្លុបកុងទីនរ័ ១គ្រឿង កៅអី ចំនួន២៥ គ្រែព្រះនាងចំនួន០១។ ចំពោះវត្ថុតាងទាំង២ករណីខាងលើបានយកទៅរក្សាទុកនៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី។

ដោយឡែកលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប នៅរសៀលថ្ងៃទី៤ខែសីហានេះ បានអោយដឹងថា រថយន្តក្រុងទាំង២គ្រឿងខាងលើ បានដោះលែងវិញហើយ ព្រោះវត្ថុតាងជារបស់កែច្នៃហើយ។ ចំណែករថយន្តម៉ាកបាឡែនគឺអនុវត្តដោយពិន័យជាអន្តរកាល ព្រោះជាបទល្មើស។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតជំងឺកូវីដ១៩ ទីផ្សារឈើគ្រប់ប្រភេទ បានហក់ឡើងថ្លៃខ្ពស់ ជាមួយ គ្នានោះការដឹកជញ្ជូនឈើចូលសៀមរាប និងឆ្លងកាត់ក៏ចាប់ផ្តើមកំរើកឡើងវិញយ៉ាងពេញបន្ទុកផងដែរ តែមិនមានអាជ្ញាធរសមត្ថកិច្ចជំនាញចេញមុខបង្ក្រាបនោះឡើយ។ ក្នុងនោះកាលពីថ្មីៗនេះ ព្រោះតែអ្នកខ្លះដឹកបានដោយរលូន ហើយអ្នកខ្លះដឹកមិនបាន ក៏ធ្វើអោយឈ្មួញនិងសមត្ថកិច្ច ស្ទាក់វ៉ៃគ្នារហូតប្តឹងដល់តុលាការផងដែរ។ តែគេរំពឹងថា សមត្ថកិច្ចជំនាញ អាចនឹងបង្ក្រាបអោយដូចករណីខាងលើ គឺបិទភ្លើងខៀវ មិនថាខ្សែខាងណាឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី​០៤​ ខែសីហា​ ព្រឹកមិញនេះ​ បានអញ្ជើញប្រគល់ផ្ទះទី៣ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារស្ត្រីមេម៉ាយ ក្រលំបាកម្នាក់ ឈ្មោះ ឆែ អ៊ូ អាយុ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំង អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ​វិធានការ​ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា​ ដោយមេីលឃើញនូវលទ្ធភាពខ្សត់ខ្សោយ ចំពោះ​គ្រួសារនេះ លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនស្រ្តីមេម៉ាយ សម្រាប់ស្នាក់នៅ ហេីយ​ក៏​បាន​ផ្ដល់​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារ​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៤០នាក់ មកពីអង្គភាពផ្សេងគ្នានិងនៅតាមបណ្ដាខេត្តរាជធានី បានចូល វគ្គបណ្តុះបណ្តាល «ស្តីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»

វគ្គបណ្តុះបណ្តាល ស្តីពី ក្រមព្រហ្មទណ្ឌ នេះធ្វើឡើង តាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធី Google Meet នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៩ព្រឹក ដល់ ១១ព្រឹក ឆ្នាំ២០២១។

វគ្គបណ្តុះបណ្តាល ស្ដីពី ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា គឺមានសំណួរ និងចម្លើយ អ្នកសារព័ត៌មាន បង្ហាញដោយលោកមេធាវី អ៊ុន ច័ន្ទថុល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានពន្យាពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលនឹងគ្រោងប្រជុំប្រចាំសប្ដាហ៍ នាថ្ងៃសុក្រ ទី ៦ ខែសីហា ឆ្នាំ ២០២១ សូមលើកទៅពេលក្រោយ។

នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយ លោក ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២១

ភ្នំពេញ៖នៅថ្ងៃ០៥ខែសីហា២០២១ ស្អែកនេះ ជាថ្ងៃខួបកំណើត សម្តេចតេជោ នាយករដ្ឋមន្ត្រីហ៊ុន សែន គម្រប់៦៩ឈានចូល៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា
២០២១)។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃ
កំណើតដល់ទៅពីរ៖១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី ៨មករា ឆ្នាំ ១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ ពេលនោះ សម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។

២-ថ្ងៃកំណើតពិតប្រាកដរបស់សម្តេច គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦។ទោះជូនពរ ៧០ ឆ្នាំ ឬ៧១ ឆ្នាំគឺសម្តេចទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២១

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេច បង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។

នេះបើយោងតាមសេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនមន្រ្តីរាជការ ដែលកំពុងធ្វើចត្តាឡីស័កនៅមន្ទីរផែនការ​ មន្ទីរទេសចរណ៍ និងមន្ទីរពាណិជ្ជកម្ម បន្ទាប់ពី​ពាក់ព័ន្ធ​នឹងករណី​វិជ្ជមានកូវីដ-១៩។

លោកអ៊ុន ចាន់ដា បានបញ្ជាល់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន៣ នាក់ផងដែរ។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង៣មន្ទីរខាងលើ​ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ​ ៣ការពារ​ និង៣កុំ​ ​ដើម្បីចៀសផុតពីជំងឺដ៏កំណាចនេះ។

អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្តល់ជូនមន្ត្រីរាជការទាំង៣មន្ទីរខាងលើ​ សរុប៦៩នាក់ ដោយទទួលបាន​ អង្ករ មី ទឹកបរិសុទ្ធ ម៉ាស​ និងជែលលាងដៃផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២១

ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធប្រើអំពើហិង្សាលើឪពុកបង្កើត។ ការចាប់ខ្លួនធ្វើឡើងនៅទី០២ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ាន សេន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំខាងលើ បានយកដំបងឈើ១កំណាត់ប្រវែង៧តឹកវាយទៅលើឪពុកឈ្មោះ កុប ម៉ាន អាយុ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិជាមួយគ្នាបណ្តាលឲ្យរងរបួសធ្ងន់បាក់ដៃឆ្វេង ហើយត្រូវបានសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

របាយការណ៍បានបន្តទៀតថា ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្ដីគ្នា ហើយជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។ បច្ចុប្បន្ននគរបាលក្រុងពោធិ៍សាត់ កសាងសំណុំរឿងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២១

ភ្នំពេញ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២១

ខេត្តកំពង់ធំ៖មន្ត្រីជំនាញពេទ្យសត្វខេត្តកំពង់ធំបានឃាត់រថយន្តចំនួនពីរគ្រឿង ក្នុងនោះមួយគ្រឿងដែល​បានដឹកគ្រឿងក្នុងសត្វជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ ដែលមានប្រភពមកពីប្រទេសថៃ។

ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងទៀបភ្លឺ យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ជុំវិញការបង្ក្រាបនេះ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ បានឲ្យដឹងថា ប្រតិបត្តិកានេះបានឃាត់រថយន្តចំនួន២គ្រឿង តាមបញ្ជារផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។

លោក តាន់ ម៉េងឆាង បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃនេះ គ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសអាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នកបរិភោព ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូនល្មើសដាក់សាធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសាធាតុរក្សាសម្រល់សាច់សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសាធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាពផងដែរ។

លោកបានបញ្ជាក់ថា សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។

ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និងលិខិតដឹកជញ្ជូន តែប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹកជញ្ជូនលើសចំនួនអនុញ្ញាត្តិបន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យតាមនីតិវីធីច្បាប់។

ប្រភពបានឲ្យដឹងថារថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកនេះមានប្រភពមកពីប្រទេសថៃ ដោយឈ្មួញបានដឹកឆ្លងកាត់ខេត្តសៀមរាប បានដោយសុវត្ថិភាព មិនមានជំនាញពេទ្យសត្វខេត្តសៀមរាប ធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។

ទោះជាយ៉ាងណាពាក់ព័ន្ធករណីនេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប បានបានប្រាប់អ្នកសារព័ត៌មានថា «មិនមានមន្ត្រីឈរជើងនៅតាមដងផ្លូវទេពិសេសពេល នាបរិបទកូវីដ មានស្ថាប័នផ្សេងគេធ្វើការជាប្រចាំ ការដែលឃាត់រថយន្តលុះត្រាមានការសង្ស័យច្បាស់លាស់ និងមានបេសកកម្មត្រឹមត្រូវ»។

យោងតាមប្រភពបានឲ្យដឹងថាមានក្រុមឈ្មួញជាច្រើនបានដឹកជញ្ជូនគ្រឿងក្នុងសត្វជ្រូកមកពីប្រទេសថៃ យកមកចែកចាយតាមទីផ្សារនៅក្នុងខេត្តសៀមរាប នឹងចែកចាយទៅតាមបណ្ដាខេត្តមួយចំនួនទៀត ដោយមន្ត្រីជំនាញផលិតកម្មសត្វ និងពសុព្យាបាលខេត្តសៀមរាប ក្រោមមើលការខុសត្រូវពីលោកលោក ព្រំ វិច ចាត់វិធានការទប់ស្កាត់នោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំងនឹង​ជម្ងឺ​កូ​វីដ១៩ បាន​ណែនាំ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះ។

ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ចូលរួម​ជាមួយ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ស្តីពី “​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ​” នៅ​សាលប្រជុំ​សាលាខេត្ត នៅថ្ងៃទី​០២ ខែសីហា ឆ្នាំ ២០២១នេះ។

លោកអ៊ុន ចាន់​ដា បានថ្លែងថា​ ដោយ​ផ្អែក​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ​ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ គឺ​តម្រូវ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ តាម​ផ្ទះ។ រីឯ​រដ្ឋបាល​ក្រុង​-ស្រុក ក៏ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ នៅ​ថ្នាក់ក្រុង​/​ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះផងដែរ។

អភិបាលខេត្តបានបញ្ជាក់ដែរថា ការព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ តាម​ផ្ទះ​នេះ គឺ​ដើម្បីជួយ​កាត់បន្ថយ បន្ទុក​រដ្ឋាភិបាល ហើយ​ការព្យាបាល តាម​ផ្ទះ គឺ​ធ្វើទៅបាន សម្រាប់តែ​អ្នក​ជម្ងឺ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា ប៉ុណ្ណោះ។ ដូច្នេះ យើង​ត្រូវបង្កើត​ក្រុមគ្រូពេទ្យ នៅតាម​បណ្តា​​ក្រុង-ស្រុក មួយក្រុម មាន​សមាភាព​ចំនួន១០​នាក់ ដើម្បីចុះ​តាម​មូល​ដ្នា​ន អាស្រ័យទៅលើ​​ក្រុង-ស្រក នីមួយៗ ដែលមាន​ចំនួន​ប្រជា​ពល​រដ្ន នៅក្នុង​មូល​ដ្នា​ន​របស់ខ្លួន ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page377 Page378 Page379 … Page664 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ ចុះផ្សាយថ្ងៃទី ៧ ឧសភា ២០២៦
កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម ចុះផ្សាយថ្ងៃទី ៧ ឧសភា ២០២៦
អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះ សំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត ចុះផ្សាយថ្ងៃទី ៦ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×