កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម

កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម
0

កុមារីម្នាក់បានរួចផុតពីសេចក្តីស្លាប់ដោយសារក្រុមគ្រូពេទ្យគន្ធបុប្ផា, បន្ទាប់ពីបាត់ជីពចរជាច្រើនលើកដោយសារជំងឺគ្រុនឈាម

មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ ១០ឆ្នាំ មកពីខេត្តព្រះវិហារ រួចផុតពីសេចក្តីស្លាប់ដោយសារតែជំងឺគ្រុនឈាមកម្រិតធ្ងន់។

កុមារីខាងលើនេះ បានសម្រាកព្យាបាលរយៈពេល ១៤ ថ្ងៃពេញនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងដំណាក់កាលនៃការព្យាបាល, កុមារីរូបនេះ បានបាត់ជីពចរចំនួន ៦ ដង, មានទឹកដក់ក្នុងស្រោមសួត និងដង្ហក់ក្នុងពេលដកដង្ហើម ព្រោះតែមេរោគនៃជំងឺគ្រុនឈាម។

បន្ទាប់ពីព្យាបាលដោយការយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងការប្រើប្រាស់ប្លាស្មាអស់ចំនួន ១០ កំប្លោក, បច្ចុប្បន្នកុមារី មកពីស្រុករវៀងរូបនេះ បានរួចផុតពីជំងឺគ្រុនឈាម និងត្រលប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹម។

សូមជម្រាបជូនថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់៕SRP