Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ
កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តសៀមរាប៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន បានសម្រេចប្ដូរចេញ ចៅហ្វាយស្រុក ចំនួន ៣ស្រុក ក្នុងខេត្តសៀមរាប ឲ្យទៅបម្រើការងារនៅរដ្ឋបាលសាលាខេត្តសៀមរាប វិញ ខណៈអភិបាលស្រុកបន្ទាយស្រី ត្រូវបានតែតែងតាំងជំនួសលោកឃឹម ហ្វីណង់ ហើយ។

នេះបើយោងតាមអនុក្រឹត្យសម្ដេចតេជោហ៊ុន សែន ចុះនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននូវរសៀលថ្ងៃចន្ទនេះ។

សេចក្ដីសម្រេចបានបញ្ជាក់ថា មាត្រា ១ : ផ្ទេរភារកិច្ចមន្ដ្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តសៀមរាប ដូចមានរាយនាមខាងក្រោម៖

១- លោក ឡុង រដ្ឋរក្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរធំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

២- លោក លុក ផុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

៣- លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក សូទ្រនិគម ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។

៤- លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក ជីក្រែង ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរធំ។

មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០៥រូប ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកនៅក្នុងខេត្ត សៀមរាប ដូចមានរាយនាមខាងក្រោម៖

១- លោក រិន ឡូត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី។

២ – លោក គិម វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម។

៣- លោក សុខ ណារ៉ត – ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់។

៤- លោក គន់ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ។

៥- លោក បូ ម៉េងទ្រី ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្ត លោក
អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ ឯកឧត្ដម មេបញ្ជាការកងពល «ង» ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងបន្តជូនមណ្ឌលសុខភាពស្តៅ​ ស្រុកកងមាស​ សម្រាប់​ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូន អ្នកជម្ងឺទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។

ក្នុង​ពិធី​ប្រគល់​ និង​ទទួល​ រថយន្ត​សង្គ្រោះ​បន្ទាន់​មកពីប្រទេសកូរ៉េខាងត្បូង​ ម៉ាក HYUNDAI STAREX AMBULANCE ពណ៌ស ផលិតឆ្នាំ២០១២ មួយ​គ្រឿង​នេះ​ដែរ​ អភិបាលខេត្ត​ ក៏បាន​​សម្ដែង​នូវការ​គោរពជូនពរដល់ឯកឧត្តមមេបញ្ជាការ ព្រមទាំងសហការី​ ឲ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ គ្មានទេការរើងអើងចំពោះ ជនមានពិការភាព ហើយសិទ្ធិរបស់ ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ជាតិ​ និងអន្ដរជាតិ ដើម្បីធានាដល់សិទ្ធិស្មើភាពគ្នា រវាងជនមានពិការភាព និងមិនមានពិការភាព។​

លោកថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រារព្ធ​ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលបានធ្វើឡើងនៅសាលា​ស្រុកកំពង់សៀម​ នៅថ្ងៃចន្ទនេះ។

ក្នុងពិធី លោក អ៊ុន​ ចាន់ដា​ បានអាននូវសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយបញ្ជាក់ថា​ រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិត យ៉ាងល្អិតល្អន់ អំពីការដោះស្រាយ ជូនជនមានពិការភាព​ ដើម្បីបង្កើនការងារ​ និងសន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅ កាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រីកអាជីព​ និងមុខរបរ​ ដើម្បីបង្កើនជីវភាព រស់នៅបានសមរម្យជូនជនមានពិការភាព។

ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ​ និងបណ្ដុះបណ្ដាល បច្ចេកទេសជំនាញ និងវិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំដល់ជនមានពិការភាព​ ប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគមួយ ដ៏មានសារៈប្រយោជន៍​ និងនិរន្តភាព។

កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តបង្កលក្ខណៈ ងាយស្រួលសម្រាប់ជនមានពិការភាព សំដៅជំរុញឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ដែលមានស្រាប់​ និងគ្រោងសាងសង់ថ្មីឱ្យមានការរៀបចំការបង្កលក្ខណៈងាយស្រួល (ផាសុកវត្ថុ) សម្រាប់ជនមានពិការភាព ដូចជាជម្រាល បង្កាន់ដៃ ជណ្តើរយន្ត ជណ្តើរយោង បង្គន់អនាម័យ ជាដើម ដែលជនមានពិការភាពអាចប្រើប្រាស់បាន។

ក្រៅពីនេះ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពី “លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ ជនមានពិការភាព ក៏ត្រូវបាន ដាក់ឱ្យប្រើជាផ្លូវការដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពស្នើសុំបណ្ណបើកបរបានស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន។

ដើម្បីឱ្យសង្គមមួយមានបរិយាបន្ន តាមរយៈការលើកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាព សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ភៃ និងសកម្មភាពផ្សេងៗទៀត ចាំបាច់ត្រូវមានការបង្កឱកាសស្មើភាពគ្នារវាងជនមានពិការភាព និងមិនមានពិការភាព។ ជាមួយគ្នានេះ ការលើកកម្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនជនមានពិការភាព ការធានាសមភាពយេនឌ័រ ភាពអង់អាចរបស់ ស្ត្រី និងក្មេងស្រីមានពិការភាព ចាំបាច់ទាមទារឱ្យមានការចូលរួមពីគ្រប់ដៃគូពាក់ព័ន្ធទាំងអស់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅព្រឹកថ្ងៃចន្ទ នេះ បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើមនេះ ត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។

ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។

ខាងក្រោមនេះ គឺជាសុន្ទរកថា ទាំងស្រុង របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក៖

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២២

ខេត្តសៀមរាប៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា “មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី”នេះ ជាកន្លែងសម្រាប់អប់រំចិត្តរបស់ពុទ្ធបរិស័ទ ហើយវានឹងផ្តល់នូវភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទ ទាំងឡាយ ដែលប្រាថ្នានូវសេចក្តីសុខ តាមរយៈព្រះធម៌ ដ៏ឧត្តុង្គឧត្តម ដែលព្រះសម្មាសម្ពុធព្រះបរមគ្រូនៃយើង ដែលព្រះអង្គ បានផ្តល់ឱវាទ គឺមិនមានសេចក្តីសុខណាស្មើសេចក្តីស្ងប់ឡើយ។ ព្រះករុណាជាអម្ចាស់មានព្រះរាជបន្ទូលទៀតថា សេចក្តីស្ងប់ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំផ្លូវចិត្តចំពោះពុទ្ធបរិស័ទ ដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមព្រះធម៌វិន័យ។

ព្រះរាជបន្ទូល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ អាទិត្យ ម្សិលមិញ ក្នុងឱកាសបានសព្វព្រះរាជប្ញទ័យ ស្តេចយាងសម្ពោធមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលថា៖ មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះអាចសាងសង់ឡើងបានអស្រ័យ ដោយមានការចូលរួមពីសំណាក់ ពុទ្ធបរិស័ទពីគ្រប់ទិសទី។

សម្តេចមានបន្ទូលបន្តថា មណ្ឌលនេះ នឹងបម្រើផលប្រយោជន៍ ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលដ៏ធំធេង ស្របតាមមាគ៌ា នយោបាយ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេច មានព្រះបន្ទូលទៀតថា បន្ទាប់ពីព្រះករុណាជាអម្ចាស់យាង កាត់ខ្សែមង្គល ខ្សែបូរដាក់ឱ្យប្រើប្រាស់ ទីតាំងមណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនីនេះ នឹងបានជួយអប់រំ ដល់មនុស្សគ្រប់វ័យលើផ្នែកចិត្តវិញ្ញាណ ដែលជាមូលដ្ឋានជីវិតមួយដ៏សំខាន់ នៅក្នុងការគ្រប់គ្រង សរីរាង្គកាយ របស់មនុស្សទាំងមូល។

សូមបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច និងការងារកិច្ចការបរទេសនាពេលកន្លងមក ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជា ការស្តារ ការអភិវឌ្ឍ ការកែទម្រង់រដ្ឋស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ សុខុមាលភាព និងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យមាតុភូមិអង្គរ ជាទីស្នេហាមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២២

ខេត្តបាត់ដំបង៖បុរសចំនួនពីរនាក់ត្រូវបាន នគរបាលចាប់ករណីកាប់ទន្ទ្រនដីរដ្ឋខុសច្បាប់នៅស្រុកគាស់ក្រឡ។

ភពពីសមត្ថកិច្ចបានដឹងថា បុរសទាំងពីរនាក់ ជា
មេខ្លោង ២នាក់​ ពាក់ព័ន្ធករណីកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់​ នៅត្រង់ចំណុ​ច​ភ្នំស្នរ​ ភូមិតានួត​ ឃុំព្រះផុស​ ស្រុកគា​ស់​ក្រឡ​ ខេត្តបាត់ដំបង​ និងបានបញ្ជូនទៅសាលាដំបូងខេត្តបាត់​ដំបង​ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២នេះ​។​

ជនសង្ស័យទាំង​ ២នាក់​ រួមមាន​ ៖​ ១-ឈ្មោះ​ មឿន រឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខ​របរ ធ្វើស្រែ និង២-ឈ្មោះ​ វុិត សាមឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅក្នុងភូមិតានួត ឃុំព្រះ​ផុស ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ខេត្តបាត់ដំបង៖មានការបែកធ្លាយរឿងភាពមិនប្រក្រតីរបស់ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានកាន់តំណេង ជាប្រធានមន្ទីរ ជាយូឆ្នាំមកហើយ ដោយបានឆ្លងកាត់ អាណត្តិ អភិបាលខេត្តជាច្រើនរូប ដោយពេលនេះ ទើបមានព័ត៌មានបែកធ្លាយចេញពីខេត្តបាត់ដំបងថា៖ ប្រធានមន្ទីរលោក ឡុង ផលគុណ​ រូបនេះនៅក្នុងមួយឆ្នាំៗ អាចបានទទួលប្រាក់ចំណេញ ពីគម្រោងថែទាំ និងជុសជុលប្រព័ន្ធធារាសាស្រ្ត ដែលក្រសួងប្រគល់ការងារអោយ ទទួលអនុវត្តន៏តាមរយៈកាចចារថ្លៃ (ក្រសួង និងមន្ទីរ) រួមនិងគម្រោងមួយចំនួនរបស់មន្ទីរផ្ទាល់ផងដែរ យ៉ាងតិច១០០០លានរៀលដែរ។

ប្រភពបានទម្លាយថា សម្រាប់នៅឆ្នាំ២០២២នេះ លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចំណេញយ៉ាងតិចបំផុត១៥០០លានរៀលស្មើនិងជិត ៤០ម៉ឺនដុល្លារ ពីគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត ចំនួន៨កន្លែង ជាប្រចាំដែលក្រសួងប្រគល់ការងារអោយទទួល ការក្នុងតម្លៃសរុប ២ ២៩២ ០០០ ០០០រៀល ប៉ុន្តែទឹកប្រាក់មួយផ្នែកតូច គឺលោកប្រធានមន្ទីររូបនេះ បានយកមកចំណាយលើកម្មក និងទិញសម្ភារតិចតួចតែប៉ុណ្ណោះ។ ក្រៅពីនោះចំណេញទាំងអស់ ព្រោះមន្ទីរមានគ្រឿងចក្រច្រើនគ្រឿងណាស់មិនពិបាកជួលគេដូចមន្ទីរផ្សេង។

ប្រភពបានបន្តថា រឿងទទួលពីគម្រោងនីមួយៗ លោកប្រធានមន្ទីរបានព្យាយាមបិទបាំង តួលេខប្រាក់ដែលចំណាយផ្សេងៗ នៅក្នុងមន្ទីរ លោកប្រធានមន្ទីរ និងមានរដ្ឋបាលម្នាក់ជាដៃស្នាំ បានខិតខំព្យាយាមបិទបាំងមិនឲ្យបែកធ្លាយនោះឡើយ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តចំនួន៨កន្លែងនោះរួមមាន៖

ទី១ ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ

ទី២ ប្រព័ន្ធធារាសាស្រ្តបវេល

ទី៣ សំណង់ទ្វាទឹកតាហែន ស្រុកបវេល

ទី៤ សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល

ទី៥ ប្រព័ន្ធធារាសាស្រ្តអាងដង្កោ ស្រុកបាណន់

ទី៦ ប្រព័ន្ធធារាសាស្រ្តអាងបាដាក់ ស្រុកសង្កែ

ទី៧ ប្រព័ន្ធធារាសាស្រ្តអាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ

ទី៨ ប្រព័ន្ធធារាសាស្រ្តប្រឡាយមេទួលព្នៅ ស្រុកសង្កែ

សូមរំលឹកថា ក្រៅពីគម្រោងខាងលើនេះ នៅមានគម្រោងមន្ទីរទៀត ដូចជានៅឆ្នាំ ២០២២ នេះ គេបានឲ្យដឹងផងថា បានចំណាយលុយរដ្ឋជិត៦០០លាន រៀល ក្នុងការជួសជុលប្រឡាយមេអូរតាគី (ជំហ៊ានទី២) ស្រុកថ្មគោល និងប្រឡាយN.1.2 ស្រុកបាណន់ តាមរយៈលទ្ធកម្មសេះហោះ។ ទាំងនោះនៅមិនទាន់និយាយពីរឿងប្រើប្រាស់ ប្រេងឥន្ទនះ និងលុយជួសជុលមន្ទីររួមនិងរឿងគ្រឿងចក្រ អំណោយរបស់ជប៉ុនតម្លៃខ្ទង់លានដុល្លារទៀតផង។ នេះបើតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមបានបង្ហោះចែកចាយ។ ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្ដិ៍​ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញសារលិខិត ផ្ញើជូនវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ! ដែលហ៊ានចេញសារលើបណ្តាញសង្គម របស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំ តួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង។

សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិ របស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ាន របស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។

និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ប្រធានអាស៊ាន ច្បាស់ជាង ប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។

លោក ហ៊ុន ម៉ាណែត ៖ ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត។ សាររបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅយប់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ជនជាតិចិនមួយក្រុមបាននាំគ្នា ជួលសណ្ឋាគារបេីកល្បែងស៊ីសង​ខុសច្បាប់ នៅក្នុងខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ដោយពុំមានអាជ្ញាធរមន្ត្រីណាទប់ស្កាត់នៅឡើយទេ។ ករណីនេះដោយមានមន្ត្រីគ្រាក់ៗ មួយចំនួននៅពីក្រោយចាំជួយអន្តរាគមន៍នៅពេលមានបញ្ហា។ នេះបើយោងតាមប្រភពបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងតេលេក្រាម។

ប្រភពបានបន្តទៀតថា ករណីល្បែងស៊ីសងនៅខាងលើ មានឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ ឈ្មោះ​ សុវណ្ណារិទ្ធ​ និង​មន្ត្រីមួយចំនួន​ បានរកស៊ីជាមួយជនជាតិចិន ជួលសណ្ឋាគារបង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។ ហើយអាជ្ញាធរមូលដ្ឋាន គឺមិនហ៊ានបង្ក្រាបនោះទេ។ ហើយមានម្នាក់ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍នៅពេលដែលមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។ ទោះជាយ៉ាងណា អង្គភាពសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ចរាជធានីភ្នំពេញនៅឡើយទេចំពោះករណីល្បែងស៊ីសងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២២

ភ្នំពេញ៖ទីតាំងស្តុកទឹកដោះគោម៉ាក Dutchmill ចំនួន២កន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប។ ការបង្ក្រាបធ្វើឡើង យោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី។

មន្ត្រីនៅក្នុងហេតុការណ៍បង្ក្រាបបានឲ្យដឹងថាករណីនេះកម្លាំងជំនាញ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីរូបនោះបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖
១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmillខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម។

២./ទីតាំងទី២ ស្តិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម។

បើតាមមន្ត្រីដដែល ពាក់ព័ន្ធករណីខាងលើនេះព្រះរាជអាជ្ញារង បានសម្រេច ឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឌាន និងហៅម្ចាស់ទីតាំងមកសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២២

ភ្នំពេញ៖ក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងារ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page221 Page222 Page223 … Page663 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×