ខេត្តកំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំង លោកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានមានប្រសាសន៍ថាការប្រកាសតែងតាំងអភិបាលស្រុកជលគីរីនៅថ្ងៃនេះដើម្បីបម្រើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុងសហការអោយបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្រុក ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង លើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេសយកចិត្តទុកដាក់បង្កើនមុខរបរនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នងមូលដ្ឋាន ទទួលខុសត្រូវ
របស់ខ្លួនអោយបានល្អ។
លោកបានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកជលគីរី សង្ឃឹម
ថានឹងអនុវត្ត បំពេញភារកិច្ច សិក្សាស្រាវជ្រាវស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍស្រុកជលគីរី បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព រក្សាការគ្រប់គ្រងបរិស្ថាន ទាមទារការយកចិត្តទុកដាក់ ធានារក្សាសុខសន្តិភាព សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអ្នកគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាៗដើម្បីឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
អភិបាលខេត្តកំពង់ឆ្នាំងថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែតុលា ម្សិលមិញក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលស្រុកជលគីរី។
បើតាម លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្តបានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៧៩អនក្រ.តត ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការតែងតាំង លោក ដូវ គឹមស៊ីន ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ អោយកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជលគីរី ជំនួស លោក ហៃ មនោរម្យ ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលស្រុកជលគិរី ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី ទើបនឹងតែងតាំងថ្មីបានប្ដេជ្ញាចិត្ត អនុវត្តតាមតួនាទីនិងភារកិច្ច គោរពរដ្ឋធម្មនុញ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាព រក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អចូលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕SRP


