Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈ សហការបោសសម្អាតបទល្មើស Online Scams
ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃ​ទី​១២​ ខែមេសា​ ព្រឹកមិញ បានអញ្ជើញជួបសំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូន​នូវ​ថវិកា​ និង​ សម្ភារមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ <<សន្តិភាព អភិវឌ្ឍន៍ រីកចម្រើន បម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស មានតម្លាភាព>>។

ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ នេះលោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លង នៃមេរោគនេះ ដោយបន្តពាក់ម៉ាស់រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ពិសេសត្រូវអនុវត្ត( ៣កុំ ៣ការពារ)។

ម្យ៉ាងទៀត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់២ដង ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពីជម្ងឺនេះ។

គួរបញ្ជាក់ថាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាល ផ្តល់ថវិការ និងប្រេងសាំងលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ លោកនាយករដ្ឋមន្រ្តីឡាវ ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តាមពេលវេលាសមស្របណាមួយផងដែរ។

ការអញ្ជើញដើម្បីមកទស្សនកិច្ចនៅកម្ពុជា ក្នុងពេល សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលិក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ឡាវ
នៅថ្ងៃទី១២ ខែមេសា ព្រឹកមិញនេះ។

នៅក្នុងជំនួប សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោក ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។

នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងនូវការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងល្អជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រៀងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។

ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។

ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរបានជូនពរគ្នាទៅវិញទៅមកឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃច័ន្ទ ទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិកចុះជួយសម្របសម្រួលដល់គ្រួសារយោធិន និង ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ដែលស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ -១៩ នៅមន្ទីរពេទ្យយោធភូមិភាគទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោកសារឹម វ៉ាន់ថន អតីតកីឡាករប្រដាល់សេរី និងបក្ខពួកម្នាក់ទៀត ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ករណីឆក់ត្រីខុសច្បាប់​នៅក្នុងតំបន់ហាមឃាត់។

របាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ សារឹម វ៉ាន់ថន និងមិត្តភ័ក្រ ម្នាក់ទៀត បានផឹកស៊ីជុំគ្នា នៅចុងភូមិបុស្សក្រឡាញ់ ខាងត្បូង ដែលមានម្ចាស់ផ្ទះឈ្មោះទិត្យ ក្នុងការផឹកស៊ីនេះចាប់ផ្តើមនៅម៉ោងប្រហែល ២០និង០០នាទី លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បានខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់បុស្ស ស្ថិតក្នុងភូមិសាស្រ្ត ចុងស្រែទំនប់ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈពេលកំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបានប្រជាសហគមន៍ សង្កាត់ជ្រាវ ប្រចាំការនៅគោលដៅនោះស្រាប់ ចាប់នាំខ្លួន និងប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ជ្រាវតែម្ដង។

បុរសទាំងទាំងពីរនាក់ ដែលចាប់ខ្លួន ទី១មានឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប និងម្នាក់ទៀតនៅភូមិ ជ្រាវសង្កាត់ជ្រាវ ក្រុងសៀមរាប។ ករណីនេះសមត្ថកិច្ច បានរឹបអូស សម្ភារ និងមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ដូចជា ដុំអាំភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង។

ពាក់ព័ន្ធការចាប់ខ្លួនបុរសទាំង២នាក់ មន្ត្រីរដ្ឋបាលជលផល បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១២ខែមេសានេះ។ ទោះជាយ៉ាងណា មហាជនជាច្រើនបានសុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចជំនាញ មេត្តាយោគយល់ ដល់ពួកគាត់ទាំង២នាក់ផង ដោយសុំត្រឹមធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តទៅបានហើយ។ ដោយអ្នកទាំង២មិនមែនជាអ្នករកស៊ីឆក់ត្រីនោះទេគឺពួកគាត់អត់មានអ្វីក្លែមក៏ខ្ចីរបស់ឆក់គេ ទៅឆក់ដើម្បីយកត្រីមកក្លែមតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តកំពង់ចាម​៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ នៅថ្ងៃ​ទី​១២ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ ពី​​សប្បុរសជន​។

អំណោយ​នេះ​​ ​លោក​ ម៉ៅ​ ហ៊ួរ​ និង​លោកស្រី​ បានជួយឧបត្ថម្ភ​ ថវិកា​២លានរៀល​ មីម៉ាម៉ា​ ចំនួន​២០កេស​ធំ​ ទឹក​បរិសុទ្ធ​ ១០០​កេស​ និង​ទឹក​ផ្លែឈើ​ ចំនួន​២០កេស​.​
លោក​ នៅ​ សារី​ ម្ចាស់​ក្រុមហ៊ុន​ រ៉ាកាននាហ្គា​(ខេមបូឌា​)​ ឯ​.ក​ ឧបត្ថម្ភ​ ​ម៉ាស​ ចំនួន​២៥០០០​ម៉ាស​ និង​ទឹក​បរិសុទ្ធ​ ១០កេស​.​
លោក​ ស្លេះពុន​ យ៉ាម៉ីន​ និង​លោកស្រី​ ​បាន​ខិតខំ​ កៀងគរ​រក​ជំនួយ​ ដើម្បី​ យកមក​ចែកជូនប្រជាពលរដ្ឋ​ ក្នុង​ក្រុងកំពង់ចាម​ ចំនួន​៩០០​គ្រួសារ​។

លោក អ៊ុន ចាន់ដា ​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​​ម្ចាស់​ក្រុមហ៊ុន​ សប្បុរសជន​​​​​​​​​ ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោក សុខ តុញ និងភរិយា ព្រមទាំងក្រុមគ្រួសារ ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តព្រះវិហារ៖សមត្ថកិច្ចបានចាប់ខ្លួនមេឆ្នោតខុសច្បាប់ម្នាក់ប្រចាំក្រុងព្រះវិហារ បន្ទាប់ពីបានធ្វើសកម្មភាពរាប់ឆ្នាំមកហើយ។

ការបង្ក្រាបនេះធ្វើឡើងនៅរសៀល ថ្ងៃទី១១ ខែមេសា ម្សិលមិញ នៅចំណុចភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដឹកនាំដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានអោយដឹងថា មេឆ្នោតដែលត្រូវចាប់ខ្លួននេះមានឈ្មោះឈ្មោះចែអូន នឹងប្តីឈ្មោះ ហ័ត មានទីលំនៅភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាង មានម៉ាស៊ីនគិតលេខ ក្រដាស់កត់កន្ទុយលេខ សៀវភៅកត់លេខ នឹងវត្ថុតាងមួយចំនួន។

លោកបានបន្តរថា មេឆ្នោតរូបនេះ បានលួចលាក់កត់ឆ្នោតជាយូណាស់មកហើយ ប៉ុន្តែមិនដែលចាប់បាននោះទេ គាត់នៅតែធ្វើសកម្មភាពកត់ឆ្នោតដដែល រហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យមេឆ្នោត ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះវិហារ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ភ្នំពេញ៖អ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន​» បានទទួលអំណោយដ៏ថ្លៃថ្លា របស់ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​។

គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ នៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ ម្សិលមិញ បានរកឃេីញអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង«ទីមួយលាន​» ដែលមានដូចខាងក្រោម៖
-​ លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
-​ មុខរបរ:​ លក់ដូរតាមហាង​
-​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ
-​ មានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)។

លោកជំទាវ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)) នៅព្រឹកថ្ងៃទី១២​ ខែមេសា​ នេះបាន នាំយកថវិកាចំនួន​ ៥លានរៀល​ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយដ៏ថ្លៃថ្លារបស់​ សម្ដេចហ៊ុន​ សែន​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ «ទីមួយលាន​» តាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរចងចាំថា​ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១​ គឺកូនប្រុសច្បង របស់សម្តេច ហ៊ុនសែន គឺ​លោក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ រីឯ​ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩​ «ទីមួយលាន​» គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន​ ឱ្យបានគ្រប់គ្នា​ ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​ កត់បន្ថយនូវអត្រាសម្រាកពេទ្យ​ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

ចូលឆ្នាំនៅផ្ទះ​ (New Year at Home)!

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖សមាជិកសមាគមអតីតយុទ្ធជនខេត្តសៀមរាប ចំនួន៩៣៣នាក់ បានទទួលការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩។

ការទទួលបានចាក់វ៉ាក់សាំងបង្ការនេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ម្សិលមិញ ដោយមានការអញ្ជើញចុះពិនិត្យ ពីលោក ទៀ សីហា អភិបាលខេត្ត។

លោកស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ថ្ងៃនេះ សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប បានទទួលចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និង បងប្អូននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួន ដែលបានកំណត់។

លោក ទៀ សីហា អភិបាលខេត្ត បានឲ្យដឹងថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់សមាជិកសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ។ លោកក៏បាន ធ្វើការណែនាំ និង ផ្តាំផ្ញើដល់បងប្អូន ដោយបានបញ្ជាក់ថា ទោះបីបានទទួលការចាក់វ៉ាកសាំងរួច ក៏ត្រូវប្រតិបត្តិឲ្យបានទៅតាមវិធានការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាលដើមី្បធ្វើឲ្យវ៉ាក់សាំងដែលបានទទួលពេលនេះ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ -១៩។

លោកបានធ្វើការអំពាវនាវ ដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការ របស់រដ្ឋបាលខេត្តសៀមរាប អំពីបំរាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង២០ រហូតដល់ម៉ោង៥ ទៀបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

ខេត្តព្រះសីហនុ៖នៅទីបំផុតនគរបាលបានចាប់ខ្លួនបុរសជាប្ដីបានហើយ ករណីអារ ក សម្លាប់ ប្រពន្ធរបស់ខ្លួន។

លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជនសង្ស័យមានឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរបុគ្គលិកអនាម័យ ស្រុកកំណើតភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅជាមួយជនសង្ស័យ។

លោកស្នងការ បានបន្តថា តាមរបាយការណ៍ស្រាវជ្រាវ ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ ក្នុងរណ្តៅគ្រលុកដីវាលមួយកន្លែង ស្ថិតនៅក្បែរផ្លូវសែនជ័យ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពនារីម្នាក់ ពាក់អាវយឺតដៃវែង ពណ៌លឿង ខោស្ព័រកីឡាជើងវែងពណ៌ខ្មៅលាយឆ្នូតស ស្រោមជើងពណ៌ស មានស្លាកស្នាម អារ ក ជាំភ្នែកខាងស្តាំ ជាំថ្គាមខាងឆ្វេង និងជាំបបូរមាត់ផ្នែកខាងលើ។

ដោយសើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីរសៀល នគរបាលបានរកឃើញ វិទ្យុទាក់ទង១គ្រឿងម៉ាកMOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ រួចក៏បន្តការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី ហើយជាដំណឹងថា ជនសង្ស័យជាឃាតក ជាប្តី ដែលរស់នៅជាមួយគ្នា តែមិនទាន់ដឹងថា, បានគ្នាដោយរបៀបណាសម្រាប់ជាប្តី-ប្រពន្ធនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

ខេត្តសៀមរាប៖ដើមឈើ១ដើម នៅផ្លូវបំបែកមុខវត្តរាជបូណ៌ ត្រូវបានមន្ត្រីជំនាញកាប់ចេញ ដោយសាររលួយពុកគល់។
ការកាត់ដើមឈើនេះធ្វើនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវបំបែកខាងមុខវត្តរាជបូណ៌ ក្នុងភូមិវត្តបូព៌ សង្កាត់​សាលាកំរើក​ ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា
បន្ទាប់ពីក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយ​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និងមន្ទីរសាធារណរួមទាំងក្រុមការងារនៃកងវិស្វកម្ម បានចុះធ្វើការពិនិត្យស្ថានភាពដើមឈើទាល១ដើមខាងលើ ជាលទ្ធផលឃើញថាដើមឈើនេះ​ មានស្ថានភាព​ ចាប់ផ្តើមរលួយពុកគល់ ម្យ៉ាងវិញទៀតដោយសារទីតាំងនេះប៉ះពាល់​ លើគម្រោងសាងសង់ផ្លូវផងដែរ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រុមការងារចម្រុះ បានប្រើប្រាស់គ្រឿងចក្រ ធ្វើការ​កាប់​និងដឹកជញ្ជូនយកចេញ​ ទៅរក្សាទុកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាពិសេសចំពោះការរលំបាក់ប៉ះលើបងប្អូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ និងភរិយា ព្រមទាំងលោក ម៊ុយ ស្រ៊ុន និងលោកស្រី ម៉ោញ ស៉ីលុយ រស់នៅប្រទេសអូស្រ្តាលី បានចែកស្បៀងជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ស្រង៉ែនិងសង្កាត់ក្របីរៀល នៅផ្ទះទឹករបស់ឯកឧត្តមផ្ទាល់។

ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ បានឲ្យដឹងថាដោយឃើញនៅខេត្តសៀមរាប កំពុងជួបប្រទះបញ្ហាកូវីដ-១៩ ដែលបណ្តាលអោយប្រជាជនជួបការលំបាក និងខ្វះខាតជាខ្លាំង យើងខ្ញុំក៏បានរៀបចំចែកស្បៀងជូនប្រជាជនក្រីក្រចំនួនពីររយគ្រួសារ នៅក្នុងសង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងមួយគ្រួសារបានទទួលអង្គរ ២៥គីឡូក្រាម ត្រីខមួយយូរ មីមួយកេះ និងថវិកា២០០០០រៀល។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ខ្ញុំសូមជូនពរសព្វសាធុការដល់បងប្អូនពូមាមីងទាំងអស់សូមជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page421 Page422 Page423 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម នគរបាលខេត្តសៀមរាបតាមចាប់ដល់ខេត្តកំពង់ចាម ចុះផ្សាយថ្ងៃទី ២២ កុម្ភៈ ២០២៦
ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ឯកឧត្តម ឱម យិនទៀង៖ ពុករលួយ គឺជាអំពើណាដែលច្បាប់កំណត់ បើច្បាប់អត់ចែងមិនមែនជាអំពើពុករលួយនោះទេ ចុះផ្សាយថ្ងៃទី ២០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×