ភ្នំពេញ៖លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD ) បានឆ្លងមកប្រទេស កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជា ការព្យាបាលនិងទិញវ៉ាក់សាំង មកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្ន មានសភាពស្ងប់ស្ងាត់ទៅវិញហើយ។
លោកថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជា ក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ដែលនៅជាប់ព្រំដែន ត្រូវបន្តអនុវត្តនិងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាបន្តទៀត ដើម្បីអាចអន្តរាគមន៍ បានទាន់ពេលវេលា ប្រសិនបើមានករណីផ្ទុះជំងឺសត្វណាមួយ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក៏បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្ត ត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី ឱ្យបានជាប់ជាប្រចាំ បើទោះបីជាជំងឺនេះ មានសភាពស្ងប់ស្ងាត់ ហើយក៏ ដោយ ដើម្បីទប់ស្កាត់ការចម្លងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោក បន្តថា «ចំពោះជំងឺដុំពកលើស្បែកគោក្របី LSD នេះ គឺជាជំងឺមួយថ្មី ដែលមិនធ្លាប់មាននៅក្នុងស្រុកដូចគ្នា ដែលវាបានកើតឡើងកាលពីឆ្នាំ២០២១ ហើយជំងឺនេះក៏បានស្ងប់ស្ងាត់ទៅវិញផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អគ្គនាយកដ្ឋានតែងតែដាស់តឿនទៅដល់មន្ទីរបណ្ដារាជធានីខេត្តទាំង២៥ ដែលមានការិយាល័យផលិតកម្មនិងបសុព្យាបាលរាជធានីខេត្ត គឺនៅតែតាមដានបន្ត បើក្នុងករណីថាមានការផ្ទុះជំងឺសត្វណាមួយ មិននិយាយតែជំងឺដុំពកលើស្បែកនេះទេ វាមានជំងឺផ្សេងៗ ជាច្រើនទៀត ដែលយើងត្រូវតែចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុមPoxviridac នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយវាបានឆ្លងរាលដាលពាសពេញពិភពលោក ក្នុងនោះ មានទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ី កណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ៕SRP



ខេត្តកំពង់ស្ពឺ៖រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឲ្យមន្ត្រីបញ្ចៀសដាច់ខាត ការទាមទារកម្រៃសេវាក្រៅផ្លូវការ ពីអាជីវករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។
សូមជម្រាបថា កន្លងមកមានអតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទ ជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅក្រុមហ៊ុនមួយចំនួន ដែលតែងតែកាត់លុយ របស់អតិថិជនដោយពុំដឹងមូលហេតុហើយក្រុមហ៊ុនមួយចំនួនទាំងនោះតែងតែភ្ជាប់កម្មវិធីជាច្រើន ដើម្បីកាត់លុយរបស់អតិថិជន ធ្វើឱ្យអតិថិជនមានការមិនសប្បាយចិត្ត ហើយឈានដល់ការឈប់ប្រើប្រព័ន្ធទូរស័ព្ទមួយចំនួនផងដែរ៕SRP