ខេត្តសៀមរាប៖ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំង និងសម្ពោធអគារថ្មី របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។
អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិត ទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួល ជាងមុន ដល់អតិថិជន ក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។
តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប នេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែល រួមជាមួយយានដ្ឋានជួសជុល ធំទូលាយ មានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។
លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែលក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលោះ) ជាដើម។
លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧៣៣៣៥២២។


ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។
ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម បានថ្លែងប្រាប់មាជិកសមាជិការ គណបក្សស្រុកកំពង់សៀម ឲ្យមាន ឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការងាររបស់ខ្លួន ដើម្បីដឹងសុខទុក្ខនិងលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសដឹកនាំ ដុតកម្ទេចប៊ីចេងក្លែងក្លាយ នៅស្រុកប្រាសាទបាគង មន្ត្រីបានឲ្យដឹងថា សមត្ថកិច្ចជំនាញនឹងបន្តសា្រវជ្រាវទប់ស្កាត់បង្ក្រាបការផលិតឬលក់ (លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។
ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺធ្វើឡើងដល់ប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែង អាស្រ័យផលយូរឆ្នាំតាមគោលការណ៍កំណត់ របស់រាជរដ្ឋាភិបាលកន្លងមក មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នេះគឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀលជូនគាត់បានផងដែរ ក៏ប៉ុន្តែបើសិនជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែង ជេរប្រមាថមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់។