ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចខាងលិចស្ពានទឹកវិល លើផ្លូវ ជាតិលេច៦ ស្ថិតភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកលុចស៊ីសRX 330 ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 2AW 8458 បើកបរមានទិសដៅ ពីកើតទៅលិច បានបុកអ្នកជិះកង់ប៉ើងធ្លាក់ចូលប្រឡាយបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងរួច បើករត់ជ្រុលទៅបុកម៉ូតូ មានទិសដៅពីលិចទៅកើតបណ្តាលឲ្យប្តីបាក់ជើងនិងប្រពន្ធរបួសស្រាល។
សមត្ថកិច្ចបន្តថា សពអ្នកជិះកង់មាន ឈ្មោះ ម៉ី រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្ននៅរាជធានីភ្នំពេញ។
ចំណែកអ្នកជិះម៉ូតូមានឈ្មោះប៊ុន ប៉ូ ភេទប្រុស អាយុ ៥១ឆ្នាំ មានដឹកប្រពន្ឋពីក្រោយ ពួកគាត់រស់នៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានដាក់ករណីនេះ សង្ស័យអ្នកបើកបររថយន្ត ងងុយដេក។បច្ចុប្បន្ននជំនាញ បានអូសយកវត្ថុតាង និងរៀបចំសំណុំរឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP



ខេត្តសៀមរាប៖លោកយាយចាស់ជរាម្នាក់ គ្មានទីពឹង រស់នៅនឹង សំយ៉ាបផ្ទះរបស់គេ បណ្តោះអាសន្ន ដែលស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអំណោយ ពីលោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង និងដឹកនាំសមាជិក។

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ដែលមិនទាន់ចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាម ស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។