ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជានឹងសម្រេចផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
សម្ដេចតេជោហ៊ុន សែនបានបញ្ជាក់ថា៖
គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។
បើតាមសម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។
ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក៕SRP
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៕SRP

ភ្នំពេញ៖លោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្តកំពង់ឆ្នាំង បានរបូតតំណែងពីចៅហ្វាយខេត្តកំពង់ឆ្នាំងហើយ។
ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមព្រះរាជក្រឹត្យដែលចុះនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១នេះ៕SRP 
ខេត្តសៀមរាប៖លោក ញ៉ែម សំណាង និង លោកសឹង្ហ សំរឹទ្ធិ ព្រមទាំងក្រុមការងារ តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឧបត្ថមម៉ាសនិងអាកុល ដល់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យវត្តស្វាយ។
ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីជាច្រើននាក់បម្រើការងារនៅពន្ធនាគារខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្ដិតមេដៃប្ដឹងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន ទៅសម្ដេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍។ នេះបើយោងតាមពាក្យបណ្ដឹង ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទើបទទួលបាន។
ខេត្តកំពង់ធំ៖រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់រថយន្តវេអង១គ្រឿងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ ចេញឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅខេត្តកំពត។
ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរនូវអត្ថបទមួយដែលមានចំណងជើងថា«ឥទ្ធិពល វិជ្ជមាន នៃ ការដាក់គោលដៅ»។
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំ សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។
ភ្នំពេញ៖ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាពសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅព្រឹកនេះ។