ខេត្តសៀមរាប៖ដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«សម្លឹងទៅរកគោលដៅ»។ លោក សឿន តុលា បានសរសេរថា៖ មនុស្សឈ្នះមិនដែលរាថយ ជាមួយគោលដៅ រីឯ មនុស្សរាថយជាមួយគោលដៅ ព្រោះគេមិនដែលមានថ្ងៃឈ្នះ។
” ប្រសិនបើយើងគិតថាលំបាក ប្រាកដហើយ យើងនឹងលំបាក ប៉ុន្តែ ប្រសិនបើយើងគិតថា តើយើងត្រូវដោះស្រាយ
បញ្ហា ឬការលំបាក របៀបណានោះ ប្រាកដណាស់ហើយ យើង នឹងមានដំណោះស្រាយ ហើយរឿងរ៉ាវទាំងនោះ ក្លាយជាភាពធម្មតា” នោះមានន័យថា រឿងរ៉ាវទាំងអស់ដែលកើតឡើង ប្រែក្លាយជាលំបាក ប្រែក្លាយជាបញ្ហាធំ គឺអាស្រ័យទៅលើ ផ្នត់គំនិតនៃការគិតរបស់យើងតែប៉ុណ្ណោះ មនុស្សដែលជោគជ័យ គឺមានផ្នត់គំនិត រកដំណោះស្រាយ ព្យាយាម ហើយជំរុញឲ្យ ដំណើរការទៅមុខជានិច្ច រីឯអ្នកបរាជ័យវិញ គឺ រុញរា មិនមានការតាំងចិត្តគ្រប់គ្រាន់ ដើម្បីរកដំណោះស្រាយ ចំពោះរឿងរ៉ាវ ដែលកើតឡើងនោះទេ ពីព្រោះ ផ្នត់គំនិតរបស់ពួកគាត់ គឺគិតអំពីបញ្ហា ច្រើនជាងរកដំណោះស្រាយ ។
តាមពិតទៅ នៅក្នុងពិភពលោកនេះមិនមែនជារឿងលំបាកនោះទេ គ្រាន់តែយើង គិតតែពីរឿងលំបាក ប្រសិនបើយើង មានការតាំងចិត្តគ្រប់គ្រាន់ ដំណោះស្រាយតែងតែផុសចេញពីក្បាលរបស់យើង។
នៅក្នុងការស្រាវជ្រាវ អំពីមនុស្សដែលបានជោគជ័យកំពូល ហើយក្លាយជាមហាសេដ្ឋី ពួកគេទាំងអស់នោះ កើតមកក្នុងត្រកូលគ្រួសារក្រីក្រ ដែលគ្រួសារគ្មានលទ្ធភាពផ្គត់ផ្គង់ពួកគេ ប៉ុន្តែ ពួកគេរឹងមាំហើយក្លាយជាមហាសេដ្ឋីនៅក្នុងលំដាប់ពិភពលោក មានដូចជា; Li His Cheng ( មហាសេដ្ឋីជនជាតិចិន) Thomas Alva Edison ( មហាសេដ្ឋីច្នៃប្រឌិត អំពូលភ្លើង ជនជាតិអាមេរិកាំង) Henry Ford , Andrew Carnegie..ជាដើម ។ ពួកគាត់ទាំងអស់នោះ គឺចេញមកពីការកសាងខ្លួនឯង លត់ដំក្នុងការរកស៊ីចេញពីបាតដៃទទេ នឹងទទួលបានជោគជ័យ ។
ប្រសិនបើយើងសួរសំណួរពិចារណាអំពីអំពីថា តើពួកគេទទួលបានជោគជ័យយ៉ាងដូចម្ដេច? គឺមានចម្លើយយ៉ាងខ្លី ” ឧស្សាហ៍ ព្យាយាម មិនបោះបង់” ពីព្រោះ អថ៍កំបាំង របស់ពួកគេគឺ ដាក់គោលដៅ ពួកគេជឿលើគោលដៅពួកគេជឿលើខ្លួនឯង ថា : ពួកគេធ្វើឱ្យបានសម្រេចគោលដៅ ដែលពួកគេបានកំណត់។
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD*PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)
ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ បានផ្ញើសារពិសេស សម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

ខេត្តសៀមរាប៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអះអាងថា ៖ វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤%ហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពី ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០។
ខេត្តសៀមរាប៖លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងជាជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP
«លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា»