Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ
កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល
អភិបាលខេត្តបាត់ដំបងស្នើដល់ភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគ និងភ្ញៀវទេសចរកូរ៉េមកបណ្ដាក់ទុនរកស៊ី និងទស្សនាកម្សាន្តមកកាន់ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើងបន្ថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២៦

ចាប់ខ្លួនជនដៃដល់ដែលនាំក្មេងប្រុសអាយុ៥ឆ្នាំ យកទៅអាករសម្លាប់

ខេត្តសៀមរាប៖ជនដៃដល់ដែលនាំក្មេងប្រុសអាយុ ៥ឆ្នាំយកទៅអាករសម្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព។

នគរបាលខេត្តសៀមរាបបានឱ្យដឹងថាជនដៃដល់ឈ្មោះឆេន សុខ អាយុ២៨ ឆ្នាំ (ជាអតីតបងថ្លៃរបស់គ្រួសារសព) មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ឯកុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា អាយុ៥ឆ្នាំត្រូវបានជនដៃដល់ យកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារនាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែបន្ទាប់មកប្រើកាំបិតចាក់និងអារកសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុស្តិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគងតែម្ដង។ ជនដៃដល់ខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ថាម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ទទើបមានគំនុំទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុតនេះ។

នគរបាលបានបន្តថា វត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ ០១ គ្រឿង។ ជនដៃដល់ករណីឃាតកម្ម គិតទុកជាមុននេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា ដើម្បីចាត់ការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។

សូមជម្រាបថាហេតុការណ៍នៅវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៦ បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងស្រុកប្រាសាទបាគង និងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង
រួមជាមួយអាវុធហត្ថបានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ រហូតកំណត់បង្ហាញបានថា ករណីនេះ មិនមែនជាករណីបាត់ខ្លួនឡើយ តែជាករណី ឃាតកម្មឈានដល់ការចាប់ខ្លួនជនដៃដល់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 142K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២៦

អ្នកនាំពាក្យក្រសួងការពារជាតិ សម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដោយនេះជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនា ដើម្បីបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។

ក្នុងន័យនេះ សូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្ន ចៀសវៀងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងក្លែងក្លាយទាំងនេះ ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាប ជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៦

‎រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដើម្បីទទួលសិរីសួស្តី នៅសួនជ្រឹងជាប់ព្រះវិហារព្រះចេកព្រះអង្គចម

រដ្ឋបាលខេត្តសៀមរាប ‎នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៥នាទី ត្រូវនឹងវារៈមហាសង្ក្រាន្ត បានរៀបចំពិធីសូត្រជ័យន្តោចម្រើនព្រះបរិត្ត និងទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសួនជ្រឹង ខាងជើងព្រះវិហារព្រះអង្គចេក ព្រះអង្គចម ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។
‎
‎ក្នុងពិធីនេះ ថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រោសប្រសិទ្ធពរជ័យសុខចម្រើន សិរីសួស្តី សុភមង្គលា វិបុលសុខ និង សព្វសាធុការពរគ្រប់ប្រការ ជូនដល់ជនរួមជាតិខ្មែរគ្រប់ៗរូបគ្រប់ៗក្រុមគ្រួសារនិងសូមប្រសិទ្ធិពរជ័យជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណភាពទឹកដី សូមជួបប្រទះតែនឹងសុខសុវត្ថិភាព និងសូមឱ្យប្រទេសកម្ពុជាមានសន្តិភាពយូរអង្វែង។ ឆ្នាំថ្មីនេះទេវតាបានយាងចុះនៅ វេលាម៉ោង១០និង៤៨នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំឬហៅថាវារៈមហាសង្ក្រាន្ត ។ ថ្ងៃពុធ១៣រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសាគ.ស.២០២៦ ជាវារៈវ័នបត និង ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៦ ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ។
‎
‎ក្នុងសេចក្តីបរិយាយរបស់លោកអាចារ្យ បានផ្តល់ជាសារដល់សាធុជនប្រុសស្រីនៅក្នុងឱកាសចូលឆ្នាំថ្មី សូមបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ ត្រូវខិតខំលះបង់ចិត្តអាក្រក់អន្យតិរី្ថយជាចិត្តអប្រិយ៍ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា បរិច្ចាគធនធានធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ។
‎
‎ដូចឆ្នាំមុនៗដែរ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅខេត្តសៀមរាបក៏មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត នៅតាមបណ្តោយដងស្ទឹងក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ខែ មេសា ឆ្នាំ២០២៦ផងដែរ ក្រោមកិច្ចសហការរបស់ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។ សូមជំរាបផងដែរថា៖ជារៀងរាល់ពេលចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតាមគេហដ្ឋាននីមួយៗរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែបានរៀបចំរណ្តាប់ពលិកាទៅតាមក្បួនតម្រានៃគម្គីដែលបុរាណបានចងក្រងទុក ហើយក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចូលមកដល់ ក៏ជាការជួបជុំនៃគ្រួសារខ្មែរ បងប្អូនញាតិសន្តាន និងប្រារព្ធធ្វើពិធីផ្សេងៗទៅតាមបែបព្រះពុទ្ធសាសនា ផងដែរដូចជា ការរៀបចំបាយទឹកជូនមាតាបិតា ចាស់ព្រឹទ្ធាចារ្យ យកចង្ហាន់ទៅវត្ត ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និង លេងល្បែងប្រជាប្រិយ រាំកម្សាន្តសប្បាយនៅតាមមូលដ្ឋាន និងវត្តវ៉ាអារាមនានាទៀតផង៕SRP

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 198
Comment 0
Share ចែកចាយ
Views 4.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២៦

សម្ដេចតេជោហ៊ុន សែន៖ របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ

តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។

យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។

សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារបិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?

ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។

សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។

សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៦

ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ និងបក្សពួក ផឹកស៊ីចាក់ធុងបាសរំខាន ប្រើអំពើហិង្សាលើមន្ត្រីពេលចុះណែនាំ

ភ្នំពេញ៖នគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរស៣នាក់ដែលប្រើហិង្សាលើសមត្ថកិច្វនិងអាជ្ញាធរមូលដ្ឋានខណៈសមត្ថកិច្ចចុះណែនាំកុំឲ្យផឹកស៊ីចាក់ធុងបាសរំខានដល់អ្នកជិតខាងនៅពេលយប់ជ្រៅ។

សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង ១២និង៣០នាទី យប់អធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី១៣ខែមេសាឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន៣ នាក់ ក្នុងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបណ្ដាលឲ្យរងរបួស ២នាក់) នៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៤២០ក្រុម១៣ភូមិ៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន៣នាក់រួមមាន៖
1/ឈ្មោះ អុំ បូរ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អ្នកសារពត៌មាន(គ្មានសារធាតុញៀន) 2/ ឈ្មោះពុត សារុន ប្រុស អាយុ៣៦ឆ្នាំមុខរបរអ្នកដឹកជញ្ជូន(គ្មានសារធាតុញៀន) និង
3/ ឈ្មោះ ពុត សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី (គ្មានសារធាតុញៀន) ។ជនសង្ស័យទាំង៣នាក់បច្ចុប្បន្នស្នាក់នៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវ៤២០ក្រុម១៣ភូមិ៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កើតហេតុខាងលើ។
-បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 13.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៦

អាជ្ញាធរក្រុងសៀមរាប ចុះពង្រឹងសណ្ដាប់ធ្នាប់នៅតំបន់ Pub Street ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសសង្ក្រាន្តសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់ផាប់ស្ទ្រីត (Pub Street) ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងមានរបៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នាពេលដ៏ខ្លីខាងមុខនេះ។

លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានបញ្ជាក់ថា ការចុះរៀបចំនេះផ្តោតសំខាន់ទៅលើបញ្ហាសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ចំពោះការលក់ដូរ ការដាក់តាំងសម្ភារផ្សេងលើដីចំណីផ្លូវ ព្រោះថានៅក្នុងតំបន់ផប់ស្ទ្រីតនេះ ជាបណ្តុំភ្ញៀវទេសចរដែលមកកម្សាន្តសប្បាយនៅពេលរាត្រី ហើយក៏ជាកន្លែងដ៏សំខាន់របស់ខេត្តសៀមរាប ក្រៅពីប្រាសាទ និងតំបន់កម្សាន្តផ្សេងទៀត ដូច្នេះការរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ គឺជារឿងចាំបាច់បំផុត។

លោក ហាយ យង់ បានបញ្ជាក់ទៀតថា មុននឹងឈានដល់ការចុះអនុវត្តនាពេលនេះ អាជ្ញាធរក្រុងបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱសានវាទជាមួយម្ចាស់អាជីវកម្មតាំងពីថ្ងៃទី៩ ខែមេសាម្ល៉េះ ហើយការចុះអនុវត្តនៅថ្ងៃនេះ គឺធ្វើឡើងក្នុងស្មារតីទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ដើម្បីដោះស្រាយបញ្ហាការដាក់តាំងសម្ភារលក់ដូរដែលធ្វើឱ្យបាត់បង់ផ្លូវថ្មើរជើង រៀបចំការចតនៅតាមចិញ្ចើមផ្លូវឱ្យមានរបៀបរៀបរយ ជៀសវាងការកកស្ទះ ជាពីសេសបញ្ហាសុវត្ថិភាព និងអនាម័យ ដោយត្រូវធានាថាគ្រប់ទីតាំងទាំងអស់មានបរិស្ថានស្អាត និងសុវត្ថិភាពសម្រាប់អ្នកដើរកម្សាន្ត។

លោកអភិបាលរងក្រុង ក៏បានអំពាវនាវ និងសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ មេត្តាផ្តល់កិច្ចសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ការចូលរួមរបស់អាជីវករ មិនត្រឹមតែជួយឱ្យទីក្រុងមានសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ដែលជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់បងប្អូនផ្ទាល់ និងសម្រាប់ខេត្តសៀមរាបទាំងមូលផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 6.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២៦

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធត្រូវទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះបញ្ហាអ្នកសុំទាននៅតំបន់ភ្នំគូលែន ជៀសវាងការរំខានដល់ភ្ញៀវទេសចរ

លោក ឌុច គឹមដម នាយករងរដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃនេះ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងដោះស្រាយបញ្ហានៃការគ្រប់គ្រងសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំ ភ្នំគូលែន ជំរុញធ្វើយ៉ាងណាពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នេះឱ្យកាន់តែមានរបៀបរៀបរយ និងមានភាពទាក់ទាញ។

ផ្ដោតលើបញ្ហានេះ លោក ឌុច គឹមដម បានជំរុញឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋានឃុំខ្នងភ្នំ និងកងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅតំបន់ខាងលើនេះ ត្រូវមានវិធានការទប់ស្កាត់ និងគ្រប់គ្រងឱ្យបានហ្មត់ចត់បំផុត ជៀសវាងការឱ្យមានសកម្មភាពរំខានដល់ភ្ញៀវទេសចរ។ ពិតណាស់ ការចុះរៀបចំសណ្ដាប់ធ្នាប់អ្នកសុំទាន នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ព្រះអង្គធំភ្នំគូលែននាពេលនេះ គឺជាកិច្ចការងារអាទិភាពមួយរបស់រដ្ឋបាលខេត្ត ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់នូវភាពកក់ក្ដៅជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលជិតចូលមកដល់នេះ។

លោកបានបន្តថា ការចុះមកដល់ទីតាំងផ្ទាល់នាពេលនេះ មិនត្រឹមតែចុះមកដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែយើងពិនិត្យមើលស្ថានភាពជាក់ស្ដែង និងស្វែងរកដំណោះស្រាយសមស្របមួយ ដែលធានាបានទាំងសណ្ដាប់ធ្នាប់សាធារណៈផង និងការយោគយល់ផ្នែកមនុស្សធម៌ផង ធ្វើយ៉ាងណាឱ្យតំបន់ទេសចរណ៍ដ៏វិសុទ្ធរបស់យើងនៅតែរក្សាបាននូវភាពថ្លៃថ្នូរ និងសោភ័ណភាពជានិច្ច។ ក្នុងន័យនេះ លោកក៏បានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីតាមដាន និងគ្រប់គ្រងបញ្ហានេះឱ្យមានប្រសិទ្ធភាពយូរអង្វែង ដែលជាផ្នែកមួយក្នុងការថែរក្សាមុខមាត់របស់ខេត្តសៀមរាប ក្នុងនាមជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏លេចធ្លោរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ការជំរុញឱ្យពង្រឹងការងារគ្រប់គ្រង និងរៀបចំសណ្ដាប់ធ្នាប់នេះ បន្ទាប់ពីមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា វត្តមានអ្នកសុំទាននៅតាមចំណុចតំបន់ទាក់ទាញទេសចរណ៍សំខាន់ៗលើខ្នងភ្នំគូលែន បានបង្កជាភាពអនាធិបតេយ្យ និងអាចប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរដែលមកកម្សាន្ត៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប

Like 196
Comment 0
Share ចែកចាយ
Views 7.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២៦

បង្រ្កាបផ្កាយ២ ក្លែងបន្លំជាមន្រ្តីនគរបាលជាតិ ឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌ

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើសកម្មភាព ឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្តថា យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីក្លែងបន្លំជាមន្រ្តីនគរបាលជាតិ មានឋានន្តរស័ក្តិផ្កាយ២ (ឧត្តមសេនីយ៍ទោ) ជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើសកម្មភាពឆបោកប្រាក់ជនរងគ្រោះ ក្រោមរូបភាពរត់ការចូលក្របខណ្ឌនគរបាលជាតិ។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ សាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានក្លែងបន្លំជាមន្រ្តីនគរបាលជាតិ (ឋានន្តរស័ក្តិ ឧត្តមសេនីទោ) ក្លែងតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានធ្វើការភូតកុហកជនរងគ្រោះ ឲ្យជឿថាខ្លួន មានសមត្ថកិច្ចលើការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការរត់ការចូលក្របខ័ណ្ឌនគរបាលជាតិដល់ជនរងគ្រោះថែមទៀតផង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នារនេះដែរនាយកដ្ឋានសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការចាញ់បោកជនសង្ស័យខាងលើ សូមទៅដាក់បណ្ដឹងទាមទារសំណងទឹកប្រាក់ដែលបានបាត់បង់ពីជនស្ស័យនេះ នៅសាលាដំបូងរាជធានីភ្នំពេញ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 10.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២៦

ចាប់ខ្លួនមនុស្សបីនាក់ ៣នាក់បញ្ជូនទៅតុលាការ ករណីកាប់ដើម ប្រមូលផ្លែសំរ៉ង ក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថានបានប្រកាសថាដោយមានការសម្របសម្រួលពីព្រះរាជ អាជ្ញានៃសាលាដំបូងខេត្តរតនគិរី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី  សហការជាមួយគណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរទុង និងមានការគាំទ្រពី គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ បានធ្វើការចុះល្បាត  ធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបាន ធ្វើសកម្មភាពកាប់ដើម ប្រមូលផ្លែសំរ៉ងខ្ចី ដោយខុសច្បាប់ ក្នុងសហគមន៍តំបន់ ការពារធម្មជាតិអូរទុងនៃឧទ្យានជាតិវីរៈជ័យ ត្រង់ចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន
១.ឈ្មោះ ឆេវ បូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅ : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។
២.ឈ្មោះ ចាន់ គីឡា ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរសើនៅ : ភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។
៣.ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅ : ភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគីរី។
    
ជាមួយគ្នានេះ ក្រុមការងារបានធ្វើកំណត់ហេតុចាប់រឹបអូសវត្ថុតាង រួមមាន.ផ្លែសំរ៉ងខ្ចី ចំនួន៣ការ៉ុង ស្មើនឹង ៨០គីឡូក្រាម និង.ម៉ូតូ ចំនួន ០២គ្រឿង ។ ក្រុមការងារបាននិងកំពុងចាត់វិធានការតាមនីតិវិធីច្បាប់ បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការ សាលាដំបូងខេត្តរតនគិរី។

ក្រសួងរិស្ថាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួម និងហាមពលរដ្ឋ កាប់ រំលំដើម សំរងដើម្បីយកផ្លែ ដ្បិតវានឹងមិនត្រឹម តែ ជាទង្វើល្មើសច្បាប់ និងវាក៏ធ្វើឱ្យបា ត់បង់ ប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃ ឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ ព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា ប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល។ ដោយឡែក តាមមាត្រា៨៥១ ក្នុង ចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូច ខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 7.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២៦

នាយករដ្ឋមន្ត្រី៖ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃម្សិលមិញបានសរសេរសារមួយយ៉ាងដូច្នេះថា៖ ចាប់តាំងពីបទឈប់បាញ់នៅខែ ធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជា និងភាគីថៃតែងតែប្រកាសជំហរគោរពខ្លឹមសារ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ថ្ងៃទី ២៧ ធ្នូ ២០២៥។

ក្នុងន័យនេះ កម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ ដែលចែងថា ÷

“ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។”

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានឆាប់រហ័ស តាមស្មារតីដែលបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣) ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអោយប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃទាំងពីរប្រទេសអាចរស់នៅដោយសេចក្តីសុខ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៦

លេងតុងទីន៖ ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទឆបោក និងរំលោភលើទំនុកចិត្តលើប្រាក់លេងតុងទីនជិត១លានដុល្លារ

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ លី លីនដា ពីបទឆបោក និងរំលោភលើទំនុកចិត្ត លើប្រាក់លេងតុងទីនជិត ១លានដុល្លារអាមេរិក។ ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីឈ្មោះ សុភា ឈ្មោះ រស្មី និងឈ្មោះ គន្ធា។

នៅអំឡុងខែតុលា ឆ្នាំ២០២៥ ឈ្មោះ លី លីនដា ដែលមានគណនីយហ្វេសបុកឈ្មោះ (Kelly Kelly) បានលេងតុងទីនជាមួយដើមបណ្តឹងទាំង ៣នាក់ ជាមេតុងទីន ក្នុងនោះឈ្មោះ លី លីនដា (Kelly Kelly) បានលេងតុងទីនចំនួន ៣០ខ្សែ និងបានដេញតុងទីនគ្រប់ខ្សែទាំងអស់ ហើយមិនបង់ថ្លៃតុងទីនត្រលប់មកវិញសរុប ៩៦៦.៧០០ដុល្លា រួមមាន៖

*១៖បានដេញតុងទីន ពីមេឈ្មោះ រស្មី ដេញតុងទីនយកប្រាក់ចំនួន ១៤ខ្សែ បានប្រាក់សរុបចំនួន ៣៩០.០២០ដុល្លារ។
*២៖ បានដេញតុងទីន ពីមេឈ្មោះ សុភា ដេញតុងទីនយកប្រាក់ចំនួន ០៣ខ្សែ បានប្រាក់សរុបចំនួន ១២០.០០០ដុល្លារ។
*៣៖ បានដេញតុងទីន ពីមេឈ្មោះ គន្ធា ដេញតុងទីនយកប្រាក់ចំនួន ១៣ខ្សែ បានប្រាក់សរុបចំនួន ៤៥៦.៦៨០ដុល្លារ។

ស្រាប់តែនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា បានប្រើល្បិចភូតកុហកអ្នកទាំង ៣រូបថា គាត់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនពីបទ៖ នាំចូលរថយន្តអត់ពន្ធ គ្រឿងញៀន និងសម្អាតប្រាក់ ហើយបានខ្ចីប្រាក់ពីអ្នកទាំង ៣រូប ចំនួន ១៥០.០០០ដុល្លារ ដើម្បីដោះស្រាយករណីនេះ ប៉ុន្តែពេលស្ទើបសួរទើបដឹងថា ឈ្មោះ  លី លីនដា (Kelly Kelly ) មិនត្រូវបានសមត្ថកិច្ចឃាត់អ្វីទេ។ លុះដល់ថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ លី លីនដា (Kelly Kelly) មានគម្រោងរត់គេចខ្លួនទៅក្រៅប្រទេស ទើបអ្នកទាំង ៣រូប នាំខ្លួនឈ្មោះ លី លីនដា មកប្រគល់ឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមច្បាប់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 31.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២៦

នាយករដ្ឋមន្ត្រី៖ ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើក​ស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើក​ការដ្ឋានសាងសង់ “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី​​ ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ នៅខេត្តតាកែវថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស​ និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​កាន់​តែរីក​ចម្រើន ប្រកបដោយភាពធន់។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាន​នូវ​បណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និង​ផ្លូវសមុទ្រ ជាមួយឆន្ទៈ និងមនសិការ “ឧត្តមនិយម”​ ផលប្រយោជន៍ជាតិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្នកម្ពុជា បាន និងកំពុង​ស្ថិតក្នុងការលំបាកលើវិញ្ញាសាជាច្រើន ក្នុងនោះរួមមាន៖ ១/ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, ២/ ការដោះស្រាយបញ្ហាទឹកដី, ជីវភាពរស់​នៅ​របស់ជនភៀសសឹក និង៣/ ការរងឥទ្ធិពលវិបត្តិថាមពលសកលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបី​វិញ្ញាសា​លំបាកយ៉ាងច្រើនណា ក៏កម្ពុជានៅតែអាចជម្នះ និងដើរទៅមុខបាន គឺអាស្រ័យលើកត្តា​សំខាន់ចំនួន ៣ ដែលកម្ពុជាធ្លាប់ប្រឈម និងបានដោះស្រាយ ជាពិសេស ​ក្នុងកំឡុង​ពេល​នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ គឺ៖ ១/ គោលដៅរបស់រាជរដ្ឋាភិបាលមានភាពច្បាស់លាស់ គឺមិនដេក​ដួលក្នុង​សភាព​ការណ៍ ដោយខិតខំជម្នះការលំបាក, កសាងពេទ្យ កសាងមណ្ឌលសម្រាកព្យាបាល, ២/ ការខិតខំចូលរួមរបស់មន្ត្រីពាក់ព័ន្ធទាំងអស់, គ្រប់ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, កងកម្លាំងគ្រប់​ប្រភេទ ពិសេសកងទ័ពអាវស និង ទី៣/ មានការយោគយល់ និងចូលរួមដ៏សកម្មពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតគម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ដែលពេល​នេះវឌ្ឍនភាពបានឈានដល់ដំណាក់កាលវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីឈានទៅសម្រេចតាម​ផែន​ការ​កំណត់។​ ព្រមជាមួយគ្នានេះ, ក៏សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នជំនាញ, អាជ្ញាធរខេត្តទាំង ៤ ដែល​ជាប់​ពាក់ព័ន្ធដោយផ្ទាល់ និងព្យាយាមផ្តល់ការសហការយ៉ាងស្អិតរមួតក្នុងការសាងសង់​ និងដោះស្រាយ​ផលប៉ះពាល់ជាអតិបរមាជូនដល់ប្រជាពលរដ្ឋ។ ​ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ផ្តល់នូវការយោគយល់ និងសហការជាមួយក្រុមការងារ ដើម្បី​ពិនិត្យ និងដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់លទ្ធភាព និងធានាដល់ដំណើរការនៃការសាងសង់​ដោយរលូន។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីយន្ដការក្នុងការដោះស្រាយបញ្ហារបស់ជនភៀសសឹក ដោយទី១ នៅពេលចាប់ផ្ដើមផ្ទុះអាវុធ គឺដំបូងបំផុតត្រូវការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាជម្លៀសពួកគាត់ទៅកាន់ទីមានសុវត្ថិភាព, មានទឹកហូប, មានបាយហូប និងកន្លែងស្នាក់នៅ, ទី២ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាពសុខភាព និង ទី៣ ដំណាក់កាលស្ដារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋបណ្ដើរៗឡើងវិញ។ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនវិញ កម្ពុជា រក្សាជំហរក្នុងការដោះស្រាយបញ្ហាតាមយន្ដការសន្តិវិធី ដែលរួមមាន យន្ដការច្បាប់ និងយន្តការការទូត ដើម្បីបញ្ចៀសការបង្ហូរឈាមបន្តទៀត។ ជាងនេះទៅទៀត, មូលហេតុដែលកម្ពុជា ជ្រើសរើសយកការដោះស្រាយតាមយន្ដការទ្វេភាគី ជាជម្រើសអាទិភាពទី១ ដោយសារទី១ ជាយន្ដការដោះស្រាយដោយការទូត និងច្បាប់ ដើម្បីបញ្ចៀសការប្រើហិង្សាដើម្បីយកទឹកដី, ទី២ វិធានការទ្វេភាគី គឺជាវិធានការលឿនបំផុត ក្នុងការដោះស្រាយបញ្ហា និង ទី៣, កម្ពុជា នៅតែជឿថា យន្ដការទ្វេភាគីនៅតែជម្រើសដែលធ្វើទៅរួច ព្រោះភាគីទាំងពីរនៅតែមានចំណុចរួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, រាជរដ្ឋាភិបាលទាំងពីរនៅតែគោរពកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់របស់ភាគីទាំងពីរ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តខុសច្បាប់បើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ។ បន្ថែមពីនេះ, សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមស្ថានភាពស្រវឹង ត្រូវប្រកាន់គោលការណ៍សុវត្ថិភាពជាចម្បងដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ខ្លួនឯង អ្នករួមដំណើរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.3K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page3 Page4 Page5 … Page663 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ចាត់ចែងថវិការដ្ឋក្នុងមួយឆ្នាំៗចំណាយរាប់សិបពាន់លានរៀល ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ដាក់គ្រឿងចក្រកាយដីទន្ទ្រានព្រៃ​ យកអាចម៌ដី លក់នៅក្នុងភូមិស្វាយចេក​ ស្រុកអង្គរធំ​ មិនទាន់មានអ្នកទប់ស្កាត់ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឱ្យកាន់តែរីកចម្រើន គឺសម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ ចុះផ្សាយថ្ងៃទី ១ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×