ភ្នំពេញ៖នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សកលកូវីដ-១៩ ដែលបន្ថែមពីលើការបរិច្ចាកវ៉ាក់សាំង បានផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណង ចំនួន៥៥លានដុល្លារអាម៉េរិក និងឥណទានសម្បទានប្រមាណ ២៣០ ដុល្លារអាម៉េរិកទៀតនោះ។
តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូន ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនសម្រាប់ការផ្ដល់វ៉ាក់សាំង Astra Zeneca ផលិតនៅក្នុង ប្រទេសជប៉ុនចំនួន ១ លានដូសជូនដល់កម្ពុជា។ ការបរិច្ចាគដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំង ដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាង ប្រទេស យើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់កម្ពុជា»។
សម្តេចហ៊ុន សែន បានថ្លែងថា បើទោះជាជំងឺរាតត្បាតសកលកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជាលក្ខណៈរូបវន្តរវាងប្រទេសយើងទាំងពីរ យ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩មិនអាចរាំងស្ទះដល់កិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល។
នាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ដោយមានការលេចឡើងនូវប្រភេទវីរុសបំប្លែងថ្មីសកម្មភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះមិន អាចបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ ដូច្នេះកម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលជប៉ុននៅក្នុងអំឡុងពេលនិងក្រោយពេលនៃ ជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែនការស្តារសេដ្ឋកិច្ចឡើងវិញរបស់យើង។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន
សូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅក្នុងបរិបទនៃជំងឺរាតត្បាតសកលនេះ ហើយសម្តេច ក៏បានជូនពរឱ្យប្រទេសជប៉ុនរៀបចំកម្មវិធីកីឡានេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែនក៏បានគូសបញ្ជាក់ផងដែរថា «សម្តេចបានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយលោក នាយករដ្ឋមន្ត្រីជប៉ុនទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងទាំងក្របខ័ណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈ ប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើង»។
គួរំឭកថា ក្នុងសារលិខិតរបស់ នាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ២០២១ ក្នុងឱកាសទទួលវ៉ាក់សាំង Astra Zeneca ផលិតនៅក្នុងប្រទេសជប៉ុនជូនដល់កម្ពុជានោះបានលើកឡើងថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នេះ ក៏បានជះឥទ្ធិពល ដល់ការផ្លាស់ប្ដូររវាងប្រទេសយើងទាំងពីរផងដែរ ប៉ុន្តែគម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជា បាននិងកំពុងបន្តដំណើរការយ៉ាងរឹងមាំ។
លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា «ខ្ញុំក៏កំពុងផ្តោត ការយកចិត្តទុកដាក់ទៅលើការបន្តរដំណើរការទៅមុខនូវគម្រោងដ៏សំខាន់ៗមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដូចជាគម្រោងកំពង់ផែ ក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ជាដើម»៕SRP
ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហេីយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចហេីយ តែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជា តែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD) ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក។
«សម្ដេច តេជោហ៊ុន សែន ចុះជួបប្រជាពលរដ្ឋនាពេលកន្លង»
លោក សំ សុខហេន «រូបភាពពេលផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ ម្សិលមិញ»
សំឡេង លោកសំ សុខហេន អះអាងប្រាប់អ្នកសារព័ត៌មាន
ភ្នំពេញ៖សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ ការអប់រំនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយជាមួយគ្នានេះ ក៏បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអប់រំមួយជីវិត ដែលក្លាយជាប្រធានបទដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្ត ឱ្យមានការសិក្សាភាសាបរទេសគ្រប់កម្រិត និងអនុញ្ញាតឱ្យវិស័យឯកជនបើកការបណ្ដុះបណ្ដាល ទាំងភាសាបរទេស ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ។
ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារ សូមអរគុណជប៉ុន ដែលបានផ្តល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ១លានដូស ដល់កម្ពុជា។