Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់
តំណាងរដ្ឋមន្ត្រី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ត្រូវខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ
អ្នកស្នើសុំបើកលក់ថ្នាំពេទ្យនៅស្រុកជីក្រែង ឯអ្នកបើកលក់នៅស្រុកអង្គរជុំ ឈ្មោះផ្សេង
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស
សម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) នៅព្រឹកមិញនេះ បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេសមួយ ពីព្រោះកំណាត់ផ្លូវនេះ មានការពិបាកក្នុងការសាងសង់ ដោយត្រូវប្រើបច្ចេកទេស និងចាក់គ្រឹះខ្លាំង ដូច្នេះ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះជាបន្តទៀត។ សម្តេចតេជោបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២២

ភ្នំពេញ៖នៅថ្ងៃទី០២ មីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត។

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។

កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពតនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។ ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖សម្ដេច ស ខេង បានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធ មានតួនាទីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឱ្យឃើញបទល្មើសនៃការចេញចូលតាមច្រកព្រំដែនផងដែរ។

សម្ដេច ស ខេង បានថ្លែងថាច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដលសេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេសដែលត្រូវធ្វើដំណើរ ដឹកជំនិញ ចេញចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍។ សម្ដេចបន្ថែមថាច្រកទ្វារអន្តរជាតិនេះ ក៏ជាច្រកទ្វារសំខាន់នៃការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឆ្ពោះទៅរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៥ និងខេត្តសៀមរាបតាមផ្លូវជាតិលេខ៦ផងដែរ។

សម្ដេចក៏បានរម្លឹកថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ជាច្រកទ្វារឆ្លងកាត់ព្រំដែនមានអាយុកាលចំណាស់មួយនៅកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ពិសេសរដ្ឋបាលខេត្តស្រះកែវ ដែលជានិច្ចជាកាលបានផ្ដល់កិច្ចសហការយ៉ាងល្អ ជាមួយកម្ពុជា រួមចំណែកអភិវឌ្ឍន៍តំបន់ប៉ោតប៉ែត និយាយដោយឡែក និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម។ សម្ដេចក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដែលបានខិតខំអភិវឌ្ឍក្រុងឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងប៉ោយប៉ែត។

សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះនៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ។

សម្ដេចក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ដែលជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ រួមទាំងការជំរុញ និងលើកកម្ពស់ការបង្ខិតរដ្ឋបាល ឱ្យនៅជាប់ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថា ឈ្មួញរកស៊ីឈើដ៏ធំនៅក្នុងទឹកដីខេត្តព្រះវិហារឈ្មោះឡេង ធារ៉ា មិនត្រូវបានសមត្ថកិច្ចអាជ្ញាធរជំនាញខេត្តព្រះវិហារទប់ស្កាត់និងបង្រ្កាបឡើយ។ ប្រការដែលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តព្រះវិហារមិនហ៊ានបង្ក្រាបបែបនេះ ត្រូវបានគេដឹងថាឈ្មោះរកស៊ីឈឺរូបនេះបានចិញ្ចឹមអាជ្ញាធរខេត្តព្រះវិហារបានយ៉ាងសុខស្រួល។

ប្រភពបានរាយការណ៍ដឹងថា មេឈ្មួញ ឡេង ធារ៉ា បានកៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ធ្វើឲ្យព្រៃឈើនៅតំបន់ព្រៃព្រះរកា រងការកាប់បំផ្លាញយ៉ាងរង្គាលជារៀងរាល់ថ្ងៃ។ ក្នុងនោះប្រសិនគ្មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ឲ្យទាន់ពេលនោះទេ ព្រៃព្រះរការ ប្រឈមនឹងការវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ ខណ:អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋបានចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃអភិរក្សព្រះរកា ហើយបានលក់ឲ្យឈ្មួញ ឈ្មោះថា ឡេង ធារ៉ា ខណ:អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តព្រះវិហារទុកឲ្យឈ្មួញ ឡេង ធារ៉ា ប្រមូលទិញឈើយ៉ាងពេញបន្ទុក។

សូមបញ្ជាក់ថា ចំណុចដែលមានការកាប់យកឈើព្រៃព្រះរកា គឺនៅចំណុច ស្រែឡាវស្រែខ្មែរ និងក្បាល់ដំរី ស្រែម្អម ស្ថិតនៅក្នុង ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកកន្លែងស្តបឈើចាំលើកដាក់ឡានរៀងរាល់ថ្ងៃយប់នៅក្បែរភូមិ កាំកឿត ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ហគមន៍ព្រៃឈើនៅក្នុងខេត្តព្រះវិហារសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរកា ជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២២

ខេត្តសៀមរាប៖ផ្ទះពលរដ្ឋ១ខ្នងរួមទាំងទ្រព្យសម្បត្តិទាំងអស់ត្រូវបាន អគ្គីភ័យឆាប់ឆេះទៅស្រុង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣និង៥០នាទី នឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អធិការដ្ឋាននគរបាលស្រុកពួក លោកទេព ពុំសែន បានប្រាប់ថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ពេជ្រ សើរ  ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រីអាយុ ៤៩ឆ្នាំ ជាកសិករ។ មានកូន២នាក់/ស្រី១នាក់ និងចៅ១ នាក់/ស្រីនាក់។

អធិការបន្តថា ករណីនេះធ្វើឲ្យខូចខាត
-ឆេះផ្ទះអស់ទាំងស្រុង ផ្ទះទំហំ ៥ម.×៦ម. ជើងសសរកម្ពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងស្លឹង ក្រាលក្ដារ។
+អស់ទ្រព្យសម្បត្តិរួមមាន៖
-ប្រាក់ខ្មែរចំនួន២០.០០០០(ម្ភៃម៉ឺន)រៀល។
-ស្រូវចំនួន៦.ការ៉ុង(៦០០គីឡូក្រាម)
-ស្ករត្នោត០៦.កាដុង(១កាដុង=២៥គីឡូក្រាម)
-ទូរសព្ទម៉ាកCamPhone ១គ្រឿង
-វិទ្យុទាក់ទង(motorola)១គ្រឿង
-ម៉ាស៊ីនបាញ់ស្មៅ១គ្រឿង
-ម៉ូតូ១គ្រឿងម៉ាកHonda dream (មិនស្គាល់សេរី) គុណភាពចាស់។
-និងឯកសារសំបុត្រកំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាត់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និងសម្ភារ:ប្រើប្រាស់ខោអាវមួយចំនួន។

មូលហេតុ៖តាមការបំភ្លឺម្ចាស់ផ្ទះបណ្ដាលមកពីផ្ទុះអាគុយផ្ទាំងសូឡា ទៅប៉ះចំធុងសាំងចំណុះសាំង៥លីត្រទុកនៅលើផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះខ្លាំង តែម្ដង ហើយពេលនោះម្ចាស់ផ្ទះ(ពេជ្រ សើរ)គាត់កំពុងអង្គុយហូបបាយនៅលើផ្ទះតែម្នាក់ឯង ហើយស្ទុះចុះមកដី។

លោកអធិការបានបញ្ជាក់ថា ការអន្តារាគមន៍ក្រោយទទួលព័ត៌មានបានភ្លាមកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ តែដោយផ្ទះនេះស្ថិតនៅឆ្ងាយពីភូមិនៅដាច់ស្រយ៉ាល នៅទៅទិសខាងកើតចម្ងាយប្រហែល៨០០ម៉ែត្រ។ផ្ទះជញ្ជាំងស្លឹកភ្លើង បណ្តាលអោយឆេះអស់ទាំងស្រុងមុនកម្លាំងនគរបាល.ប្រជាពលរដ្ឋទៅដល់ ហើយបានពន្លត់គំនរភ្លើងដោយប្រើប្រាស់ចានដែក និងធុង ដងទឹកជះពន្លត់។ ក្នុងហេតុការណ៍នេះពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។ បញ្ជាក់ រថយន្តអគ្គីភ័យរបស់អធិការរដ្ឋានពុំបានជួយអត្តរាគមន៍សង្គ្រោះទេ មូលហេតុ ផ្លូវចង្អៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២២

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន នៅព្រឹកនេះបានបង្ហាញស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នាំ២០២២។

លោក វេង សាខុន បានបង្ហាញថា៖ នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប      ១ ៨៣៥ ៤៧៥,៧០ តោន ទៅកាន់ទិសដៅ ៥២ ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣ តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧ តោន។  កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖
១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។
២- ការនាំចេញស្រូវ
 បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
 បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២២

ភ្នំពេញ៖លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ ក្រៅពីល្បីប្រព្រឹត្តអំពើពុករលួយ ពេលធ្លាយរឿងពន្យាអាយុចូលនិវត្តន៍។

យោងតាមប្រភពមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហើបឲ្យដឹងថា លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ បានរត់ការពន្យាអាយុចូលនិវត្តន៍  ពោលគឺបានបន្តកាន់តួនាទីដដែលនេះជាបន្តទៀត ដោយចំណាយលុយមិនស្ទើរនោះទេ។ ហើយបានធ្វើឲ្យមន្ត្រីមួយចំនួនមិនសប្បាយចិត្ត។

មន្ត្រីដដែលបានបន្តថា យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ លោក ផែន ភឿន  ដល់អាយុចូលនិវត្តន៏នៅចុងឆ្នាំ២០២១  ប៉ុន្តែដោយសារកន្លែងដែលលោកកាន់ជាកន្លែងរកលុយបាន ទើបបានជាគាត់បានរត់ការពន្យាអាយុពេលចូលនិវិត្តន៍។

ទាក់ទងព័ត៌មាននេះ លោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធ  បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ដោយអះអាងថា ព័ត៌មាននេះមិនពិត។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអាជីវករអ្នកដឹកផ្លែឈើ ដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាមផ្លូវជាតិលេខ១ បានអះអាងថា រថយន្តប្រភេទភ្លៅ៥ ដឹកមួយជើង ត្រូវគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅចំណុច ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំណត់យកលុយ ចំនួន៦០០.០០០រៀលជាកំហិត។ រថយន្តដឹកបន្លែចំណុះ២តោនកន្លះ ក្នុង១ជើង គយចល័តផ្លូវជាតិលេខ១ កំណត់យកលុយ ចំនួន១០ម៉ឺនរៀលជាកំហិត!។  រថយន្តដឹកផ្លែឈើចំណុះ៥តោន កំណត់យក២០ម៉ឺនរៀលជាកំហិត រថយន្ត”វ៉េអង”ដឹកផ្លែឈើបង់ចាប់ពី៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុង១ជើង ។ រថយន្តសាំយ៉ុងដឹកបន្លែ ក៏ត្រូវបានលោក ផែន ភឿន កំណត់យក១០ម៉ឺនក្នុង១ជើងផងដែរ.ចំពោះរ៉ឺម៉កដឹកបន្លែ១ជើងបង់៨ម៉ឺនរៀលជាកំហិត។តៃកុងឡាននិងអាជីវករ បានអះអាងដូចៗគ្នាថា៖ តាំងពីមុនរហូតមកដល់ពេលនេះ គយចល័តផ្លូវជាតិលេខ១ ។ក្រោមការដឹកនាំរបស់លោក ផែន ភឿន ប្រធានស្នាក់ការ គឺនៅតែបន្តកំណត់យកលុយពីពួកខ្លួនដដែល។

បើទោះបីជា.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស លើកលែងមិនយកពន្ធ លើមុខទំនិញជាប្រភេទចំណីអាហាររយៈពេល២ឆ្នាំ ដើម្បីលើកស្ទួយជីវភាព ប្រជាជនកម្ពុជា យ៉ាងណាក្ដី!។ ប៉ុន្តែលោក ផែន ភឿន ប្រធានស្នាក់ការតំបន់២ បង្ការនិងបង្ក្រាបបទល្មើសរត់ពន្ធហាក់មិនស្ដាប់និងមិនអនុវត្តតាមសេចក្ដីប្រកាសនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២២

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ខ្លួនសម្ដេច មិនមានជំងឺកូវីត19 នោះទេ។

សម្តេចហ៊ុនសែន បានបញ្ជាក់ថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩។
ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន។

សូមរំលឹកថារយៈពេលក្នុងសប្តាហ៍មុននេះ សម្ដេចហ៊ុន សែន បានប្រកាសថាសម្ដេចបានប៉ះ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។

តាមរយៈហ្វេសប៊ុកផេករបស់សម្ដេចហ៊ុន សែនបានសរសេរថា ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើ
កាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ។ ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬអវិជ្ជមានកូវីដ.១៩ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២២

ខេត្តសៀមរាប៖រថយន្តរបស់នាយនគរបាលប៉ុស្ដិ៍ សង្កាត់ជ្រាវ ត្រូវបានរថយន្តកូរ៉េបុកបណ្ដាលឱ្យខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
នៅល្ងាច ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២២ តាមបណ្ដាលផ្លូវជាស៊ីម ស្ថិតក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានបន្ដថា រថយន្តបង្កម៉ាកកូរ៉េ ពណ៌ខៀវពាក់ស្លាកលេខ កំពង់ឆ្នាំង ៣A០៣៧៣។ ចំណែករថយន្តរបស់នាយប៉ុស្តិ៍ ពណ៌ស បិទ logo ប៉ូលិស ពាក់ស្លាកលេខ នគរបាល ២.៦៨៨២។ ទោះជាយ៉ាងណាសមត្ថកិច្ចសង្កាត់ជ្រាវមិនបានបញ្ជាក់ពីព័ត៌មានលម្អិតចំពោះហេតុការណ៍នេះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២២

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សា និងជំនួយការ របស់ឯកឧត្តម​ ជាម យៀម អនុប្រធានទី១ រដ្ឋសភា ចំនួន ១៨រូប​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២២

ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖«ដំបូន្មានរបស់ចាស់ទុំ ប្រៀបដូចជាទឹកអម្រិត»។

លោកហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៦ ខែកុម្ភ: ម្សិលមិញ។

ទន្ទឹមនេះ លោក ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ចំពោះអត្ថន័យនៃប្រយោគខាងលើ ដោយផ្សារភ្ជាប់ទៅនឹងមេរៀន ដែលលោកទទួលបានក្នុងនាមជាកម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនមួយរូប។

លោកបានមានប្រសាសន៍ថា៖ «ដោយមានការអប់រំ បណ្តុះបណ្តាល ណែនាំពីប្រមុខថ្នាក់ដឹកនាំ កម្មាភិបាលវ័យក្មេងរបស់គណបក្សប្រជាជនទាំងអស់ បានយល់ច្បាស់ពីគុណតម្លៃនៃការចេះគោរពចាស់ទុំ និងការរួមបំពេញការងារជាមួយគ្នាដោយមិនមានប្រកាន់វ័យ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២២

ខេត្តកំពង់ធំ៖ផ្ទះមួយខ្នងនិងតូបធ្វើធ្មេញបានរងការឆាបឆេះ ទាំងស្រុង។ ករណីនេះសមត្ថកិច្ចបានអះអាងថាមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា បារាយណ៍។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះរបស់ឈ្មោះ នុត សុខ ភេទប្រុស អាយុ៧១ឆ្នាំ។

ករណីអគ្គីភ័យនេះបណ្តាលឲ្យឆេះផ្ទះ១ខ្នង និងតូប១ខ្នង ផ្ទះទំហំ៨mx៩m ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា ខូចខាតសម្ភារ:ទាំងស្រុង។ ចំណែកតូបធ្វើធ្មេញរបស់ឈ្មោះ ចាន់ រ៉ាទី ទំហំ៧mx៩m ធ្វើអំពីឈើប្រក់សង្កសីផ្ទាល់ដីខូចខាតសម្ភារ មួយចំនួនធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page272 Page273 Page274 … Page645 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល សម្ដេចតេជោហ៊ុន សែន៖ ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល ចុះផ្សាយថ្ងៃទី ២៤ កុម្ភៈ ២០២៦
ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ក្រុមហ៊ុនសម្បត្តិដានីញ៉ែល បន្តជីកយកអាចម៍ដី ជ្រៅ អាចហួសលិខិតអនុញ្ញាត ទាន់មានមន្ត្រីជំនាញចុះទប់ស្កាត់ ចុះផ្សាយថ្ងៃទី ២៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×