Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន
ឯកឧត្តម សុខ លូ ប្រាប់ប្រជាពលរដ្ឋ កុំឲ្យរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់
អភិបាលខេត្តបាត់ដំបង ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ
សម្រេចដោះលែងបុរសម្នាក់ ដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ដែលចូលទៅកាប់ខ្លួនដល់ក្នុងផ្ទះ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៦

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង​ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នៅ​ប្រាសាទភ្នំដា​នេះ ជាការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅកាន់​ពិភពលោក ក៏ដូចជា ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប ។ ពិធី​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ ដែលមាន​ការគោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដែលជា​ផ្នែក​មួយ​ នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ជារឿយមក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អញ្ជើញ​បូជា​ទៀនធូប និង​គ្រឿង​សក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និង​បួងសួង​ថ្វាយព្រះពរ​ជ័យ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​គោរព​ជូនពរ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់​ក្រុម​គ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺ​ឧបទ្រពចង្រៃ​ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិ​នានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ និង​នាំមក​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២៦

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នៅថ្ងៃនេះ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ៨ ឧសភា ១៨៦៣ – ៨ ឧសភា ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លៃអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណី និងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ។

បើតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៥ សាខាបានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន ៤ខ្នង។ ក្នុងនោះធនធានកាកបាទក្រហមកម្ពុជា ៣ ០៥០គ្រួសារ, សាខាខេត្ត ៣ ១៣៩គ្រួសារ ផ្ទះមនុស្សធម៌ ៤ខ្នង ៥វត្ត, អនុសាខា ៣៤៦គ្រួសារ ១វត្ត និងសប្បុរសជន ៩១៥គ្រួសារ។ សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្ដល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់បានចំនួន ២៩គ្រួសារ និងប្រយោលស្មើនឹង ១០៥នាក់ ក្នុងនោះធនធានសាខា ១៤គ្រួសារ និងអនុសាខា ១៥គ្រួសារ។

សូមជម្រាបថា សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តាមរយៈក្រុមការងារបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធី រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ABA កាណាឌីយ៉ា និងធនាគារវឌ្ឍនៈ របស់សាខាគណនីឈ្មោះ CAMBODIAN RED CROSS SR៕SRP

‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 4.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ឧសភា ២០២៦

ឯកឧត្តម សុខ លូ ប្រាប់ប្រជាពលរដ្ឋ កុំឲ្យរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់

ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ត្រូវខិតខំ ដាំដុះ បង្កបង្កើនផល និង ចិញ្ចឹម សត្វ ដើម្បី ផ្គត់ផ្គង់ ជីវភាព រស់នៅ ប្រចាំថ្ងៃ បន្ថែម។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់យុវជនគណបក្សខេត្តចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។

ឯកឧត្តម សុខ លូ បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបងដែលតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។

ឯកឧត្តម បានថ្លែងការកោតសរសើរដល់មន្រ្តីជំនាញ និងកងកម្លាំងដែលបានខិតខំប្រឹងប្រែងថែរក្សាការពារធនធានធម្មជាតិ និងព្រៃឈើលិចទឹក។

ឯកឧត្តម ក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ឯកឧត្តមបាន ណែនាំ ដល់ ប្រជាពលរដ្ឋ ត្រូវ បន្តនូវស្មារតីជាតិនិយមឱ្យបានខ្លាំងក្លា និងបន្តចូលរួមគាំទ្រ ផលិតផល ខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៦

អភិបាលខេត្តបាត់ដំបង ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅព្រោះមនុស្សចេះតែកើតប៉ុន្តែដីធ្លីមិនកើតថ្មីទៀតនោះទេ។

ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រ ការ៉េ៤រៀល សម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់។

ឯកឧត្តម ក៏ណែនាំដល់ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់​ ត្រូវខិតខំ​ដាំដុះ​បង្កបង្កេីនផល​ និង​ចិញ្ចឹម​សត្វ​ដេីម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ថែម។

ឯកឧត្តមបានថ្លែងការកោតសរសើរដល់មន្រ្តីជំនាញ និងកងកម្លាំង ព្រមទាំងណែនាំបន្ថែមឱ្យបន្តខិតខំថែរក្សាការពារធនធានធម្មជាតិ និងព្រៃឈើលិចទឹកឱ្យបានគង់វង្ស។

ឯកឧត្តមក៏ក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ឯកឧត្តមក៏ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានស្មារតីជាតិនិយមចូលរួមគាំទ្រ​ផលិតផល​ខ្មែរ​ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាស
អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥ភូមិនៃឃុំព្រៃចាស់ និងចំនួន៤ភូមិនៃឃុំកោះជីវាំង ស្រុកឯកភ្នំ ចំនួន២១២៧បណ្ណ ជូនប្រជាពលរដ្ឋចំនួន២០៥៤គ្រួសារ​។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋទាំងអស់បាន​សម្ដែង​អារម្មណ៍​សប្បាយរីករាយ​ និងសូមគោរពអរគុណ និងដឹងគុណជាទីបំផុតចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានចង្អុលបង្ហាញឱ្យឆ្វៀលដីជូនពួកគាត់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៦

សម្រេចដោះលែងបុរសម្នាក់ ដែលប្រើសិទ្ធិការពារខ្លួនកាប់គូទំនាស់ស្លាប់ ដែលចូលទៅកាប់ខ្លួនដល់ក្នុងផ្ទះ

នៅទីបំផុតតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសម្នាក់ឲ្យត្រឡប់ទៅផ្ទះវិញ ដែលត្រូវឃាត់ខ្លួនក្នុងហេតុការណ៍អំពើហិង្សា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួន ក្រោយអ្នកដែលស្លាប់បានចូលទៅកាប់គាត់ដល់ក្នុងផ្ទះ។

បុរសរូបនេះឈ្មោះ នី រ៉វី ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងផ្ទះរបស់ឈ្មោះ នី រ៉វី។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដែលស្លាប់ឈ្មោះ សុះ អាលី បានផឹកស៉ីនៅផ្ទះទល់មុខផ្ទះរបស់ឈ្មោះ នី រ៉វី ហើយបានបោះសម្ដីឌឺដងដាក់ទៅឈ្មោះ នី រ៉វី។ ក្រោយមកប្រជាការពារ បានបំបែកកុំឲ្យមានការឈ្លោះប្រកែកគ្នា។ ប៉ុន្ដែឈ្មោះ សុះ អាលី បានកាន់ពូថៅដើរចូលទៅកាន់ឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះចំលើកណ្ដាលក្បាល ទើបឈ្មោះ នី រ៉វី រត់ទៅយកពូថៅនៅផ្ទះបាយ ដើម្បីការពារខ្លួន ដោយកាប់ត្រឡប់ទៅវិញបណ្ដាលឲ្យឈ្មោះ សុះ អាលី ស្លាប់ភ្លាមៗ។

បន្ទាប់ពីកើតហេតុឈ្មោះ នី រ៉វី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង បន្ដនីតិវិធី។ ការឃាត់ខ្លួននេះ ក៏មានប្រតិកម្មជាបន្ដបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គម ដោយអះអាងថា បុរសខាងលើគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់តែប៉ុណ្ណោះ។

ក្រោយទទួលបានព័ត៌មាននេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ និងសិក្សាទិដ្ឋភាពច្បាប់ អង្គហេតុជាក់ស្ដែង ក្នុងករណីបុរសនោះ ពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនមែន គឺត្រូវបានធានាដោយច្បាប់។

បើតាមព័ត៌មាននៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសម្រេចដោះលែងបុរសខាងលើ ដោយសំអាងហេតុថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 13.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៦

អាជ្ញាធរខេត្តសៀមរាប ស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសូមស្នើអាជ្ញាធរជាតិអប្សរាជួយស្តារប្រឡាយផ្លូវ៦០ម៉ែត្រ និងធារាស្ត្រតំបន់អង្គរ ដើម្បីឱ្យលំហូរទឹកភ្លៀងល្អប្រសើរ ត្រូវរួមគ្នាក្នុងការឆ្លើយតបបញ្ហារំដោះទឹកជំនន់ទីប្រជុំជននេះឱ្យមានប្រសិទ្ធភាព និងធានាពុំមានការជន់លិចផ្លូវ ជាពិសេសផ្លូវជាតិលេខ៦ ដែលអាចរំខានដល់វិស័យទេសចរណ៍កម្ពុជា។

‎ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៥ កន្លងទៅ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់ជំនន់ទឹកភ្លៀងដែលអាចកើតមានឡើងជាយថាហេតុក្នុងឆ្នាំ២០២៦នេះ ដោយត្រូវចាត់វិធានការត្រួតពិនិត្យលើប្រព័ន្ធរំដោះទឹកសាធារណៈ រួមមាន លូ អូរ ប្រឡាយ ឱ្យមានប្រសិទ្ធភាព។
‎
‎លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា កិច្ចប្រជុំនេះ
‎ដើម្បីពិនិត្យ និងពិភាក្សាពីទីតាំងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងតំបន់ស្វាយធំ ស្រុកប្រាសាទបាគង និងសិក្សា លើកយោបល់ក្នុងការកាយរំដោះទឹកកុំឱ្យជន់លិចនារដូវវស្សាខាងមុខ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៦ លើកផែនការក្នុងការស្តារប្រព័ន្ធរំដោះទឹកឡើងវិញដែលបានរាំងស្ទះ ការចាក់ដីលុប និងគោករាក់ ជាអាទិ៍ លូសាធារណៈ ប្រឡាយជាដើម។
‎
‎លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលក្រុងសៀមរាប ត្រូវលើកផែនការសិក្សាលម្អិតតំបន់តែរាំងស្ទះមុខទឹករួមមាន តំបន់ផ្លូវត្រាំនាគ សង្កាត់ស្លក្រាម តំបន់ផ្សារដើមក្រឡាញ់ សង្កាត់គោកចក តំបន់ផ្លូវជាតិលេខ៦ (មុខវិទ្យាល័យសប្តេចឪ) សង្កាត់ស្រង៉ែ ផ្លូវទៅវត្តចក សង្កាត់ស្វាយដង្គំ ផ្លូវខ្នារ សង្កាត់ជ្រាវ និងតំបន់សង្កាត់សំបួរជាដើម។

រដ្ឋបាលស្រុកប្រាសាទបាគង ត្រូវសិក្សាផែនការសិក្សាលម្អិតតំបន់តែរាំងស្ទះមុខទឹកតំបន់ស្វាយធំ និងក្រោយបុរីទេសចរណ៍ បន្ទាប់ពីសិក្សារួច រដ្ឋបាលក្រុង ស្រុកទាំង២ ត្រូវសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីសិក្សាពីតម្លៃនៃការចំណាយ និងបច្ចេកទេសនៃការភ្ជាប់ប្រព័ន្ធរំដោះទឹកទាំងនោះ រួចលើយោបល់មករដ្ឋបាលខេត្ត ដើម្បីរកលទ្ធភាពដោះស្រាយឱ្យបានមុនរដូវវស្សា៕SRP
‎
‎‎អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 7.6K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ឧសភា ២០២៦

សម្ដេចតេជោហ៊ុន សែនបានប្រកាសថា ដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត

ករណីមន្រ្តីកុហកថាជាទុរេនក្នុងស្រុកសម្ដេចតេជោហ៊ុន សែន បានអះអាងថា ដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត។

មន្រ្តីផ្លែល្ពៅជារឿងនិទាន_តែចាប់ពីពេលនេះសម្តេចសូមប្តូរពីមន្រ្តីផ្លែល្ពៅ មកជាមន្រ្តីផ្លែទុរេនវិញម្តង។ សម្តេចតេជោហ៊ុន សែន បានប្រកាសបន្ថែមថា៖ សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត។

សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ, សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ ដើម្បីជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស។

សូមជម្រាបថា ស្រីចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញលិខិតបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង។

ការចេញលិខិតដកមុខតំណែងនិងលុបចេញពីក្របខណ្ឌនេះបន្ទាប់ពីសម្ដេចតេជោហ៊ុន សែន.បានលើកឡើងពីរករណីលោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង កុហកថា ទុរេនដែលលក់នៅផ្សារក្នុងខេត្តបាត់ដំបងគឺយកមកពីខេត្តកំពង់ចាម ប៉ុន្តែទុរេនទាំងនោះគឺនាំចូលពីប្រទេសថៃដែលស្ត្រីអាជីវករអះអាងសារភាពប្រាប់សមត្ថកិច្ចហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការរួចហើយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ឧសភា ២០២៦

នាយឧត្តមសេនីយ៍ទៀ សីហា៖ ត្រូវស្គាល់សុខទុក្ខពលរដ្ឋ ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ

ខេត្តសៀមរាប៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដសៀមរាប បានមានប្រសាសន៍ណែនាំដល់ក្រុមការងារដោយត្រូវស្គាល់សុខទុក្ខពលរដ្ឋត្រូវចុះទៅដល់ខ្នងផ្ទះប្រជាជន ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ ជាពិសេសការដោះស្រាយបញ្ហាឱ្យទាន់ពេលរាល់កង្វល់នៅមូលដ្ឋាន ដោយត្រូវដោះស្រាយ ដោយតម្លាភាព និងយុត្តិធម៌ដើម្បីបង្កើនជំនឿចិត្តពីមហាជន។

ឯកឧត្តមទៀ សីហា ក៏បានណែនាំដល់អាជ្ញាធរ និងក្រុមការងារ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាពលុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស និងត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល និងគណបក្ស ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន។

ឯកឧត្ដម បានសង្កត់ធ្ងន់ថា សាមគ្គីភាព គឺជាកម្លាំងមហាសាល ហើយក្នុងនាមជាក្រុមការងារ យើងត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬការរុញរែក ការទទួលខុសត្រូវមន្ត្រីចាស់ ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាជន។

ឯកឧត្តម ទៀត សីហា ក៏បានជំរុញដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ទាំងអស់ បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) កុំឱ្យកើតមានឡើងក្នុងខេត្ដសៀមរាបផងដែរ។

ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននិងការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមក ហើយលទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យនោះទេ ប៉ុន្តែវាបានមកពីការរួមរួមកម្លាំងសាមគ្គីភាពនិងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់ផងដែរ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ជំរុញបែបនេះ
ក្នុងឱកាសបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគណបក្សខេត្ដសៀមរាប។

ពិធីនេះធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ដោយមានវត្ដមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ដ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិការនៃគណបក្សប្រជាជនជាច្រើនរូបផងដែរ។

ឯកឧត្តមប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្ដខេត្ដ ក៏បានមានប្រសាសន៍លើកឡើងពីសមទ្ធផលនានា ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី
បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្តអារាម បាននឹងកំពុងស្ថាបនា ស្ដារពង្រីកបន្ថែមជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ឯកឧត្តមប្រាក់ សោភ័ណ បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងឆ្នាំ ២០២៥ លើការអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប មានសរុប ចំនួន១២៩ គម្រោង ទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ក្នុងនោះរួមមានគម្រោងសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុងអាមេ ផ្លូវគ្រួសក្រហម ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធាសាស្ត្រសម្រាប់ស្រោចស្រពកសិផល
របស់ប្រជាជនផងដែរ។

ឯកឧត្តម មានប្រសាសន៍បន្ដថា ក្រៅពីនេះ ខេត្តសៀមរាប បានអភិវឌ្ឍនវិស័យជាច្រើនទៀត រួមមានអភិវឌ្ឍន៍ជនបទធនធានទឹក ពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែថាមពល ទេសចរណ៍ បរិស្ថាន សង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សាសនា និងវិស័យដទៃទៀត ក៏បាននឹងកំពុងធ្វើសកម្មភាព និងទទួលបានលទ្ធផលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ជាមួយនឹងលទ្ធផល ដែលសម្រេចបាននេះ គឺពិតជាបានមកពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការកណ្តាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាល សម្តេច បានដាក់ចេញនូវគោលការណ៍ វិធានការជាក់ស្ដែងគ្រប់ស្ថានភាពក្នុងការដោះស្រាយបញ្ហានានា បានទាន់ពេលវេលា និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាព រក្សាបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនមានប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕SRP

Like 197
Comment 0
Share ចែកចាយ
Views 7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៦

មន្ត្រីជំនាញខេត្តមណ្ឌលគិរី បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់

ខេត្តមណ្ឌលគិរី៖ក្នុងយុទ្ធនាការពង្រឹងការការពារធនធានធម្មជាតិ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ក្នុងកិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ប្រភេទឈើឈ្លិច (ឈើមានតម្លៃ) ចំនួន ២៦កំណាត់ ត្រូវបានជនមិនស្គាល់មុខយកមកលាក់ទុក ដើម្បីរង់ចាំឱកាសដឹកជញ្ជូនចេញ យកទៅធ្វើជំនួញដោយខុសច្បាប់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៦

កម្ពុជា​-​ឡាវ​ ឯកភាព​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខឱ្យកាន់តែរឹងមាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះបានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vanthong KONGMANY រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមថា ឡាវ និងកម្ពុជា គឺជាប្រទេសជិតខាង​ដ៏ល្អនឹងគ្នា ដែលមានប្រពៃណី និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជននៃប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាយូរលង់ណាស់មកហើយ។ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តកំណត់ហេតុស្ដីពីសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ ជាមួយក្រសួងមហាផ្ទៃកម្ពុជា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យ និងផ្លែផ្កា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាចលករជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ​ តាមបណ្ដាខេត្តជាប់ព្រំដែន​ នៃប្រទេស​ទាំងពីរ​ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាសុខសុវត្ថិភាព ស្ថិរភាព​ និងសណ្តាប់ធ្នាប់​ សម្រាប់ប្រជាជនប្រទេសទាំងពីរ។ ឯកឧត្តមក៏បានប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តម Vanthong KONGMANY ក្នុងឱកាសទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ ជាមួយគ្នានេះ សម្ដេចធិបតីបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរ​ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលេីកទី៧០​ នៃការបង្កេីតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីបានបន្ថែមទៀតថា ប្រទេសទាំងពីរក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលនឹងត្រូវបន្តខិតខំធ្វើការរួមគ្នា ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលជាចលករ​ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ​កម្ពុជា​ និងក្រសួងសន្តិសុខសាធារណៈឡាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យសន្តិសុខ រវាងក្រសួងទាំងពីរ នាពេលកន្លងមក។ សម្ដេចធិបតីបាន​សង្កត់ធ្ងន់ថា​ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការចាំបាច់​ ដែល​ទាម​ទារ​ នូវ​កិច្ច​សហការរួមគ្នា​រវាងប្រទេស​ និង​ប្រទេស​។

សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត លើវិស័យសន្តិសុខ ដែលជាវិស័យដ៏សំខាន់មួយ​ ដែលនឹងចូលរួមចំណែកគាំទ្រ​ដល់ការតភ្ជាប់​ នៃវិស័យដទៃៗទៀតនៃប្រទេសទាំងពីរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៦

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តស្វាយរៀង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះបានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង ចំនួន ១,៣០២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា ខេត្តស្វាយរៀង ចែកចេញជា២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង ៦៩០ភូមិ មាន​ប្រជា​ពលរដ្ឋសរុបចំនួន១៦៨៨៨៨គ្រួសារ ស្មើនឹង ៦៩៨១៥៥នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរ​កសិ​កម្ម​ប្រមាណ៥១,៥% របរសេវាកម្ម៤៨% និងមុខរបរសិប្បកម្មប្រមាណ ០,៥​%។ ខេត្តនេះមានព្រំប្រទល់ខាងជើង និងខាងលិចជាប់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូង ជាប់ខេត្តតៃនីញ ប្រទេសវៀតណាម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា
ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៦ហើយដែលសម្តេចតេជោបាន​អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ តាកែវ, កំពត, និងកែប។
គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់សម្តេចតេជោគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

នៅថ្ងៃនេះ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានថ្វាយព្រះពរចំពោះព្រះអង្គ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាង១០០ព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ប្រជុំដល់ប្រជារាស្រ្តជាកូន ជាចៅ ចៅទូត របស់ព្រះអង្គគ្រប់ៗរូប។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តស្វាយរៀងសាជាថ្មី។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាង​ជនខិល​ខូចនាំ​ទុរេន​ចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។

សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើបណ្ណកម្មសិទ្ធិដីធ្លីឱ្យជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។

ពីខេត្តស្វាយរៀងនៅថ្ងៃនេះ សម្តេចតេជោបានបន្តរំលឹកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារ​ជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់​ពួក​គេ។

សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»
ត្រូវធ្វើជាមន្ត្រីជើង២ មិនត្រូវធ្វើជាមន្ត្រីជើង១០ឡើយ។

សម្តេចតេជោក៏បានរំលឹកឱ្យអាជ្ញាធរខេត្តស្វាយរៀងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តស្វាយរៀងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តទាំងពីរនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ឧសភា ២០២៦

អាជ្ញាធរខេត្តសៀមរាបគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានបង្ហាញការគាំទ្រលើសំណើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀសដែលអាចសម្រួលដល់ការធ្វើចរាចរទូកការណូតដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនាអាងបឹងទន្លេសាប ហើយកិច្ចការងារនេះ ជាការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ចុងឃ្នៀស ដែលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចខេត្តសៀមរាបផងដែរ។

ទន្ទឹមនឹងនេះ​ អាជ្ញាធរបឹងទន្លេសាបក៏មិនបដិសេធចំពោះសំណើជីកស្តារព្រែកនេះដែរ តែស្នើឱ្យអនុវត្តកិច្ចការងារជីកស្តារត្រូវគោរពតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាការប្រើប្រាស់ព្រែកជីកនេះបានយូរអង្វែង និងមិនធ្វើឱ្យប៉ះពាល់ដល់ជីវចំរុះ។

សូមជម្រាបថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង តំណាងក្រសួងធនធានទឹក និងអ្នកពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តសៀមរាប បានចូលរួមចុះពិនិត្យទីតាំងស្នើសុំជីកស្តារព្រែកនៅតំបន់កំពង់ផែចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ក្រុមការងារទាំងអស់បានចុះពិនិត្យលើទីតាំងស្នើសុំជីកស្តារព្រែក ជាក់ស្តែង និងបន្តរៀបចំកិច្ចប្រជុំពិភាក្សាលើសំណើសុំជីកស្តារព្រែក ដោយមានការចូលរួមយោបល់ពីគ្រប់ជំនាញពាក់ព័ន្ធផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 20.1K
Sponsored
Sponsored
Older posts
Page1 Page2 … Page666 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ១៨ ឧសភា ២០២៦
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន ចុះផ្សាយថ្ងៃទី ១៨ ឧសភា ២០២៦
ឯកឧត្តម សុខ លូ ប្រាប់ប្រជាពលរដ្ឋ កុំឲ្យរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ឯកឧត្តម សុខ លូ ប្រាប់ប្រជាពលរដ្ឋ កុំឲ្យរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ចុះផ្សាយថ្ងៃទី ១៧ ឧសភា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×