អភិបាលខេត្តបាត់ដំបង ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ

អភិបាលខេត្តបាត់ដំបង ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ
0

អភិបាលខេត្តបាត់ដំបង ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ។

ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេគួររក្សាទុកចែកតកូនតចៅព្រោះមនុស្សចេះតែកើតប៉ុន្តែដីធ្លីមិនកើតថ្មីទៀតនោះទេ។

ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រ ការ៉េ៤រៀល សម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់។

ឯកឧត្តម ក៏ណែនាំដល់ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់​ ត្រូវខិតខំ​ដាំដុះ​បង្កបង្កេីនផល​ និង​ចិញ្ចឹម​សត្វ​ដេីម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ថែម។

ឯកឧត្តមបានថ្លែងការកោតសរសើរដល់មន្រ្តីជំនាញ និងកងកម្លាំង ព្រមទាំងណែនាំបន្ថែមឱ្យបន្តខិតខំថែរក្សាការពារធនធានធម្មជាតិ និងព្រៃឈើលិចទឹកឱ្យបានគង់វង្ស។

ឯកឧត្តមក៏ក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ឯកឧត្តមក៏ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានស្មារតីជាតិនិយមចូលរួមគាំទ្រ​ផលិតផល​ខ្មែរ​ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះក្នុងឱកាស
អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥ភូមិនៃឃុំព្រៃចាស់ និងចំនួន៤ភូមិនៃឃុំកោះជីវាំង ស្រុកឯកភ្នំ ចំនួន២១២៧បណ្ណ ជូនប្រជាពលរដ្ឋចំនួន២០៥៤គ្រួសារ​។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋទាំងអស់បាន​សម្ដែង​អារម្មណ៍​សប្បាយរីករាយ​ និងសូមគោរពអរគុណ និងដឹងគុណជាទីបំផុតចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានចង្អុលបង្ហាញឱ្យឆ្វៀលដីជូនពួកគាត់៕SRP