Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាសូមបងប្អូនប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនដោយសារថ្ងៃនេះអាចមានអ្នកធ្វើដំណើរច្រើនតាមដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិងកូនក្មួយកម្មករកម្មការនីយកចិត្តទុកដាក់ចេះការពារសុខភាពផ្ទាល់ខ្លួនកុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុលឬជិលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្តជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នាក្នុងរថយន្តឈ្នួលតែមួយ។

សូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិដែលបានយោគយល់ដល់កាដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីឌ -១៩ នៅក្នុងប្រទេសជាតិយើង។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នេះ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ បុរសម្នាក់ បើកម៉ូតូ បុកបង្គោលខ្សែភ្លើង នៅស្រុកបន្ទាយស្រី បណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង១៩ និង ២០ នាទី ត្រង់ចំណុច ខាងជើង ភ្នំតូចចម្ងាយ ១៥០ ម៉ែត្រ ស្ថិតនៅភូមិ ស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី លោកវរសេនីយ៍ឯក ឡុង សំណាងបានឲ្យដឹងនៅព្រឹកនេះថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយ ខ្លួន ឯង ដោយជនរងគ្រោះ បើកម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១HI៣១១០ ឈ្មោះ ពុំ សាលូ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិ តានី ឃុំ រុន តាឯក ស្រុកបន្ទាយស្រី ខខេត្តសៀមរាប។ បេីកបរ មាន ទិសដៅ ពី ត្បូង ទៅ ជើង ក្នុង ល្បឿន លឿន ក៏ ទៅ បុក ចំ បង្គោល ខ្សែ ភ្លើង បណ្តាលអោយស្លាប់នៅនិងកន្លែង។ខូចខាតម៉ូតូ មួយគ្រឿងធ្ងន់។ លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថាមូលហេតុមកពីអ្នកបេីកបរម៉ូតូ ល្បឿនលឿន។បេីកបរ ក្នុង ស្ថានភាព ស្រវឹង ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ការបញ្ចប់ សុពលភាពបទបញ្ជា ស្ដីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស៕SRP សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ភ្នំពេញ៖ យោងតាមផេកផ្លូវការ របស់សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ *Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺមានតែមួយគត់។

ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជាច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់បំភ័ន្តភ្នែកសាធារណៈជនជាច្រេីន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង Facebook ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់។

សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម facebook មានការទទួលខុសត្រូវនឹងប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារ និងព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំ។
សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារនិងព័ត៍មានបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត៕SR

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២០

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តសៀមរាប នៅថ្ងៃទី១៥ខែមេសានេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងឃុំចារឈូក ស្រុកអង្គរជុំ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានថ្លែងការសរសើរចំពោះការខិតខំរបស់អាជ្ញាធរភូមិ ក្នុងការផ្សព្វផ្សាយនិងណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលទើបត្រឡប់ពីបរទេស ជាពិសេសប្រទេសថៃ ស្ម័គ្រចិត្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។
លោកក៏បានស្នើដល់ អាជ្ញាធរភូមិ ត្រូវបន្តស្រង់ចំនួនប្រជាពលរដ្ឋចំណូលថ្មី ក៏ដូចជាប្រជាពលរដ្ឋទើបត្រឡប់មកពីបរទេស ចូលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់ក៏ដោយ។
ក្នុងនាម លោកទៀ សីហា អភិបាលខេត្តសៀមរាប លោក ពិន ប្រាកដបាននាំយកអំណោយរួមមាន អង្ករ សាប៊ូ ម៉ាស មី និងថវិកាមួយចំនូន ប្រគល់ជូនអាជ្ញាធរភូមិ មកពី២០ភូមិក្នុងឃុំចារឈូក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។
ជាមួយគ្នានេះដែរលោក ពិន ប្រាកដ បានចុះទៅសួរសុខទុក្ខ ដល់ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅដាច់ដោយនៅទីតាំងចំនួន២ ក្នុងចំណោម ១៨ទីតាំងក្នុងស្រុកអង្គរជុំ ក្នុងនោះ ឃុំតាសោម សាលាបឋមសិក្សាតាសោម មានចំនួន១៦នាក់ និង នៅឃុំនគរភាស អនុវិទ្យាល័យនគរភាស មានចំនួន៦នាក់។
ក្នុងនោះលោកអភិបាលស្រុកអង្គរជុំ ក៏បាន កោតសរសើរ ដល់ប្រជាពលរដ្ឋ ដែលបានគិតគូរដល់មនុស្សនៅជុំវិញខ្លួននៅក្នុងសហគមន៍ និងស្ម័គ្រចិត្តមកស្នាក់នៅដាក់ដោយឡែក។

គួរបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១៥ ខែមេសានេះ នៅស្រុកអង្គរជុំ មានប្រជាពលរដ្ឋ ស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សរុប ១៥៣នាក់។

សូមជម្រាបផងដែរថា រយៈពេល៣ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប រួមនិងសហភាពសហព័ន្ធយុវជនខេត្ត​សៀមាប យុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល និងសប្បុរសជននានា បានចូលរួមផ្ដល់ជាអំណោយដល់ មេភូមិ អនុភូមិ និងសមាជិកភូមិ សរុប ៩៥២ភូមិ ក្នុងក្រុងស្រុកទាំង១២ នៃខេត្តសៀមរាប ដើម្បីជាការលើកទឹកចិត្ត ដល់អាជ្ញាធរ ដែលបាននិងកំពុងផ្សព្វផ្សាយ ណែនាំដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បង្ការ ទប់ស្កាត់ជំងឺកូវិដ១៩ និងការស្ម័គ្រចិត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,496 Page1,497 Page1,498 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!