Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តកំពង់ចាម​៖លោក​វេជ្ជបណ្ឌិត​ គឹម​ សួរ​ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះបាន​នាំយក​នូវ​ថវិកា​រួម​របស់​មន្ត្រី​សុខាភិបាល​ ចំនួន​៥.១៦០.០០០៛​ សម្រាប់​ផ្តល់​ជូន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។
លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ ទាំងអស់​ ដែល​បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ជា​​ថវិកា​​ សម្រាប់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ យកទៅ​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ដេីម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​មន្ត្រី​សុខាភិបាល​ជាកងទ័ព​ជួរមុខ​យ៉ាង​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។
លោក​វេជ្ជបណ្ឌិត​ គឹម​សួរ​ ភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ កន្លងមក​នេះ​មន្ត្រី​សុខាភិបាល​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ សភាពការណ៍ និងធ្វើបច្ចុប្បន្នភាពពីករណី COVID ១៩ នៅក្នុងខេត្តកំពង់ចាម​ បាន​គ្រប់គ្រងសភាពការណ៍​ ដោយចុះស្រង់ស្ថិតិ​ ពលករចំណូលស្រុកជាប្រចាំរៀងរាល់ថ្ងៃ ដើម្បីធ្វើការតាមដាន អប់រំ ពីអនាម័យ ការបង្ការចម្លងមេរោគ (ក្នុងករណីសង្ស័យ) ត្រូវទុកដាក់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីចៀសវាងការចម្លង ជាសហគមន៍ដែលជាបញ្ហាព្រួយបារម្ភ។​ បានត្រៀមលក្ខណៈទុកជាមុន ចំពោះ​ករណី​ ពលករចំណូលមកពីប្រទេសជិតខាង ដោយមានអគារសម្រាប់ទុកដាក់ករណីសង្ស័យ ដែល​មាននៅមន្ទីរពេទ្យខេត្ត សណ្ឋាគារមេគង្គ និងសាលាគរុកោសល្យ ភូមិភាគកំពង់ចាុម​ សរុបជាង ៥០០គ្រែ។​ ព្រមទាំង​បាន​បរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់យើង ក្នុងការជួយឩបត្ថម្ភដល់​ គណៈកម្មការជាតិកូវីត១៩ ក៏ដូច គណៈកម្មការខេត្តគ្រប់គ្រងកូវីត១៩ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖មានការលើកឡើងថាឈ្មោះ សៀង បានបើកល្បែងអាប៉ោង
នៅខាងជើងវត្តសុភី ក្នុងទឹកដីស្រុកប្រាសាទបាគង ជាយូរឆ្នាំហើយ មិនទាន់មានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។
បើតាមប្រភពបានឲ្យដឹងថាទីតាំងល្បែងស៊ីសងប្រភេទអាប៉ោងនេះ ស្ថិតនៅខាងជើងវត្តសុភីប្រហែក៣០០ម៉ែត្រខាងស្តាំដៃនៃផ្លូវទៅប្រាសាទបឹងមាលា ឡើងតាមផ្សារអង្គ្រង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរ ក្រុងសៀមរាប ប្រកាសទុកពេល១៥ថ្ងៃ ឲ្យអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវធ្វើការរុះរើ ការរំលោភចញ្ចើមដី សាធារណ: និងការលក់ដូរលើសួន។ នេះបើតាមសេចក្ដីជូនដំណឹង។
រដ្ឋបាលក្រុងសៀមរាប សូមជូនដំណឹងដល់សាធារណជនជ្រាបថា រដ្ឋបាលខេត្តបាននិងកំពុងបន្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងឆ្នាំ២០២០ក្នុងក្រុងសៀមរាបឱ្យកាន់តែប្រសើរឡើង។

ដើម្បីឱ្យដំណើរការអនុវត្តគម្រោងខាងលើមានប្រសិទ្ធភាពនិងមានភាពរលូន សូមអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរុះរើសំណង់តូប សំយាប ខឿន ខ្សាច់ ថ្ម ការ៉ូឡា ឥដ្ឋ បណ្តាញខ្សែភ្លើងដែលធ្លាក់រាយប៉ាយ សួនច្បារ សម្ភារ និងសំណង់ផ្សេងៗទាំងអស់ ព្រមទាំងបញ្ឈប់ការលក់ដូរនៅលើសួនច្បារ និងផ្លូវសាធារណៈខាងលើឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះជាកំហិត។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ខ្លូត ផន​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត​ នៅព្រឹកមិញនេះបាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ កម្មករ​ កម្មការនីនិយោជិត​ ក្រុម​ហ៊ុន​មេតថេត​ ស្រុក​កំពង់សៀម​ ប្រមាណ​ជិត​៤០០០នាក់​​​ ដែល​កំពុង​បំពេញ​ការងារ​ជា​ធម្មតា​ ដូច​រោងចក្រ​នានា​ និង​មន្ត្រី​រាជការ​ នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ តាម​ការ​ណែនាំ​​របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន​មេតថេត​ ​ ដែលបានសហការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តនូវ​វិធានការ​ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ១៩ ជាពិសេស បានណែនាំអប់រំដល់កម្មករ​ និយោជិត​ ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន​ ប្រកបដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ​ ព្រមទាំង​បានធ្វើការអប់រំណែនាំ​ ឲ្យ​មានការចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការវាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោងចក្រ។
លោក​អភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី បញ្ជៀសការឆ្លង នៃមេរោគ ដ៏កាចសាហាវ មួយនេះ ឲ្យខាងតែបាន​។
ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណ ចំពោះ រោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភ នូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូនក្រុមគ្រូពេទ្យ នៅក្នុងខេត្តកំពង់ចាម ដើម្បី ផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ១៩ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រធំៗ សរុបចំនួន ១៧កន្លែង និងមានកម្មករសរុប​ចំនួន ៣២.៨៦៨នាក់ ។ ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្ន រោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជសាស្ត្រ មានដូចជា សម្លៀកបំពាក់ការពារ សម្រាប់គ្រូពេទ្យ ជាដើម ដោយនាំចេញទៅលក់ នៅក្រៅប្រទេស នៅក្នុងពិភពលោក ។ ដោយឡែក  បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាទទួលរងផលប៉ះពាល់ជម្ងឺកូវីដ ១៩ ក្រុម​ហ៊ុន​ ក៏បានផ្គត់ផ្គង់ នូវសម្ភារៈពេទ្យមួយចំនួន ទៅ​ឲ្យ​ក្រសួងសុខាភិបាលកម្ពុជាប្រើប្រាស់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២០

ខេត្តសៀមរាប៖មនុស្សបីនាក់ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាណូតចំនួនពីរគ្រឿង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១០និង៣០ថ្ងៃទី១៥ខែមេសាឆ្នាំ២០២០ ដោយបានទទួលបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ យឹម យិច ភេទប្រុស រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណី៖ អំពើលួច កាណូតចំនួន០២គ្រឿង៖
១/.បណ្តោយប្រវែង ៦,៩ម៉ែត្រ ទទឹង ១,២ម៉ែត្រ ពណ៌សលាយក្រហម បំពាក់ដោយម៉ាស៊ីន ហ៊ីណូតា ១៨សេះ។
២/.បណ្តោយប្រវែង ៦,៩ម៉ែត្រ ទទឹង ១,២ម៉ែត្រពណ៌បៃតង បំពាក់ដោយម៉ាស៊ីន យានដាយ១៨សេះ។
នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
របាយការណ៍បានបញ្ជាក់ថានៅពេលទទួលបណ្តឹងខាងលើ ភ្លាមៗនោះកម្លាំង
ស្នាក់ការបេ៨.២ ចំនួនពីរនាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ផល គឹមណាន ប្រធានស្នាក់ការបេ៨.២ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ចំនួនពីរនាក់, ប្រជាការពារចំនួន១០នាក់ និងក្រុមប្រឹក្សាឃុំកំពង់ភ្លុកចំនួនពីរនាក់ បានដេញចាប់ប្រផាប់ប្រភីង ទើបនៅម៉ោង២៣និង៣០ នាទី ថ្ងៃទីខែឆ្នាំដដែល ទើបកម្លាំងចម្រុះ
ឃាត់ខ្លួនជនសង្ស័យបានចំនួនបីនាក់៖
ទី០១.ឈ្មោះ យ៉ត អ៊ាងម៉ូលី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ទី០២. ឈ្មោះ ជា ទុង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ទី០៣. ឈ្មោះ ហួរ ចម្រើន ភេទប្រុស ២៧ឆ្នាំ រស់នៅភូមិអូតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាង៖ កាណូតស្មាច់ចំនួនបីគ្រឿង៖
១/. បណ្តោយ ប្រវែង៦,៩ម៉ែត្រទទឹង ១,ម៉ែត្រ ពណ៌សលាយក្រហម បំពាក់ដោយម៉ាស៊ីនហ៊ីណូតា១៨សេះ។
២/.បណ្តោយប្រវែង៦,៩ម៉ែត្រទទឹង ១,២ម៉ែត្រពណ៌បៃតង បំពាក់ដោយម៉ាស៊ីន យានដាយ១៨សេះ។
៣/បណ្តោយប្រវែង៦,៩ម៉ែត្រទទឹង ១,២ម៉ែត្រពណ៌បៃតង បំពាក់ដោយម៉ាស៊ីន កាវ៉ា១៨សេះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានឃាត់ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page1,495 Page1,496 Page1,497 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!