Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក
ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក
តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានធ្វើការច្រានចោលទៅនឹងអាខោនហ្វេសប៊ុក San Prum ដោយអះអាងថាជាការផ្សាយមិនពិត។

នៅថ្ងៃព្រហស្បតិ៍ ទី០៣ខែកញ្ញាឆ្នាំ២០២០នេះបានក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលខេត្តសៀមរាប សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម បានជ្រាបថា៖

កន្លងមកស្នងការដ្ឋាននគរបាលខេត្តសៀមរាបជាស្ថាប័នមួយមានតួនាទីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលស្ថិតក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភារដ្ឋបាលខេត្ត ក្នុងនោះដែរស្នងការដ្ឋានមានថ្នាក់ដឹកនាំ ស្នងការ ស្នងការរង ដែលជាគណៈស្នងការបានខិតខំរួមសាមគ្គីគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បង្កា ប្រឆាំងនូវរាល់បទល្មើសផ្សេងៗ ជាពិសេសសភាពការណ៍កូវីដ១៩កន្លងទៅនេះយើងបានខិតខំថែរក្សាស្ថានការណ៍បានល្អប្រសើរជូនប្រជាពលរដ្ឋ ដោយមិនមានបែងចែកជាក្រុម ឬប្រកាន់បក្ខពួកនៅក្នុងជួរគណៈស្នងការដូចខ្លឹមសារអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានបានផ្សាយទេ។

ជាថ្មីម្តងទៀតស្នងការដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសាធារណជន អ្នកសារព័ត៌មាន និងពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ យើងខ្ញុំរីករាយទទួលយកចំពោះមតិរិះគន់ទាំងឡាយ ដើម្បីយកជាមូលដ្ឋានក្នុងការកែលម្អការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ខេត្តព្រៃវែង៖ពលរដ្ឋក្រីក្រចំនួន ២៥០គ្រួសារមកពីពីឃុំផ្សេងគ្នា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ទទួលបានអំណោយសប្បុរសធម៌ ពីគ្រួសាររបស់លោកស្រី ចែ ហៃ ស្ថិតនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកស្រី ចែ ហៃ ម្ចាស់អំណោយបានឲ្យដឹងថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋ នៅពេលនេះ គឺជាសក្ខីភាព មួយសបញ្ជាក់ឲ្យឃើញបេះដូងសប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយគ្មានការប្រកាន់ ទៅលើពណ៌សប្បុរ ជនជាតិឬសាសនានោះឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្ត អាណិត ស្រលាញ់ រាប់អាន គ្មានគិតគុណបុណ្យ ឬផលប្រយោជន៍ផ្ទាល់ខ្លួន និងការតបស្នងអ្វីទាំងអស់។

លោកស្រីបានបន្តថា អំណោយសប្បុរសធម៌ទាំងនេះ គឺចែកជូនជារៀងរាល់ឆ្នាំ ពិសេសមុនរដូវបុណ្យភ្ជុំឬក៏សែនក្បាលទឹក។ ម្យ៉ាងទៀត គឺដើម្បីរួមគ្នាទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ មកក្នុងសហគមន៍។

អំណោយរួមមាន អង្ករ១០គីឡូ មី៥កញ្ចប់ ទឹកសុីអុីវ១ដប អំបិល១គីឡូ និងប្រេងខ្យល់ ថ្នាំសង្កូវមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះបានដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៥ ដែលជាសំណើរាជរដ្ឋាភិបាល ជូនគណៈកម្មការជំនាញពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។

សេចក្តីព្រាងច្បាប់ទាំង៥ នោះ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពីបារត។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័ន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារំាង។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ភ្នំពេញ៖ថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០២០ នេះលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់សមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដោយភាពទទួលខុសត្រូវ ក្នុងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសត្រូវធានាការពារឲ្យបានសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ។

លោកស្នងការបានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវចុះអនុវត្តការងារប្រកបដោយសំដី និងអាកប្បកកិរិយាសមរម្យ ស្លៀកពាក់ឲ្យសមរម្យជាកងកម្លាំង ជាពិសេសត្រូវកាត់សក់ខ្លីជានិច្ច ។

លោកស្នងការបានបញ្ជាក់ដល់សមត្ថកិច្ចទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ចដេីម្បីបង្ការ និងទប់ស្កាត់រាល់ករណីល្មេីសនានា ដូចជាករណីលួច ឆក់ គាស់ទ្វារ ឬកញ្ចក់រថយន្តយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលបាននាំយកម្ហូបអាហារទៅប្រគេនព្រះសង្ឃ និងទៅដេីរលេងតាមទីកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ ។ មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ត្តសៀមរាប៖គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានសម្រេចតែងតាំង លោកនួន ពុទ្ធារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងសៀមរាប។ការប្រកាសតែងតាំងនេះធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប នារសៀលថ្ងៃទី០២ខែកញ្ញាម្សិលមិញ ក្រោមវត្តមានលោកទៀ សីហា សមាជិកគណ:កម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធាន គណ:កម្មាធិការគណ:បក្សខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ការពារសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងអំឡុងពេលពិធីបុណ្យ
កាន់បិណ្ឌនេះ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ខែកញ្ញាឆ្នាំ២០២០បានសរសេរថា៖អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ១»
ថ្ងៃទី៣ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីបានបន្តថាសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២០

ខេត្តកំពង់ចាម៖សេចក្ដីរាយការណ៍បានអោយដឹងថាក្នុងរដូវទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើងនេះ គេសង្កេតឃើញថាមានបទល្មើសនេសាទហាក់បី កើតឡើងយ៉ាងអនាធិបតេយ្យ ខណ:ជំនាញជលផលរក្សាភាពស្ងប់ស្ងាត់។

សេចក្ដីរាយការណ៍បានអោយដឹងថាបើទោះជាមានបទល្មើសយ៉ាងណាក៏ដោយក៏អាជ្ញាធរមូលដ្ឋានបានខិតខំធ្វេីការបង្ក្រាបជាបន្តបន្ទាប់ ។ ដោយការបង្ក្រាប
មិនមានវត្តមានមន្ត្រីជំនាញជលផលចូលរួមនោះទេ។

ជាក់ស្ដែង នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០នេះ លោក ខេង ម៉េងឈុន អភិបាលរងស្រុកកងមាស បាន ដឹកនាំ នគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គបាន និង អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ចុះ បង្ក្រាប បទល្មើស នេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយ ដងទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយ ធ្វើការរឹបអូសបាន ១-រ៉ាវ ចំនួន១៥មាត់ ព្រួលចំនួន២០០ម៉ែត្រ។ ២-ស្បៃមុងចំនួន១៥មាត់,ព្រួលប្រវែង២០០ម៉ែត្រ។ ៣-បង្គោល២០០ដើម។ ព្រមទាំង បាន ប្រលែងកូនត្រីចំនួន៥០គីឡូក្រាម ចូលទៅក្នុងទន្លេវិញ ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ថាដោយមានការឯកភាពពីប្រព័ន្ធផ្លូវច្បាប់ចំពោះឧបករណ៍ខុសច្បាប់ទាំងអស់ត្រូវដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២០

ខេត្តកំពង់ធំ៖លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ បានធ្វើការច្រាចចោលទៅនឹងព័ត៌មានចោទប្រកាន់ថារូបលោកបានបញ្ជាអោយមន្ត្រីរបស់ខ្លួនចុះប្រមូលលុយ ពីកសិដ្ឋាននីមួយៗ នៅស្រុកប្រាសាទសំបូរ ដោយមួយកន្លែងកសិដ្ឋានចំនួន$៥០០។ ការចោទប្រកាន់បែបនេះលោក តាន់ ម៉េងឆាង បានបញ្ជាក់ថាជារឿងមិនពិត។

«សម្លេងលោកតាន់ ម៉េងឆាង បំភ្លឺ»

https://www.srpostnews.com/wp-content/uploads/2020/09/Standard-Recording-1.mp3

សូមបញ្ជាក់ថាម្ចាស់កសិដ្ឋានមួយកន្លែងនៅភូមិ កូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឈ្មោះ ខេង ពិសិដ្ឋបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២កញ្ញាឆ្នាំ២០២០ថា ថ្មីៗនេះពេទ្យសត្វប្រចាំក្រុមហ៊ុនស៊ីភី ឈ្មោះ ឆោម ម៉ាណាល់ បានទាក់ទងគាត់តាមទូរស័ព្ទអោយគាត់ ត្រៀមលុយចំនួន$៥០០(ប្រាំរយដុល្លា)ទុកអោយឈ្មោះកៀន ឧត្តម ដែលជាពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី និងលោកតាន់ ម៉េងឆាង ជាប្រធានការិយាល័យផលិតកម្មបសុព្យាបាល ដើម្បីរត់ការធ្វើប្លង់និងច្រកចេញចូលតែមួយ។

ពាក់ព័ន្ធករណីនេះលោក ឆោម ម៉ាណាល់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកពិតជាបានទូរស័ព្ទប្រាប់ទៅ ម្ចាស់កសិដ្ឋានឈ្មោះខេង ពិសិដ្ឋ អោយត្រៀមលុយសម្រាប់រត់ការពិតប្រាកដមែន។ដោយលោកធ្វើការងារនេះតាមបញ្ជាពីលោកកៀន ឧត្តម។ ដោយឡែកលោកកៀន ឧត្តមជា ពេទ្យសត្វប្រចាំក្រុមហ៊ុន ស៊ីភី ដែលជាអ្នកបញ្ជាអោយលោក ឆោម ម៉ាណាល់ ទូរស័ព្ទទៅម្ចាស់កសិដ្ឋានខាងលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា លោកពិតជាបានប្រាប់អោយលោកឆោម ម៉ាណាល់ ទាក់ទងទៅម្ចាស់កសិដ្ឋាននោះ ត្រៀមលុយចំនួន$៥០០ពិតមែន។ តែលុយនោះ$៥០០គឺសម្រាប់រត់ការដូចជា៖ ច្រកចេញចូលតែមួយ និងធ្វើប្លង់គូសប្លង់ដឺម៉ាស់ជាដើម។ លោកកៀន ឧត្តម ថាលុយចំនួន$៥០០នេះមិនទាន់បានទទួលនៅឡើយទេ ហើយក៏មិនមានពាក់ពន្ធ័អ្វីនឹងលោកតាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្មបសុព្យាបាលកំពង់ធំ នោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២០

ខេត្តព្រៃវែង៖លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច នៅថ្ងៃពុធទី០២ខែកញ្ញាឆ្នាំ២០២០ បានដឹកនាំសហការីនិងអាជ្ញាធរភូមិឃុំនាំយកអំណោយកាកបាតក្រហមកម្ពុជា

ចែកជូនពលរដ្ឋមួយគ្រូសារ ដែលរងគ្រោះដោយសាអគ្គិភ័យភ្លើងឆេះផ្ទះកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង១៩យប់។ គ្រួសាររងគ្រោះ

ឈ្មោះ ប៉ូវ លន់ ភេទស្រី អាយុ៦៣ឆ្នាំរស់នៅភូមិរកាកូនសាត់ ឃុំបឹងដោល ស្រុកព្រះស្តេច។

សូមបញ្ជាក់ថាអំណោយដែលត្រូវចែកជូនរួមមាន៖អង្ករ០២បេ កន្ទេល ខ្នើយ មុង ភួយ សម្ភារផ្ទះមួយចំនួននិងថវិកាចំនួន៥៥ម៉ឺនរៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២០

ខេត្តព្រះវិហារ៖ឧបាសក កង សាអ៊ុំ ឪពុកបង្កើត លោកឧត្តមសេនីយ៍កង សៅគុណ មេបញ្ជារការកងរាជអាវុធហត្ថខេត្តព្រះវិហារ បបានទទួលមរណភាពកាលពីវេលាម៉ោង១២រំលង អាធ្រាត្រ ថ្ងៃទី ០២ខែកញ្ញា ឆ្នាំ ២០២០ក្នុង ជន្មាយុ ៨៩ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ន សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្ត កំពង់ ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២០

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាតាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក។
សម្ដេចហ៊ុន សែនបន្តថានៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី។
បើតាមសម្តេចហ៊ុន សែនទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែន
ក្បាលទឹកនេះ ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យ ក្នុងការរស់នៅ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោឆ្លងជំងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថាយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩និង៣០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ០៦ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៣២ និង៣៣៣ក្នុងភូមិដូនទ្រ ឃុំល្វា ស្រុក ពួក ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។
សមត្ថកិច្ចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍ នេះរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3A 8765 សណ្តោងស៊ឺមីរ៉ឺម៉ក ព៌ណ បៃតង ពាក់ស្លាកលេខ កំពង់ចាម 4A 0229 បើកបរដោយឈ្មោះ វន ចាន់នី ភេទប្រុសអាយុ២៤ ឆ្នាំនៅភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរទិសដៅពីកើតទៅលិចបានបុក និងម៉ូតូ ម៉ាកហុងដាឌ្រីមផលិតឆ្នាំ2005 ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1B.0764 បើកបរដោយឈ្មោះ ទូច ពយ ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (មានមួកសុវត្ថិភាព) ស្លាប់កន្លែងកើតហេតុ។ អ្នករួមដំណើរ ឈ្មោះ រ័ត្ន សាន ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិដំណាក់ស្លាញឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប (អត់មួកសុវត្ថិភាព) របួសធ្ងន់ ក្នុងទិសដៅពីលិចទៅកើត។ ករណីបណ្ដាលឲ្យខូចខាតម៉ូតូធ្ងន់ និង រថយន្តស្រាល។

បើតាមសមត្ថកិច្ចមូលហេតុអ្នកបើកបរម៉ូតូវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពួកដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page580 Page581 Page582 … Page674 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ៦ កក្កដា ២០២៦
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×