ខេត្តសៀមរាប៖គ្រួសារកូនភ្លោះចំនួន៣នាក់ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា។
លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ តំណាងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ នេះបាននាំយកថវិកាចំនួន ៥ លានរៀល អង្គរចំនួន៥០គីឡូក្រាម .ទឹកដោះគោ២កេស. ស្ករស៥គីឡូក្រោម. ក្រម៉ា២ សារ៉ុង២ របស់សម្តេចតេជោ ជូនដល់ ក្រុមគ្រួសារប្រសូត្របានទារកភ្លោះបីនាក់។
គ្រួសារកូនភ្លោះនេះ មានម្តាយឈ្មោះ សុខ សៅ អាយុ ៣៣ឆ្នាំ មុខរបរកសិករ និងឪពុកឈ្មោះ ចិន ទ្រា អាយុ ៣០ ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិគោគធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម្តាយបានសម្រាលធម្មជាតិកូនភ្លោះ៣នៅ មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នៅម៉ោង ១០ នឹង ៤០នាទីព្រឹក។
១.កូនទី១ អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ២០ ២១ ទង្ងន់២ គីឡូក្រាម។
២.កូនទី២ អាយុ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ ខែសីហា ឆ្នាំ២០២១ ទង្ងន់២ គីឡូក្រាម។
៣.កូនទី៣ អាយុ ២០នាទី ភេទប្រុស ថ្ងៃខែឆ្នំាកំណើត ២៩ខែសីហាឆ្នាំ ២០២១ , ទង្ងន់ ១,៧ គីឡូក្រាម៕SRP


ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែង លើកទឹកចិត្តឱ្យមាន ការជួយគ្នាទៅវិញទៅមក ប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន ជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប។ នេះបើយោងតាមសន្ទរកថារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈការថតវីដេអូទុកជាមុន, ថ្ងៃទី ០៣ កញ្ញា ២០២១នេះ៕SRP
ខេត្តសៀមរាប៖លោក ឌឿន សារឿន អាជីវក បានឧបត្ថម្ភសុីម៉ង់ ១តោន ដល់អធិការក្រុងសៀមរាប ដេីម្បីកសាងអភិវឌ្ឍ សមិទ្ធិផលនាៗ ក្នុងអង្គភាពអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ការឧបត្ថម្ភធ្វើឡើង នៅថ្ងៃសុក្រ ទី០៣ ខែ កញ្ញា ឆ្នាំ២០២១នេះ។
ខេត្តសៀមរាប៖អាជ្ញាធរមូលដ្ឋានសង្កាត់នគរធំបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរធំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់៖