ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ ក្រុង នាព្រឹក ថ្ងៃ ទី ០២ ខែមេសា ឆ្នាំ ២០២០នេះ បាន ផ្ដល់ជា អំណោយ ជូន សាលា សង្កាត់ ទាំង ៤ ក្នុង ក្រុង កំពង់ចាម សម្រាប់ ចែក ជូនបន្តដល់ បងប្អូន ប្រជាពលរដ្ឋ ប្រមាណ ជា ៥៦៦គ្រួសារ ដែល រងការខូចខាត និង បងប្អូន ពលករដែល ទេីបតែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ ផងដែរ ។
ថ្លែង ក្នុង ឱកាស នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ផ្តាំផ្ញេី ដល់ ចៅសង្កាត់ និង មន្ត្រី ពាក់ព័ន្ធ ដែល ត្រូវ យក អំណោយ ទៅ ចែក ជូន ដល់ ខ្នង ផ្ទះ បងប្អូន ប្រជាពលរដ្ឋ គឺត្រូវ យកចិតទុកដាក់ ក្នុង ការ ផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ការពារ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ១៩ ដេីម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល នៃ ជំងឺ ដ៏ កាច សាហាវ នេះ ជា ពិសេស ត្រូវ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដេីម្បី សុខសុវត្ថិភាពក្នុងគ្រួសារយើង ដល់សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ។
ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏ បាន លេីក ឡើង ដែរថា អំណោយដែលបានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែក ទុក្ខ លំបាក ការ ខ្វះខាត របស់ បងប្អូន ប្រជាពលរដ្ឋ ជា ពិសេស បងប្អូន ពលករ ដែល ទើប តែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ និង ក្រុម ការងារ ចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា ផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់ ក្នុង ការ អំពាវនាវ និងណែនាំ ដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូន ប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក។
គួរ បញ្ជាក់ ផង ដែរថា អំណោយ មនុស្សធម៌ ដែល ត្រូវ ប្រគល់ ជូននោះ ១-សង្កាត់ សំបួរ មាស មានចំនួន ១៨១ គ្រួសារ ២-សង្កាត់ វាលវង់ មាន ចំនួន ១៦២ គ្រួសារ ៣-សង្កាត់ កំពង់ចាម មាន ចំនួន ១០២គ្រួសារ និង ៤-សង្កាត់បឹងកុក មានចំនួន១២១ គ្រួសារ ។ ដោយ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម ត្រីខ១២កំប៉ុង ក្រម៉ា០១ និង សាប៊ូលាងដៃ០១ដប ផងដែរ ៕SRP