Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រី ហួត ហាក់៖ ការតភ្ជាប់គោលដៅទេសចរណ៍ពីសៀមរាប-អង្គរ ទៅកាន់តំបន់ទេសចរណ៍នានា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃទេសចរណ៍កម្ពុជា
ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ អំពើលួចដោយមានស្ថានទម្ងន់ទោស។ ហេតុការណ៍ វាយយកម៉ូតូ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈជិះម៉ូតូ ដែលវាយយកពី ជនរងគ្រោះ គេចខ្លួនពីខេត្តសៀមរាប។

លោកអនុសេនីយ៍ទោ សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាផ្ទាល់មកកម្លាំង ជំនាញ ការិយាល័យព្រហ្មទណ្ឌ ឲ្យចុះស្រាវជា្រវស៊ើបអង្កេតបទល្មើសជាក់ស្តែង នឹង ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងសហការ ជាមួយកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ឈានដល់ការចាប់ខ្លួន បុរសរូបនេះ មានឈ្មោះ ហុន វិជាតិ អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងដូបប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្តថាក្រោយពីបានសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ យកម៉ូតូពិតប្រាកដមែន។ ជាមួយគ្នានេះ ដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨១៩៦៨៧៦ ពាក់ស្លាកលេខ សៀមរាប ១B-៨៧៧៧ (ម៉ូតូដែលជនសង្ស័យវាយកពីជនរងគ្រោះ)។

បច្ចុប្បន្ន៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យ មន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។

ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ ឆ្នាំ🙏🙏🙏

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖ខ្ញុំបាទ ដួង តារា ក្រុមគ្រួសារ​ និងក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគោរពស្រឡាញ់សម្តេចទាំងទ្វេ សូមចូលរួមបួងសួងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ- ១៥/១២/២០២០ ។

សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រទ្បាញ់ទាំងអស់ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតទ្បើយ ។

សូមគោរពជូនពរពីខ្ញុំបាទ​ ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការទីស្ដីការគណះរដ្ឋមន្រ្តី  ព្រមទាំងក្រុមការងារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តកំពត៖បើទោះបីជាមានការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ យ៉ាងណាក៏ដោយ ក៏ តា លឹម ញន នៅតែបន្តសកម្មភាព របស់ខ្លួន ប្រើប្រាសគ្រឿងចក្រ កាយបំផ្លាញភ្នំ យកធ្វើមានធ្វើបានតាមអំពើចិត្ត។

ប្រជាពលរដ្ឋ នៅក្នុង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថាបច្ចុប្បន្នមេឈ្មួញ លឹម ញន ម្ចាស់គ្រឿងចក្រនៅតែបន្ត កាយដីភ្នំធំ ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរជំនាញឡើយ។

បើតាមការបង្ហើប ពីមន្ត្រីតូចតាច នៅក្នុងខេត្តកពត បានឲ្យដឹងថា ការដែល លោក លឹម ញន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺសង្ស័យមានការឃុបឃិត បើកដៃពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត កំពត ទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូន។

ជុំវិញការកាយភ្នំនេះ អ្នកសារព័ត៌មានបានរាយការណ៍ជូន លោក ជាវ តាយ អភិបាល ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ មានករណី កាយដីភ្នំមួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ហើយ អភិបាលខេត្តបានមានប្រសាសន៍ថា ជួយថតរូបផ្ញើមកឱ្យខ្ញុំមើលផង។ដោយ ឡែកលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពលខេត្តកំពត អ្នកសារព័ត៌មាន មិនអាចសុំការ បំភ្លឺបានទេ ដោយសារទូរស័ព្ទ របស់លោក មិនអាចទំនាក់ទំនងបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖ហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទី នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចមុខសាលាបឋមសិក្សាមហាសាមគ្គី ស្ថិតនៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ«៣E ៣២២៦» ពណ៌ស ក្នុងទិសដៅទិសពីលិចទៅកើត បើកបរដោយឈ្មោះថត សម្បត្តិ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពីរី ឃុំ ភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបុកជាមួយនិងម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប
«១Z២៣៥៤» បើកបរដោយឈ្មោះ ចិន អូស្ត្រាលី ភេទ ប្រុស អាយុ២៥ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាម ខេត្តសៀមរាម (រងរបួសបែកក្បាល)  និងអ្នករួមដំណើរឈ្មោះទឹម ចាន់ទី ភេទប្រុស អាយុ២៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាម រងរបួសស្រាល ក្នុងទិសដៅស្របទឹសគ្នាពីលិចទៅកើត។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ.នៅពេទ្យខេត្តសៀមរាប។ ក្នុងនោះម៉ូតូរងការខូចខាតខាងមុខ និងខាងក្រោយ។

មូលហេតុបណ្ដាល មកពីអ្នកបើកបររថយន្តខ្វះកាប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖កុដ្ឋ វត្តគគី មួយត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្រិតខាងកេីត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប ក្នុងបរិវេណវត្តគគី។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានដឹងថា អគ្គិភ័យ នេះបានបំផ្លាញ អស់កុដ្ឋ ចំនួន១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រកម្ពស់៥ម៉ែត្រ ធ្វេីអំពីឈើ ប្រកស៊ីប្រូ។

ទោះយ៉ាងណាករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វឡេីយ។ ដោយ កុដ្ឋ នេះ មានសភាពចាស់ ទ្រុឌទ្រោម ពុំមានព្រះសង្ឃ ឬមនុស្សស្នាក់នៅឡេីយ។ ប៉ុន្តែ រងការខូចខាត ឆេះគ្រែ១ ខ្សែភ្លេីងបណ្តាញក្នុងវត្តអស់១ចំនួន ស្បង់ ជីពរ កន្ទេល ខ្នើយ ចាន ឆ្នាំង និងសម្ភារផ្សេងៗ ទុកប្រេីប្រាស់ក្នុងវត្តមួយចំនួនទៀត។

មូលហេតុ:ទូស្សេខ្សែភ្លេីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖នៅព្រឹកទី១៥ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:៥០នាទី ព្រឹក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩។

សម្ដេច ហ៊ុន សែន៖ សូមជូនពរបងប្អូនជនរួមជាតិបានចៀសផុត ពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នានៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ មានអាយុទើបតែ០៨ឆ្នាំ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ស្ថិតនៅក្រុមទី៤ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សម ដាវណ្ណ ឆ្នាំកំណើត០៨ តុលា ឆ្នាំ២០១២ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹក កំពុងហូរ ជម្រៅ០២ម៉ែត្រ (រណ្ដៅទឹកគួច)។
តាមជំនាញពិនិត្យកោសល្យវិច្ឆ័យ លើសាកសព មិនមាន របួសស្នាម ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌនោះទេ គឺជនរងគ្រោះ បានស្លាប់ដោយសារថប់ផ្លូវដង្ហើម(លង់ទឹក)ដោយខ្លួនឯង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ភ្នំពេញ៖ប្រសិនបើមិនមានអ្វីប្រែប្រួល ទេនោះ នៅវេលាម៉ោង ប្រមាណ ០៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្លែងសារពិសេស ផ្ញើជូនរួមជាតិ ពាក់ព័ន្ធជុំវិញ ស្ថានភាពជំងឺកូវីដ.១៩ និងការទិញវ៉ាក់សាំង ការពារជំងឺកូវីដ.១៩។

តាមរយ:ការផ្សាយផ្ទាល់ពិសេស នឹង
ធ្វើឡើង ចេញពីគេហដ្ឋាន របស់មេដឹកនាំកម្ពុជា រូបនេះនៅក្រុងតាខ្មៅ ពីទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយ ទាំងអស់នៅកម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។
សម្តេច នាយករដ្ឋមន្ត្រីក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកស្រុកអង្គរធំ ជាច្រើននាក់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ បាននាំគ្នាចុះបិទផ្លូវ ដោយទ្រាំលែងបាន នឹងរថយន្តធំៗ បើកធ្វើឲ្យហុយខ្លាំងពេក។

សមត្ថកិច្ចស្រុកអង្គរធំបានរាយការណ៍ថា ករណីនេះមានពលរដ្ឋ ចំនួន២៩នាក់ រស់នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ បាននាំគ្នាបិតផ្លូវមិនឲ្យឡានធ្វើដំណើនៅលើដងផ្លូវ។ សមត្ថកិច្ចបញ្ជាក់ថាការបិទផ្លូវរបស់ពលរដ្ឋ ខាងលើដោយសារតែ មូលហេតុ ដីហុយខ្លាំងពេក  ពួកគាត់មិនអាចទ្រាំបាន។

បើតាមសមត្ថកិច្ចបញ្ជាក់ថាពលរដ្ឋ ដែលបានបិទផ្លូវ ទាមទាអោយ មានស្រោចទឹកដើម្បីកុំអោយដីហុយខ្លាំងពេក។

ពាក់ព័ន្ធការបិទផ្លូវនេះ មិនទាន់ឃើញអាជ្ញាធរស្រុក ដោះស្រាយនៅឡើយទេ។ សូមបញ្ជាក់ថាផ្លូវមួយខ្សែ ដែលពលរដ្ឋបិទនោះ គឺមានរថយន្តដឹកខ្សាច់ ដឹកដី ដឹកថ្ម បំផ្លាញផ្លូវ ទាំងខួបប្រាំងនិងវស្សា ធ្វើឲ្យផ្លូវរងការខូចខាតពិបាកធ្វើដំណើរបស់ពលរដ្ឋ យ៉ាងខ្លាំង។ ទោះយ៉ាងណាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរនឹងចុះដោះស្រាយបញ្ហានេះ ជូនពួកគាត់ជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សូមផ្ញើសារលិខិត ជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្វសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីអង្គរ សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងបម្រើជាតិ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Older posts
Newer posts
← Previous Page1 … Page523 Page524 Page525 … Page678 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រី ហួត ហាក់៖ ការតភ្ជាប់គោលដៅទេសចរណ៍ពីសៀមរាប-អង្គរ ទៅកាន់តំបន់ទេសចរណ៍នានា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃទេសចរណ៍កម្ពុជា រដ្ឋមន្ត្រី ហួត ហាក់៖ ការតភ្ជាប់គោលដៅទេសចរណ៍ពីសៀមរាប-អង្គរ ទៅកាន់តំបន់ទេសចរណ៍នានា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងនៃទេសចរណ៍កម្ពុជា ចុះផ្សាយថ្ងៃទី ១ សីហា ២០២៦
ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ ចុះផ្សាយថ្ងៃទី ៣០ កក្កដា ២០២៦
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់ អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់ ចុះផ្សាយថ្ងៃទី ៣០ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×