Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា
ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក
ខេត្តកំពង់ចាមសម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២១

ភ្នំពេញ៖លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ បានថ្លែងថាការ​ផលិត​ស្រូវ​ជា​ស្បៀង​​របស់​កម្ពុជា​អាច​មានការ​កេីន​ឡើង​រហូត​ជាង​១២លាន​តោន​ ព្រោះ​​ក្នុង​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ កម្ពុជា​បាន​នាំ​ស្រូវ​ចេចេញទៅប្រទេស វៀតណាម​ បាន​ប្រមាណ​ជាង​៣លាន​តោន​រួច​ហើយ​ ក្នុងនោះ​ក៏មាន​ការ​កេីន​ឡើង​ជាបន្ដបន្ទាប់​ទៀត​​សម្រាប់​បំណាច់​ឆ្នាំ​២០២១នេះ​។

លោក​រដ្ឋមន្រ្តី​ វេង​ សាខុន​ បន្តថា​ ទន្ទឹម​នឹង​អ្វី​ដែល​យើង​ទទួល​បាននូវសុខ​សន្តិភាព​ ភាពសុខដុមរមនា​ហើយ​នោះ គឺសិទ្ធិ​រស់​រាន​មាន​ជីវិត​ដែលជា​កត្តា​ចម្បង​សម្រាប់​ប្រជាជន​យើង​ ដែល​មិន​អាច​បំភ្លេច​បាន​ ហើយ​សិទ្ធិ​រស់​រាន​មាន​ជីវិតនោះទៀត​ គឺត្រូវ​តែមានការ​គាំទ្រ​ការពារ​សុខមាលភាព​ និង​ក្រពះ​ផងដែរ​។ ជាក់ស្ដែង​ក្នុង​រដូវ​ចុះ​ត្រជាក់​នេះ​ ​សម្តេច​តេជោ​លោក​បាន​ណែនាំ​ដល់​មន្ត្រី​​ឲ្យ​នាំ​យក​អំណោយ​អាវរងារមក​ចែក​ជូន​លោកយាយ​លោកតា​ដូចក្នុងឱកាស​នេះ​។

លោកថ្លែងបែបនេះនៅថ្ងៃ​ទី​៤ ខែធ្នូ​​ ឆ្នាំ​២០២១​ម្សិលមិញ ក្នុងឱកាសចុះចែក​អាវ​រងារ​ និង​ថវិកា​ ដែលជាអំណោយរបស់​សម្តេច​ហ៊ុន​ សែន​ ជូន​ដល់​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ នៅស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់​សម្ដេចហ៊ុន​ សែន​ ដែល​ត្រូវ​ចែក​ជូន​ចាស់​ជរា​គ្មានទីពឹង​ ចំនួន​៤០៦នាក់​ មកពីឃុំ​ចំនួន​៥​ គឺ​ឃុំអំពិល​ ក្រឡា​ អូរស្វាយ​ វិហារធំ​ និង​ឃុំរអាង​ ស្រុកកំពង់សៀម​ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ អាវ​រងារ​១​និងថវិកាចំនួន​៥ម៉ឺនរៀល​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ខេត្តសៀមរាប៖ករណីបុរសម្នាក់ដែលបានចងកសម្លាប់ខ្លួនកាលពីព្រឹកមិញ សមត្ថកិច្ចបានអះអាងថាដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅប្រាសាទអង្គរវត្ត ជាង ៥០០ ម៉ែត្រ
ស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងថាជនរងគ្រោះ បានចងកសម្លាប់ខ្លួនប្រើខ្សែភ្លើង ចងជាប់និងធ្នឹមផ្ទះបណ្តាលអោយស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ ផែន ជំនន់ អាយុ​២៩ឆ្នាំ មុខរបរ​នៅផ្ទះ នៅភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុងសៀមរាប។ ក្នុងករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​ព្រោះជនរងគ្រោះមានជំងឺប្រចាំកាយមិនពាក់ព័ន្ធរឿងអ្វីផ្សេងឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ខេត្តសៀមរាប៖ព្រោះតែភ្លើងប្រចណ្ឌធ្វើឲ្យបុរសជាប្ដីដាច់ចិត្តអាករសម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ជនសង្ស័យមានឈ្មោះ ឈ្មោះ ធួក ឈាត អាយុ ៤២ ឆ្នាំ មានទីលំនៅក្រុមទី ៨ ស្ថិតភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅខេត្តកណ្ដាល នៅរសៀលថ្ងៃទី ៣ខែធ្នូ ម្សិលមិញឆ្នាំ ក្រោយពីបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួននៅក្រុងសៀមរាបរយៈពេលប៉ុន្មានម៉ោងក្រោយមក។ ចំណែកជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ សូ ចាន់ធី អាយុ ៣៨ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងថាករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើង នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចបន្ទប់ជួលភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដោយជនសង្ស័យ ជាប្តី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច អាកេសម្លាប់ប្រពន្ធ ហើយគេចខ្លួនបាត់ ។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន។ មូលហេតុ កើតចេញពីភ្លើងប្រចណ្ឌ។ ក្រោយសាកសួរកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថាបុរសជាកម្មករម្នាក់ ត្រូវបានរថយន្តដឹកគ្រួសធ្វើផ្លូវថយក្រោយជាន់បែកខ្ទេចសាកសព។

សមត្ថកិច្ចបានបន្តថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧នាទីព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅផ្លូវ ០០៦ ជាប់ខាងជើងរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តឡានដឹកគ្រួសចាក់ផ្លូវ បានថយក្រោយជាន់បុរសដែលជាកម្មករកំពុងធ្វើគំនូសផ្លូវជាមួយគ្នាស្លាប់ភ្លាមៗតែម្ដង។

ជនរងគ្រោះឈ្មោះ ស្រី តូច ភេទប្រុសអាយុ ៤៦មានស្រុកកំណើត រស់នៅភូមិតាអ៊ុង ឃុំតាអ៊ុងស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបររថយន្តធុនធំដឹកគ្រួសមានស្លាកបន្ទាយមានជ័យ៣A-១៩២៩ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

បើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថាទាំងអ្នកបើកបររថយន្តដឹកគ្រួសនិងជនរងគ្រោះ បានបាត់បង់ជីវិតគឺធ្វើការនៅក្រុមហ៊ុនដើម្បីសាងសង់ផ្លូវជាមួយគ្នា។

ទោះជាយ៉ាងណា ពាក់ព័ន្ធទៅនឹងករណីនេះរហូតមកដល់ពេលនេះសមត្ថកិច្ចពុំទាន់អាចកំណត់មូលហេតុនៃការកើតឧប្បត្តិហេតុនេះបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានលើកឡើងថាកម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ។

នេះបើយោងតាមសារលិខិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនចំពោះ “មិត្តវិស័យមីន”។

សម្តេចតេជោបានបន្តថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបាន ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បាន ទទួលនូវសិទ្ធិនិងសេរីភាព នៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅមុននេះបន្តិចនាថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ នេះ បានបង្ហោះសារនៅលើទំព័រ page facebook របស់សម្តេចដោយ បង្ហាញរូបថតចំនួន ៤សន្លឹកនិងសារមួយចំនួនដ៏មានអត្ថន័យ។

នៅក្នុងសារ page ផ្លូវការរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖ កន្លងមកមានក្មួយៗដែលនិយមលេង រូបថតបានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែតនិងផ្គុំរូបថតខ្ញុំនិងភរិយាជាមួយរូបថតម៉ាណែតនិងភរិយា។ គាត់បានប្រាប់ខ្ញុំថាលោកអុំសង្ហាដូចបងម៉ាណែតនិងក្មួយខ្លះនិយាយថាអ៊ុំប្រុសអុំស្រីសង្ហាដូចបងម៉ាណែតនិងប្រពន្ធគាត់។
ខ្ញុំបានប្រាប់ទៅក្មួយៗវិញថាតើម៉ាណែត
បង្កើតអ៊ុំឬអ៊ុំបង្កើតម៉ាណែត?។

សំណេររបស់នាយករដ្ឋមន្ត្រីបន្តថា៖អត្ថបទមួយនេះនឹងធ្វើឱយក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍
ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជិវិតឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយខ្ញុំមានចៅ២២នាក់និងកូនបង្កើតកូនប្រសារ១០នាក់ ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱយធ្វើការវិភាគតែរឿងគ្រួសារខ្ញុំដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។នេះជាវិធីរុញទូកបណ្តោយទឹកដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដមួយគ្រឿងបណ្ដាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍បានកើតឡើងនៅម៉ោង១៣និង៤៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៥.៣៤៦ ភូមិស្វាយ ឃុំសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង
ររវាងម៉ូតូបុករថយន្ត។ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៤ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1I 1345 បើកបរដោយឈ្មោះសំ សន ភេទប្រុស អាយុ៥៨នៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច( ពុំមានពាក់មួកសុវត្ថិភាព) បានបុក រថយន្តពីក្រោយបណ្ដាលអោយស្លាប់នឹងកន្លែង។ ចំណែករថយន្តម៉ាក អ៉ី ស៊ុយៗ ពណ៌ស  ពាក់ផ្លាកលេខ ភ្នំពេញ2BI 4301 បើកបរដោយឈ្មោះ សៀង សុខុន ភេទប្រុស អាយុ៣១ឆ្នាំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច ហើយបានបែកកង់ក្រោយខាងស្តាំ ឈប់លើទ្រូងផ្លូវចំហៀងខាងជើងក្បាលទៅទិសខាងលិច។ក្រោយពេលកើតហេតុអ្នកបើកបរថយន្តររត់គគេចខ្លួនបាត់។ ក្នុងនោះខូចខាតម៉ូតូ ១គ្រឿង (ធ្ងន់) និងរថយន្ត១គ្រឿង( ស្រាល)។មូលហេតុ: អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមនៅមុននេះបន្តិចបានឲ្យដឹងថា បុរសម្នាក់ដែលសង្ស័យថា បានអាករសម្លាប់ប្រពន្ធខ្លួនឯងនៅក្រុងសៀមរាបត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួនបាននេះធ្វើឡើងនៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់លម្អិតអំពីហេតុការណ៍ចាប់ខ្លួនបុរសខាងលើនៅឡើយទេ។

សុំបញ្ជាក់ថាស្ត្រីម្នាក់ឈ្មោះសូ ចាន់ធីអាយុ៤១ឆ្នាំ ត្រូវបានឃាតកសម្លាប់ នៅផ្ទះជួល។ ហេតុការណ៍បានកើតឡើងនៅក្រុមទី១ ស្ថិតភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២១។ ករណីឃាតកម្មនេះមានការសង្ស័យថាប្ដីជាអ្នកសម្លាប់។ បុរសជាប្តីមានឈ្មោះ ធួក ឈាត អាយុ ៤២ ឆ្នាំបច្ចុប្បន្នរស់នៅក្រុមទី៨ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធទៅករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះគេនៅពុំទាន់ដឹងច្បាស់ថាផ្ដើមចេញឡើងដោយសារអ្វីនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២១

ខេត្តសៀមរាប៖អ្នកជិះម៉ូតូចំនួនពីរនាក់ត្រូវបានរថយន្តលុចស៊ិស បុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០ និង១៥ ថ្ងៃទី៣ ខែធ្នូ ឆ្នា២០២១ នៅចំណុចភូមិត្រាច ឃុំបល្លង្គ័ ស្រុកប្រាសាទបាគង លើផ្លូវកៅស៊ូទៅត្រាវកុដ្ឋ ក្នុងទិសដៅច្រាស់ទិសគ្នា។

របាយការណ៍របស់សមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តម៉ាក.Lexus470 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2C-33.05(អ្នកបើកបររត់បាត់) បើកពីលិចទៅកើតបានបុកនិងម៉ូតូម៉ាក.scoopy Iពណ៌ក្រហមពាក់ផ្លាកលេខសៀមរាប1Z 4477បើកបរដោយឈ្មោះគន់ ឃីម ភេទប្រុស មិនស្គាល់ស្រុកកំណើត(ស្លាប់នៅនឹងកន្លែង)នឹងអ្នកជិះជាមួយឈ្មោះជួន ស្រីណេត ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ស្លាប់នៅនឹងកន្លែង)បើកបរពីកើតទៅលិច។

បើតាមរបាយការណ៍បានបញ្ជាក់ថា មូលហេតុរថយន្តបេីកបរមានល្បឿនលឿន ហេីយបេីកបរមិនប្រកាន់ស្តាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២១

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នេីដល់​លោកអភិបាល​ស្រុក​ទាំងអស់​ ត្រូវ​​ជំរុញ​ដល់​អាជ្ញាធរគ្រប់​ឃុំ​ ឲ្យចូលរួមលេីក​កម្ពស់​ការ​ធ្វើ​អនាម័យ​ជនបទ​ គឺត្រូវ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ឲ្យ​បាន​គ្របៗ​ខ្នងផ្ទះ​។  ដោយឡែក​ក្នុង​រដូវ​រងារ​នេះដែរ​ សូមឲ្យ​អាជ្ញាធរស្រុក​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ចុះ​ជួយមូលដ្ឋាន​ ធ្វើ​ការ​ផ្តល់​​អាវ​រងារ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​​ ជូន​ដល់ចាស់​ជរា​គ្មាន​ទីពឹង​ផងដែរ​។

លោកថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤)​ នៅមន្ទីរផែនការ​ នៅថ្ងៃទី​៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នាព្រឹកមិញនេះ​។

ក្នុងកិច្ចប្រជុំ លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ណែនាំ​ថា​ កុំ​យក​បញ្ហា​កូវីដ​ជា​ឧបសគ្គ​រារាំង​ការងារ​អភិវឌ្ឍន៍​ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ហើយ​ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា​​នៅ​មូលដ្ឋាន​ឲ្យបានទាន់ពេលវេលា​ ធ្វើយ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែប្រសើរឡើង​។

លោក​ អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ ទោះបីជា​ជំងឺកូវីដ-១៩ បានរាំងស្ទះការងារ​មួយចំនួនក៏ដោយ ក៏យើងនៅតែយកចិត្តទុកដាក់អនុវត្តទៅតាមច្បាប់ដែលបានកំណត់​ ហើយ​មកដល់​ពេល​នេះ​​ក្រុម​ការងារ​​កសាង​ផែនការ​បាន​ដើរដល់​ជំហានទី២​ សកម្មភាពទី៧ គឺការពិនិត្យ និងពិគ្រោះយោបល់​លើ​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល(២០២២-២០២៤) ដែលបាន​​អនុវត្តនេះ​ មានគម្រោងវិនិយោគ​កំពុង​ដំណើរ​ការ​​របស់រដ្ឋបាលខេត្តមានចំនួន ៤៤គម្រោង ដែល​ត្រូវ​ចំណាយថវិកាចំនួន ៣៦ ០២៣ លាន​រៀល (សាមសិបប្រាំមួយពាន់ ម្ភៃបីលានរៀល) និងគម្រោងដែលមានថវិកាគាំទ្រមានចំនួន ៣៥៩ គម្រោង ដែលត្រូវចំណាយ​ថវិកាចំនួន ​៩១៨ ៦៤៣ លានរៀល (ប្រាំបួនរយដប់ប្រាំបីពាន់ ប្រាំមួយរយសែសិបបីលានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។ គម្រោងទាំងនេះពិតជាស្តែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាក​ស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាពលរដ្ឋ​រួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២១

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំ​ពិភាក្សា​លើក​គម្រោង​ជួសជុល​ផ្លូវ​ និង​ប្រព័ន្ធ​លូក​បង្ហូរ​ទឹក​ភ្លៀង​ នៅព្រឹក​មិញនេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​បច្ចេកទេស​ និង​តំណាង​ក្រុមហ៊ុន​ទទួលការ​ ឲ្យ​ធ្វើ​ការ​ជួសជុល​ផ្លូវ​នានា​ដែល​រងការខ្វះខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​ ជាពិសេស​ផ្លូវ​ជាច្រើន​កំណាត់​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​។

ក្នុងកិច្ចប្រជុំ​នេះដែរ​ លោកអភិបាលខេត្ត​ បាន​ណែនាំ​ថា​ ការ​ធ្វេី​ឬ​ជួសជុល​ផ្លូវ​ ត្រូវ​សិក្សា​​លេីក​គម្រោង​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​ ​ហេីយ​ត្រូវ​ដាក់​ឲ្យ​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក​​ និង​ស្លាក​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។ ​ដោយមាន​កំណាត់​ផ្លូវ​កៅស៊ូ​​មុខ​ផ្សារ​ថ្មគោល​ ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកុក​ ដែលត្រូវ​កាត់​ធ្វើ​ជា​ផ្លូវ​បេតុង​អាមេ​វិញ ព្រោះនៅ​តំបន់​នោះ​មាន​ដក់​ទឹក​ និង​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ចំនួនទៀត​ស្ថិតនៅ​​ក្នុង​ភូមិ​ឡឥ្ឋ​​ សង្កាត់​បឹងកុក​ ព្រមទាំង​កំណាត់​ផ្លូវ​ផ្សេងៗ​ជាច្រើន​ទៀត​។

ក្នុងនោះ​ក៏មាន​គម្រោងជួសជុលផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង២.២០០ម៉ែត្រ ទទឹងខ្នងលើ៧ម៉ែត្រ ប្រវែងស្មាផ្លូវ១ម៉ែត្រ​ សងខាង និងលូភ្លោះមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៨០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០១កន្លែង លូទោលមុខកាត់០,៦០ម៉ែត្រ ប្រវែង១០ម៉ែត្រ ស្មើ០៤កន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិប្រសំ​ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ​ខូចខាតចំនួន ៧កន្លែង=២០០ម៉ែត្រ​។ ដែល​រដ្ឋបាល​​ខេត្តកំពង់ចាម​ ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ ១-ត្រូវធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលខូចខាត មកជាផ្លូវបេតុងអាមេ(២កន្លែង)ប្រវែងសរុប២២០ម៉ែត្រ​ ទទឹង៧ម៉ែត្រ​ កម្រាស់០,១៥ម៉ែត្រ​ និងមានស្មារផ្លូវ១ម៉ែត្រ​ សងខាង​​ ថវិកា​ប៉ាន់ស្មាន​ ៣៤១,៤១៥,០០០រៀល។​ ចំពោះ​ការសាងសង់លូមាន២ជម្រើស៖​ ១-សាងសង់ក្នុងដីប្រជាពលរដ្ឋ(ឈ្មោះ​ ម៉ឹង ថាវរៈ) ប្រវែង២៤០ម៉ែត្រ​ មុខកាត់១ម៉ែត្រ​ អណ្ដូងលូចំនួន១២កន្លែង ថវិកាប៉ាន់ស្មាន​ ១៥៩,២៤៧,០០០រៀល​។ ២-សាងសង់លូតាមបណ្ដោយផ្លូវ(ចាប់ពីកន្លែងខូចមកដល់លូកាត់ផ្លូវអគ្គិសនី)ប្រវែង៥០២ម មុខកាត់ ១ម អណ្ដូងលូ២១កន្លែង ថវិកសប៉ាន់ស្មាន ៣៣៣,៦៤៤,០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះសូ ចាន់ធីអាយុ៤១ឆ្នាំ ត្រូវបានឃាតកសម្លាប់ នៅផ្ទះជួល។

ហេតុការណ៍បានកើតឡើងនៅក្រុមទី១ ស្ថិតភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប នាថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២១ នេះ។ ករណីឃាតកម្មនេះមានការសង្ស័យថាប្ដីជាអ្នកសម្លាប់។ ទោះជាយ៉ាងណាខណៈពេលនេះសមត្ថកិច្ចចម្រុះបានកំពុងចុះទៅដល់ទីតាំងកើតហេតុដើម្បីពិនិត្យលើសាកសព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Older posts
Newer posts
← Previous Page1 … Page340 Page341 Page342 … Page678 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ ជំនាញរកឃើញទីតាំងស្តារបឹងធម្មជាតិនៅស្រុកគងពិសី ធ្វើអាជីវកម្មដីគ្មានអាជ្ញាប័ណ្ណរ៉ែ ចុះផ្សាយថ្ងៃទី ៣០ កក្កដា ២០២៦
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់ អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់ ចុះផ្សាយថ្ងៃទី ៣០ កក្កដា ២០២៦
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា ចុះផ្សាយថ្ងៃទី ៣០ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×