Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់
រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលស្គាល់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាធុំក្លិនដី ក្លិនភក់ បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២៣

ខេត្តកំពង់ចាម​៖លោកចាន់ អ៊ាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាន​ផ្តាំផ្ញេី​ដល់​សិស្ស​នគរបាល​ទាំងអស់​ ត្រូវ​គោរព ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ និង​មានអត្តចរិកល្អ ដើម្បីក្លាយជាមន្ត្រីនគរបាលគំរូ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បន្ទាប់​ពី​បញ្ចប់ការសិក្សា​ ហើយ​ចេញទៅបំពេញភារកិច្ច នៅតាមអង្គភាពសាមីវិញ​។​

តំណាង​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាល សួរសុខទុក្ខ សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង ជំនាន់ទី១៧ លើកទី១​ នៅសាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម) នៅសុក្រនេះ។

លោកចាន់ អ៊ាន​ បានថ្លែងថា​ ក្រោមការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពី សម្តេចស ខេង បណ្ឌិត្យសភា​ និងសាលានគរបាលភូមិភាគនីមួយៗ បានធ្វើកំណែទម្រង់លើ ការងារសំខាន់ៗ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ និងសម្ភារ:សិក្សា ការពង្រឹងវិន័យ និងការកសាង វប្បធម៌គុណភាព សំដៅលើកកម្ពស់ សមត្ថភាព វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី ព្រមទាំងស្របតាមគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចហ៊ុន សែន។

រដ្ឋលេខាធិកា​ក្រសួង​មហាផ្ទៃ​ រូបនេះ ក៏បានផ្ដាំផ្ញើដល់បណ្ឌិត្យសភា ត្រូវបន្ត អនុវត្តភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត​ និងប្រកាន់ខ្ជាប់«វប្បធម៌គុណ» រីឯ​សិស្សនគរបាល គ្រប់រូប ត្រូវ​បន្តយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដី​ និងការអនុវត្តជាក់ស្ដែង ហើយ​ត្រូវ​គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង​ប្រកាន់ខ្ជាប់នូវទស្សនៈ«រៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ»។

គួរបញ្ជាក់ថា​ នៅមុនពេល​ ជួបសំណេះសំណាល ជាមួយ​សិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ចំនួន១៨៧នាក់ ដែល​មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង​ គណៈប្រតិភូ បាន​អញ្ជើញ​ត្រួតពិនិត្យ​ វឌ្ឍនភាព​នៃ​ការស្ថាបនា​ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះមានផ្លូវបេតុង ប្រព័ន្ធលូ អគារស្នាក់នៅ ដែលជាអំណោយរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ បានដឹកនាំ លោកអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ការជួបពិភាក្សាការងារនេះធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនេះ បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធាន បានស្នើតាមរយៈ ឯកឧត្តមអគ្គកុងស៊ុល អោយជំរុញប្រជាជនចិន មកលេង ខេត្តសៀមរាប អោយបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន អោយមកបណ្តាក់ទុក ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិន នៅខេត្តសៀមរាប នេះផ្ទាល់តែម្តងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ នៅចំណុចស្រះទឹកក្រោយផ្ទះរបស់ខ្លួនចំងាយ២៥ម៉ែត្រ ក្នុងភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះឃឿន ធឺត ភេទប្រុស អាយុ៣៨ឆ្នាំ។ មូលហេតុ ជនរងគ្រោះ មានសតិមិនគ្រប់ និងលេបថ្នាំជាប្រចាំ ថ្ងៃកើតហេតុដោយអាកាសធាតុក្តៅខ្លាំង ជនរងគ្រោះធ្វើទុកស្រាប់តែបាត់ពីផ្ទះរកមិនឃើញ លុះល្ងាចរកឃើញក្នុងទឹកលង់ស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មីនា ២០២៣

ខេត្តព្រៃវែង៖មេប៉ូលិសខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ បានដាក់បទបញ្ជាឱ្យគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៅពេលចាប់ឃាត់ខ្លួនក្មេងទំនើងដែលបង្កហិង្សាបាន គឺមិនត្រូវប្រើវិធានការអប់រំណែនាំទៀតនោះទេ ដាច់ខាតត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ។

មេប៉ូលិសរូបនេះ ក៏បានណែនាំដល់គ្រប់អធិការដ្ឋានក្រុង-ស្រុក និងគ្រប់ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវប្រកាសព័ត៌មាននេះ ដល់គ្រប់ច្រកល្ហក ទូទាំងខេត្តព្រៃវែង ដើម្បីឱ្យយុវជនទាំងអស់ បានដឹង ភ្ញាក់ខ្លួន និងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញហើយឈប់ ឱ្យមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ឬ ប្រព្រឹត្តិអំពើល្មើសច្បាប់ផ្សេងៗបន្តទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្ត​កំពង់ចាម​៖អគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង​ នៅក្នុងភូមិថ្មី​ (ក) ឃុំរកាគយ​ ស្រុកកងមាស​ សង្ស័យឆ្លងចរន្តអគិ្គសនី​​ ខណៈ​ម្ចាស់ផ្ទះទៅចំការបាត់។

មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ ករណីអគ្គីភ័យនេះ នៅវេលា ម៉ោង៨ និង៣០នាទី​ នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៣​ នេះ។

ប្រភពបញ្ជាក់ថា ក្រោយបានឆាបឆេះអស់ ១ខ្នង​ របស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ ៨៣ឆ្នាំ​ ទាំងស្រុង ហើយបានរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ចំចំនួន២ខ្នងទៀតែមិនធ្ងន់ធ្ងរ។

សមត្ថកិច្ច​បាន​បញ្ជាក់ថា​ ក្នុងហេតុការណ៍នេះ ជំនាញបានប្រេីប្រាស់ឡានអស់ ០៥គ្រឿង​ និងទឹកអស់ ០៨ឡាន​ ទេីបអាចគ្រប់គ្រងស្ថានការណ៍​បាន​ទាំងស្រុង។

តាមប្រភពបញ្ជាក់ទៀតថា​ ករណីនេះម្ចាស់ផ្ទះ បានទៅចំការ​បាត់​ ស្រាប់តែដល់ម៉ោង ៨និង៣០នាទី​ ថ្ងៃទី២១​ ខែមីនា​ នេះ​ មានការឆ្លងចរន្តអគ្គិសនី​ បង្កឲ្យចេញជាអណ្តាតភ្លេីងឆាប់ឆេះ នៅលេីផ្ទះ​ ទេីបអ្នកជិតផ្អេីលឆោឡោហៅអ្នកជិតខាងជួយពន្លត់ និងរាយការណ៍ ទៅសមត្ថកិច្ច ស្រុកកងមាស ភ្លាមៗ​ ដេីម្បី ជួយអន្តរាគមន៍ ប៉ុន្តែ​ ពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ អ្វីឡេីយ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំង លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។

ការតែងតាំង លោក ហ៊ុន ម៉ានិត តបតាមសំណើរបស់រដ្ឋមន្ត្រីការពារជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធច្រានចោលទាំងស្រុងនូវព័ត៌មាន ដែលផ្សាយដោយសារព័ត៌មាន The Cambodia Daily ខេមបូឌាដេលី។ នេះបើយោងតាមលិខិត សៀមរាប ប៉ុស្តិ៍ទទួលបាននៅថ្ងៃអង្គារនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មីនា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យកំពង់ចាម ក្រុងកំពង់ចាម​ នៅចន្ទម្សិលមិញ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្ររបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា​ សុខភាព គឺជាទ្រព្យធនដ៏ចម្បងរបស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖
ទី១. បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ, ទី២. ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់, និងទី៣. ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជាជំហានៗតាមរយៈការជំរុញ សេវាសុខាភិបាល ឱ្យកាន់តែខិតកៀកជិតបំផុត នឹងមូលដ្ឋានរបស់ប្រជាជន, ការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិក ទាំងអស់នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើ ឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាលរបស់យើង អាចបន្តបោះជំហានរីកចម្រើន ទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។​

លោកហ៊ុន ម៉ាណែត​ បាន​សម្តែង​ការ​ចូលរួមអបអរសាទរ ជូនចំពោះនិស្សិត ជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះបានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនចែករំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកហ៊ុន ម៉ានី បានលើកឡើងថា ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោម សាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

នៅលើបណ្ដាញហ្វេសប៊ុក លោក ហ៊ុន ម៉ានី បន្តថា ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់បានទៅបង់សំណាញ់បានលង់ទឹកបណ្ថាលឲ្យស្លាប់។ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចំណុចទឹកស្ទឹងនៅខាងកើតភូមិស្ថិតក្នុងភូមិស្រឡៅស្រោង ឃុំពង្រលើស្រុកជីក្រែង។

ជនរងគ្រោះ មានឈ្មោះ ស៊ន គិន អាយុ ៤៣ឆ្នាំទីលំនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

យោងតាមតាមការពិនិត្យ និងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុគឺ ជនរងគ្រោះ ទៅបង់សំណាញ់ទាក់ខ្សែនិងជើង បណ្តាលអោយលង់ទឹកស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

ឧកញ៉ា គិត ម៉េង៖ “គ្រប់រឿងស្នេហាមានលក្ខណៈពិសេស ខុសប្លែកពីគ្នា និងពោរពេញដោយភាពស្រស់ស្អាត ប៉ុន្តែរឿងស្នេហារបស់យើងគឺជារឿងដែលបងចូលចិត្តជាងគេ”។

តើបងគួរចាប់ផ្ដើមសរសេរចេញពីចំណុចណាដើម្បីបង្ហាញពីភាពអស្ចារ្យរបស់អូន ចំណាន?  នៅពេលដែលបងអង្គុយនៅទីនេះ ហើយគិតអំពីរយៈពេលនៃឆ្នាំដែលយើងរស់នៅជាមួយគ្នា បងមិនអាចហាមចិត្តខ្លួនឯងមិនឱ្យញញឹមម្នាក់ឯងបានទេ ហើយបងចងចាំថាថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយទៀតនៅក្នុងដំណើររឿងរបស់យើង។

នៅថ្ងៃដ៏ពិសេសនេះ បងចង់ប្រាប់មនុស្សទាំងអស់នៅលើពិភពលោកម្តងទៀត ដោយក្តីរីករាយថា ការរៀបអាពាហ៍ពិពាហ៍ជាមួយអូនគឺជារឿងដ៏ប្រពៃបំផុតដែលបានកើតទ្បើងចំពោះបង។  បងជ្រើសរើសស្ត្រីដ៏ល្អត្រឹមត្រូវម្នាក់ដែលធ្វើឱ្យបងសប្បាយចិត្តជារៀងរាល់ថ្ងៃ។

បងចងចាំនូវផ្កាដ៏ស្រស់ស្អាត ស្នាមញញឹមដ៏រីករាយ និងបរិយាកាសពោរពេញដោយក្តីស្រទ្បាញ់នៃថ្ងៃមង្គលការរបស់យើង។  ថ្ងៃដែលអូននិងបងកាន់ដៃគ្នាលើផ្លូវជីវិតស្វាមីភរិយា គឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់បង ហើយចាប់តាំងពីពេលនោះមក សុភមង្គលនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។

មានពាក្យមួយឃ្លាដែលថា មនុស្សពីរនាក់ដែលស្រទ្បាញ់គ្នាច្រៀងចម្រៀងដូចគ្នានៅក្នុងបេះដូងពួកគេ ហើយចំពោះយើងវិញ អូនចំណាន និងខ្ញុំ មានបទចម្រៀងដែលយើងចូលចិត្ត គឺបទដែលត្រូវបានលេងក្នុងថ្ងៃមង្គលការយើង ជាបទដែលពួកយើងតែងតែច្រៀងជាមួយគ្នា។

អូន ចំណាន បានបង្ហាញឲ្យឃើញថាស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ តែជាអារម្មណ៍ដែលគាត់បង្ហាញរៀងរាល់ថ្ងៃ។  ចំណាន ធ្វើឱ្យខ្ញុំស្រទ្បាញ់គាត់ជាខ្លាំង។  វាហាក់ដូចជាការស្វែងរកបំណែកនៃល្បែងផ្គុំរូបដែលបាត់អ៊ីចឹង។  ខ្ញុំបានរកឃើញក្តីស្នេហ៍ដែលខ្ញុំបានស្វែងរក នោះគឺអូន ចំណាន។

ការជួបអូនជាវាសនា ហើយការចាប់ចិត្តប្រតិព័ទ្ធលើអូនគឺជាបុពេសន្និវាស។  នៅលើលោកដែលអ្វីៗមិនប្រាកដប្រជា អូន ចំណាន ជាមនុស្សដែលបងជឿជាក់លើ ហើយនឹងមានភាពប្រាកដប្រជាជាមួយជានិច្ច។  ពេលដែលបងនៅជាមួយអូនកាន់តែច្រើន ក្តីស្រទ្បាញ់បងចំពោះអូនកាន់តែធំ។

ថ្ងៃនេះ ជាថ្ងៃនៃការប្រារព្ធអបអរសាទរក្តីស្នេហ៍ ការប្តេជ្ញាចិត្ត និងការលះបង់ដ៏អស្ចារ្យរបស់យើងទាំងពីរ។ នេះជាពិធីអបអរសាទរនៃការរួមរស់ជាមួយគ្នា និងពេលវេលាដ៏រីករាយរបស់យើងយ៉ាងពិតប្រាកដ។ យើងអបអរសាទរការសម្រេចចិត្តដ៏ល្អបំផុតដែលយើងបានធ្វើ នោះគឺ ការកសាងជីវិតរួមគ្នា និងធ្វើជាឪពុកម្តាយដល់កូនៗរបស់យើង។  បងអរគុណអូនសម្រាប់ការក្លាយជាចំណែកនៃបេះដូងរបស់បង។

ជូនចំពោះភរិយាដ៏ស្រស់ស្អាតរបស់បង ម្តាយរបស់កូនៗរបស់បង និងដៃគូពេញមួយជីវិតរបស់បង បងស្រឡាញ់អូនលើសពីអ្វីៗទាំងអស់ដែលមិនអាចកាត់ថ្លៃបាន។ 

រីករាយខួបអាពាហ៍ពិពាហ៍របស់យើង អូន ចំណាន!

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យកាសែត ខេមបូឌាដេលី ធ្វើការសម្រួលជាបន្ទាន់ បើគ្មានភស្តុតាងនោះទេ ដែលបានផ្សាយថារូបលោកជាមេបណ្តាញរកស៊ីឈើខុសច្បាប់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាវាមិនមែនជារឿងចម្លែកទេ ដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន រួមទាំងរូបខ្ញុំផងដែ។ កន្លងទៅខ្ញុំ មិនដែលចំណាយពេលវេលាធ្វើការឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយទាំងនោះ។ ប៉ុន្តែវាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខ្ញុំមិនអាចទទួលយកបានទេ ពេលដែលសារព័ត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិត មកធ្វើការចោទប្រកាន់ខ្ញុំដោយចំហរថា ខ្ញុំគឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។

ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។

បើសារព័ត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិត ក្នុងការផ្សាយព័ត៌មាន មិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page191 Page192 Page193 … Page657 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចាប់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់ ចុះផ្សាយថ្ងៃទី ២ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×