Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តកំពង់ចាម​៖អតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ចំនួន​៥រូប​ មកពីសង្កាត់ចំនួន២ ក្នុងក្រុងកំពង់ចាម បានស្ម័គ្រចិត្តសុំចូល​រួមរស់​ជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តាមរយៈ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម។

ការចូលនៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ។

អតីតCNRPទាំង​ ៥រូប ដែលស្ម័គ្រចិត្តសុំចូលមកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមមាន÷
១-លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស CNRP ប្រចាំក្រុងកំពង់ចាម ។
២-លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ CNRP ។
៣-លោស្រី អុឹម សុខហេង អតីតបេក្ខជន CNRP បម្រុងសង្កាត់កំពង់ចាម ។
៤-លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស CNRP​ ។
៥-លោក ហួន សុខ អតីតសមាជិកបក្ស CNRP ។

លោក អ៊ុន ចាន់ដា បានមានមតិសម្តែងការស្វាគមន៍ចំពោះបងប្អូន ដែលបានចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយលោកប្រធានបានស្នើឲ្យបងប្អូន ចូលរួមគោរពលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា និងសូមរក្សាគោលជំហរស្មោះត្រង់ ជាមួយគណបក្ស និងរាជរដ្ឋាភិបាល កុំវៀចវេរតាមការអូសទាញរបស់គណបក្សណាមួយ ហើយសូមបងប្អូនបន្តចលនាអូសទាញ បងប្អូនដែលជាអតីតបក្សប្រឆាំង ឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

លោកប្រធាន បាន​បញ្ជាក់​ថាគណបក្សប្រជាជនកម្ពុជា សូមបើកទ្វារចំហរចាំទទួលស្វាគមន៍បងប្អូន ដែលភ្ញាក់រលឹកខ្លួន ដើម្បីមកចូលរួមបម្រើជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គ្រប់ពេល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តកំពង់ចាម​៖លោក​ ហាន​ កុសល​ អភិបាលរងខេត្ត​កំពង់ចាម​ បានប្រាប់​​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ថា ការ​រៀបចំ​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ​ គឺ​ជា​ការ​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​ដ៏​​មហាសាល​ តាមរយៈ​ការ​ថែទាំ​សុខភាព​ ដែលផ្តេីម​ចេញ​ពី​កន្លែង​សាមញ្ញៗ​ ទី១​-​គឺ​ផ្តេីម​ចេញ​ពី​ផ្ទះ​របស់​យេីង​ ដែល​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សំអាត​រៀបចំ​ផ្ទះ​សំបែង​ឲ្យ​បាន​ស្អាត​​ល្អ​ ​ជា​ប្រចាំ​ ។ ទី២-​ ផ្ដើម​ចេញ​ពី​សាលា​រៀន​​ ដែលលោកគ្រូ​ អ្នកគ្រូ​ ត្រូវ​មាន​ការ​ធានា​ខ្ពស់​ ថា​តេី​កូន​សិស្ស​របស់​យេីង​ លាង​សំអាត​ដៃ​ជាមួយ​នឹងសាប៊ូ​ជារេីយៗ​​ លេីសពី​នោះ​នៅ​ក្នុងសាលា​រៀន​ គឺគ្មាន​ការ​លក់​ដូរនំ​ចំណី​ ខូច​គុណភាព​ ឬហួស​ដឺឡេ​ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ។ ទី៣-​ គឺ​ផ្តេីម​ចេញ​ពី​សហគមន៍​​ ដែល​ទាមទារ​ឲ្យ​ពុកម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ ទាំងអស់​ ត្រូវ​តែ​ចូលរួម​ជាមួយ​អាជ្ញាធរ​ និង​អង្គការ​នានា​ផងដែរ​។ ​

លោកលើកឡើងបែបនេះក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជំងឺ​ហង់សិន​ពិភពលោក​ ឆ្នាំ​២០២២​ នៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ឃ្លង់ត្រេីង​ ស្ថិត​ក្នុង​ឃុំ​មៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២២​នេះ​។

លោកបន្តថា រាជរដ្ឋាភិបាល​កម្ពុជា បានលេីក​ទឹកចិត្ត​ ដល់​ក្រុម​គ្រូពេទ្យ​ ដល់​បុគ្គលិក​សុខាភិបាល​ នៅ​ទូទាំង​ប្រទេស​​ ឲ្យ​​​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​ កាន់​តែ​ល្អ​ កាន់តែ​មាន​ជុំនាញ​ ដេីម្បី​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​បញ្ហា​សុខភាព​ បូករួម​ទាំង​ជំងឺ​ ហង់សិន​ ផងដែរ​។

លោក​ ហាន​ កុសល​ បន្តថា​ ពុកម៉ែ​បងប្អូន​ អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ចូលរួម​ជាមួយ​នឹងរាជរដ្ឋាភិបាល​ ដេីម្បី​សម្រេច​នូវគោលបំណង​ លប់​បំបាត់​ជំងឺ​ហង់សិន​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០៣០ តាម​រយៈ​ការ​ទទួល​ខុសត្រូវ​ ចំពោះ​ខ្លួន​ឯង​ ថាតេី​នៅ​ផ្ទះ​យេីង​ធ្វេី​ដូចម្ដេច​ ដេីម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ និងទប់ស្កាត់​ការ​ឆ្លង​ពី​ជំងឺ​ហង់សិន​ រួមនឹង​ជំងឺ​ផ្សេងៗ​ទៀត​ ព្រោះថា​បេីសិន​ជា​យេីង​ម្នាក់ៗ​មិន​ព្យាយាម​ ទទួល​ខុសត្រូវ​ថែទាំ​សុខភាព​របស់​ខ្លួន​ឯង​ទេ​ យេីង​ប្រហែល​ជា​មានការលំបាក​ក្នុង​ការ​ឈាន​ទៅ​សម្រេច​នូវគោលនយោបាយ​ មិន​ថា​ចំពោះជំងឺ​ហង់សិន​ ជំងឺ​គ្រុនចាញ់​ ជំងឺ​អេដស៍​ និង​ជំងឺ​ផ្សេងៗ​ ទេ​ ដូច្នេះត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​បុគ្គល​ម្នាក់ៗ​ទាំងអស់​គ្នា​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តកំពង់ចាម​៖លោក សុក ផេង សមាជិក គណ:កម្ធាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំល្វាលើ លោក សំ ពិសិថ្ឋ ប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ និងលោក កុយ សាវុទ្ធ អនុប្រធានគណ:កម្មាធិការគណបក្សស្រុកចំការលើ បានប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៨៣នាក់ មកពីភូមិចំនួន៤ ក្នុងឃុំល្វាលើ ស្រុកចំការលើ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សឃុំល្វាលើ ដោយចូលរួមពីលោក សំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ ១២៨នាក់ផងដែរ។

ក្នុងឱកាសនោះ លោក សុក ផេង បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។

លោក បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

លោក សុក ផេង ក៏បានស្នើដល់សមាជិក-សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍ សង្គមឲ្យបានឲ្យផុលផុស នៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្ត និងគោរពគាំទ្រពីសំណាក់ពលរដ្ឋ។

លោកថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀម លក្ខណៈ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តកំពង់ចាម​៖អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​ចាត់ទុកថា​ សមិទ្ធផល​​ថ្មី​ របស់​ខេវ៉ាយកំពង់ចាម រីសត នៅឃុំអូរស្វាយ ស្រុកកំពង់សៀម​ ជា​ផ្នែក​មួយ​​នៃវិស័យ​ទេសចរណ៍​ ដ៏​សំខាន់​ដែលអាច​ធ្វើ​ឲ្យមាន​កំណើន​សេដ្ឋកិច្ច​​ បាន​មួយកម្រិត​ទៀត​​​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បេីក​ប្រទេស​ឡេីងវិញ​។

ការ​រំពឹងទុក​ និង​​អបអរសាទរ​នេះ​ បានធ្វេីឡេីង​ ​ក្នុង​ពិធី​សម្ពោធ​ KY កំពង់ចាម​ រីសត​ នាល្ងាច​ថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២២​ ក្រោម​វត្តមាន​​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ រួមនឹង​អភិបាល​រង​ខេត្ត​ និង​មន្ត្រី​អមដំណើរ​ ហេីយ​ក៏​មាន​ការ​ចូលរួម​ពី​ភ្លៀង​កិត្តិយស​ជាច្រើន​រូបផងដែរ​។

លោក​ ប៊ុត​ គីណែត​ ម្ចាស់​ខេវ៉ាយ​កំពង់ចាម​រីសត​ បានឲ្យដឹងថា​ ក្នុង​គោលបំណង​ដែល​លោក​ហេីយ​នឹង​ភរិយា​ បាន​ចំណាយ​ដេីមទុន​ក្នុង​ការកសាង​ KY កំពង់ចាម​រីសត​នេះឡេីង​ ដេីម្បី​ផ្គត់ផ្គង់​សេវាកម្ម​ ទេសចរណ៍​ ទាំង​អាហារ​ ​ការ​ស្នាក់នៅ​ និង​ការ​កំសាន្ត​ ដែល​មាន​ទីតាំងនៅ​ជិត​ទីក្រុង​កំពង់ចាម​ តែម្ដង​​ ព្រោះ​បច្ចុប្បន្ន​នេះ​​វិស័យ​ទេសចរណ៍​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ វាមាន​អស់​ហើយ​នៅ​ក្នុង​ក្រុង​ ដូច្នេះហេីយយើង​ចង់​បង្កើត​កន្លែង​មួយ​ ​ដែល​មាន​ខ្យល់​បរិយាកាស​ល្អ​បរិសុទ្ធ​​ សម្រាប់ការ​លំហែ​អារម្មណ៍​ តាម​បែប​ធម្មជាតិ​ និងនាំមក​ដោយផាសុកភាព​ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ដែល​ចង់​មក​សម្រាក​លំហែកាយ​ តាម​របៀប​ស្រុកស្រែ​ ដែល​អាច​ស្ទួច​ត្រី​លេងកម្សាន្ត​ និងញ៉ាំ​អាហារ​តាម​បែប​ទីក្រុង​ ឬ​ស្រុកស្រែ​ ផងដែរ​។

លោក​ ប៊ុត​ គីណែត​ បាន​បញ្ជាក់​ថា​ KY កំពង់ចាម​រីសត​ មាន​ទីតាំង​នៅ​តំបន់​ពាណិជ្ជកម្ម​ ត្រាស់មី​ ខែលជ័យ​(​ ត្រេីង​ )​ ស្ថិត​ក្នុង​ភាព​ខែលជ័យ​ ឃុំ​អូរស្វាយ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដែល​យើង​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្តកំពង់ចាម​ ប្រមាណ​ជា​១២គីឡូម៉ែត្រ​ និង​ពីរាជធានី​ភ្នំពេញ​ ប្រមាណ​ជា​១១០គីឡូម៉ែត្រ​​ ខណៈ​ដែល​ KY កំពង់ចាម​រីសត​ មាន​បម្រើ​សេវា​ស្នាក់នៅ​ពេញ​មួយ​ថ្ងៃ​ និង​មាន​ផ្គត់ផ្គង់​អាហារ​ ពេលព្រឹក​ ពេលថ្ងៃ​ និង​ពេល​ល្ងាច​ ​ចំពោះ​​​អាហារ​ពេល​ល្ងាច​ គឺមាន​លក្ខណៈពិសេសេ​ ដោយ​មាន​ការ​ប្រគំ​តន្ត្រី​ ដែល​មាន​អ្នក​ចំរៀង​ច្រៀង​ពីរោះ​ៗ​ សម្រាប់​​កម្សាន្ត​អារម្មណ៍​ ពោលគឺ​មានសេវាកម្ម​ជាច្រេីន​មុខ​ ហើយ​មាន​ទីតាំង​ នៅ​ជិត​ផ្សារ​​តែម្ដង​​៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ខេត្តព្រះវិហារ៖ព្រៃឈើ ដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្ យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រងការកាប់បំផ្លាញ។

លោកសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថាទោះបីជាពេលវេលាចង្អៀតបន្តិចមែន តែយើងមិនភ្លេចក្នុងការដើរល្បាតមើលក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបនោះដែរ។ ជាក់ស្តែង នៅថ្ងៃទី២៩ មករា ២០២២នេះ យើងបានឃាត់៖

១- សកម្មភាពលួចកាប់ឈើខុសច្បាប់មួយករណី, ដោយដកយករណាយន្ត មករក្សាទុក, ហើយយើងបានលែងគាត់ទៅវិញព្រោះ អាណិតក្មេងៗតូច២នាក់ដែលមកជាមួយ។
២- សកម្មភាពឈូសឆាយដីឧទ្យាន៣ករណី ដោយបើកត្រាក់ទ័ររត់គេចពីក្រុមការងារឧទ្យាន, តែយើងរឹបអូសបានម៉ូតូ១គ្រឿង។ ៣- ការដាក់អន្ទាក់យកសត្វ២ករណី៤- ការដុតព្រៃដើម្បីចាប់សត្វជាច្រើនករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាប់ នៃសាធារណរដ្ឋកូរ៉េ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថាក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងប៉ូឡូញបានរក្សាទំនាក់ទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧។

សម្ដេចហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីទទួលយកវាក់សាំងកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំង នៅទូទាំងសកលលោក។

សម្ដេចតេជោបន្តថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅ បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព។

សម្តេចតេជោបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រង ការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជា ក៏ដូចជាសកលលោកទាំងមូល បាន និងកំពុងទទួលរងនូវការឆ្លង រាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។ ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស។

កម្ពុជាសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ្រដល់កម្ពុជា ក៏ដូចជាតំបន់ អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និង សាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត។

សម្តេចតេជោនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ Covid-19 ទាំងអស់គ្នា ត្រូវរៀនរស់តាមបែបគន្លងថ្មី ជាពិសេសការអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ខ្លួនជានិច្ច។

សម្តេចហ៊ុន សែន ថ្លែងនៅព្រឹកមិញនេះ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន៣០ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ភ្នំពេញ៖លោកទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានឃាត់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពីការបញ្ជូនខ្លួនជនសង្ស័យ នៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ខេត្តកំពង់ស្ពឺ៖លោក ហ៊ុន ម៉ានី បានផ្ដែផ្ដាំឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សា រៀនសូត្រជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

លោក ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ លោកមានប្រសាសន៍ថា “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថាភាពជោគជ័យ របស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញដែលជាជំនួយដល់ការសិក្សារបស់ប្អូនៗពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះ សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោកបាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកំព្យូទ័រយួរដៃ សៀវភៅ និងដបអាកុល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ភ្នំពេញ៖មតិសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក សម្ដេច ស ខេង ចំនួន​ ១.៥៩២គណនី នៅក្នុងឆ្នាំ ២០២១។

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថានៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងារ​ប្រចាំឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។

សម្ដេច ស ខេង បានបន្តថាក្នុងឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះ​ស្រាយ​ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន​ ១.៥៩២គណនី។

ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៣៦គណនី និង៦៥៥គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន​ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក​ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ខេត្តព្រះវិហារ៖សកម្មភាពបទល្មើសព្រៃឈើនៅក្នុងទឹកដីខេត្តព្រះវិហារ មានការចុកពាក់ព័ន្ធនឹងមន្ត្រីរាជការមួយចំនួនក្នុងខេត្តមួយនេះ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករាឆ្នាំ ២០២២ សមត្ថកិច្ច បានចុះបង្ក្រាប ទីតាំងស្តុកឈើអត់ច្បាប់មួយកន្លែង ស្ថិតនៅចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែបខេត្តព្រះវិហារ។

ការបង្រាបនេះធ្វើគើងក្រោមការដឹកនាំផ្ទាល់ពី លោកវុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បន្ទាប់ពីបានសើបអង្កេតអស់រយ:ពេលពីរថ្ងៃ។

ប្រភពពីសមត្ថកិច្ចខេត្តព្រះវិហារបានឲ្យដឹងថាទីតាំងស្តុកឈើ ជាច្រើនម៉ែត្រគូប ជាឈើប្រភេទលេខ២ រៀបបំរុងលើកឡើងឡានខ្នាតធំដើម្បីដឹកយកទៅចែកចាយតាមខេត្ត។

លោក វុធ សារី ព្រះរាជអាជ្ញារងបានថ្លែងថាឈើទាំងនេះ មានការជាប់ពាក់ព័ន្ធនឹងមន្រ្តីរាជការ នៅក្នុងខេត្តព្រះវិហារ មួយចំនួន ព្រោះមេឈ្មួញទាំងនោះ បានព្យាយាម ខលមកជាច្រើនដង ប៉ុន្តែរូបលោកមិនទទួលលើកលេខនោះទេ។ លោកថា ជនពាក់ព័ន្ធទាំងនោះ លោកសុំមិនបញ្ចេញឈ្មោះ ដោយរូបលោកនឹងបន្តការសើបអង្កេតបន្តទៀត ដើម្បីរកភស្តុតាង នឹងធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បញ្ជាក់វត្ថុតាងឈើដែលសមត្ថកិច្ច ធ្វើការរឹបអូស បានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានដំរីបូត ធ្វើការវាស់វែងនឹងចាត់ការតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។ ទោះជាយ៉ាងណាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ មិនបានបង្ហាញឈ្មោះជនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២២

ខេត្តសៀមរាប៖ពលរដ្ឋស្រុកបន្ទាយស្រីភាគច្រើន ឈប់ចោលសំរាមពាសវាលពាស កាលទៀតហើយ ហើយសំរាមក៏លែងសូវមានទៀតដែរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា៖ និយាយតាមត្រង់ អ្នកបន្ទាយស្រី ភាគច្រើនឈប់ចោលសំរាមពាសវាលពាស កាលទៀតហើយ ហើយសំរាមក៏លែងសូវមានទៀតដែរ តែអ្នកភូមិតែងលួចត្អួញត្អែរថា « ពិបាកតែអ្នកចម្ងាយ អ្នកធ្វើដំណើរឆ្លងកាត់ និងអ្នកទេសចរទេ ហើយភាគច្រើនគឺសង្កេតឃើញមាននៅតាមដងផ្លូវសាធារណៈ ទីវាលដីទំនេរ ដែលអាចឈប់ចតឡាន រុឺម៉ក គោយន្ត ហូបចុករួចហើយពង្រាយស្បោងប្លាស្ទិក ដបទឹកសុទ្ធ និងកញ្ចប់ប្រអប់ស្នោទុកចោលនៅទីនោះដោយឥតសណ្តាប់ធ្នាប់»។

លោកឃឹម ហ្វីណង់ បន្តថា៖ ទម្លាប់ល្អមួយរបស់អ្នកស្រុកបន្ទាយស្រី នៅរៀងរាល់មុនពេលបុណ្យទានម្តងៗ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍អ្នកទេសចរ មកទស្សនា ដើរលេងកម្សាន្តនៅក្នុងស្រុក!

លោកថា៖ ខ្ញុំពិតជាចង់សុំការយោគយល់លើរឿងនេះមួយពីសំណាក់ ភ្ញៀវទេសចរ ក្នុងស្រុកទាំងអស់ដែលមកលេង ឬឆ្លងកាត់ស្រុកបន្ទាយស្រី ព្រោះកន្លែងទាំងនេះមិនមែនជាកន្លែងចោលសំរាមនោះទេ បើទោះជាគ្មានម្ចាស់នៅនឹងកន្លែងក៏ដោយ។ គួរអាណិតដល់គ្នាអ្នករើស និងផ្តល់ការគោរព ទៅដល់ទម្លាប់ស្អាតរបស់អ្នកបន្ទាយស្រីផង ជាពិសេសពេលមកលេងបន្ទាយស្រី ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page285 Page286 Page287 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×