ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាក្មេងអាយុជាងពីរឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលម៉ោង១៤,៣០នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះ បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ក្បាលពណ៌លឿងស្លាកលេខ សៀមរាប៣A១៧០១(អ្នកបើកបររត់គេចខ្លួន) បើកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្ដាលអោយស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់ម្នាក់។
សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ឈ្មោះតន់ លីហ៊ាង ភេទប្រុស អាយុ០២ឆ្នាំ០៤ខែ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម
ខេត្តសៀមរាប។អ្នករបួសធ្ងន់ ឈ្មោះណូ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនិងរថយន្តរក្សារទុកកន្លែងនគរបាលស្រុក។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ៕SRP

