ខេត្តសៀមរាប៖ក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូដែលមានទីតាំងនៅផ្ទះលេខ០១៨ ក្រុមទី០២ភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាបតាមបណ្ដោយផ្លូវជាតិលេខ០៦ បានរងការចោទប្រកាន់ពីជាងសំណង់ថាមិនដោះស្រាយលុយថ្លៃកម្លាំងពលកម្មឲ្យគាត់។
លោកគង់ វាសនាជាងសំណង់ នៅថ្ងៃសុក្រនេះបានប្រាប់អ្នកសារព័ត៌មានថារូបលោកនិងក្រុមការងារបានទទួលម៉ៅការសំណង់តពីក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូដើម្បីធ្វើការជួសជុលដោយប្រើរយៈពេល១ខែពេញមានផ្ទៃក្រឡា៣៦ម៉ែត្រការ៉េ នៅហាងនំខេកមួយកន្លែងយីហ៊ោ(ហាងនំហាវ៉ៃ)ស្ថិតនៅជាប់ផ្លូវស៊ីសុវត្ថិ ទល់មុខវិទ្យាល័យ១០មករាក្រុងសៀមរាប។ លោកវាសនា ថាក្រោយពីធ្វើការជួសជុលរួច គាត់សុំបើកលុយពីប្រធានក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូ នៅនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុននេះមិនបើកលុយឲ្យនោះទេធ្វើឲ្យរូបលោកខាតបង់កម្លាំងពលកម្មផងខាតបង់ថ្លៃទិញសម្ភារទាំងពេលវេលាផងដែរ។ករណីនេះលោក គង់ វាសនា បានសំណូមពរឲ្យអ្នកសារព័ត៌មានទៅដល់ទីតាំងក្រុមហ៊ុនដើម្បីជួយផ្សព្វផ្សាយថាក្រុមហ៊ុននេះមិនបានបើកលុយរូបលោក។
ជុំវិញការចោទប្រកាន់ខាងលើនេះលោកសែម សិដ្ឋវាសនា ខាងក្រុមហ៊ុនដាយមេនសិនស្ទូឌីយ៉ូ បានប្រាប់អ្នកសារព័ត៌មានថាមូលហេតុគឺក្រោយពីធ្វើការជួសជុលរួចបានមួយរយៈស្រាប់តែលិចទឹក និងប្រេះថ្នាំលាប។ដូច្នោះ ត្រូវការឲ្យជាងចូលមកជួសជុលវិញ។តែជាងមិនព្រមមកជួសជុលនោះទេ។លោកសិដ្ឋវាសនា បន្តថារហូតមកដល់ពេលនេះម្ចាស់នំខេកនោះបានបិទហាងដោយសារក្ស័យធន ពុំបានដំណើរការប្រកបអាជីវកម្មនោះឡើយ។
លោក គង់ វាសនា បានបញ្ជាក់បន្ថែមបញ្ហានេះ»ហៅខ្ញុំមកជួសជុល តែពេលខ្ញុំទៅដល់ម្ចាស់ហាងប្រាប់ថា មិនទាន់ឲ្យជួសជុលទេរងចាំបុណ្យ(គ្រឹះស្មាក់)រួចសិនរហូតដល់ពេលបច្ចុបុ្បន្ននេះកន្លង០៧ខែមកហើយ។ ហាងនោះត្រូវបានបិទមិនដំណើរការនៅថ្ងៃសុក្រទី១២ខែមិថុនាឆ្នាំ២០២០នេះទើបខ្ញុំបានទៅដល់ក្រុមហ៊ុនដើម្បីសួរនាំរឿងលុយ។ ប៉ុន្ដែត្រូវខាងក្រុមហ៊ុនជាមនុស្សមានកំហឹងអសីលធម៌ជេរប្រមាថរូបខ្ញុំទៅវិញ។ទោះយ៉ាងណាករណីខាងលើនេះសង្ឃឹមថាអាជ្ញាធមន្ទីរពាក់ព័ន្ធនិងជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ជាក់ជាមិនខាន៕SRP

