Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖ជនជាតិអាមេរិកម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបរាយការណ៍ថា បានស្លាប់នៅវេលាម៉ោង១រសៀថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលក្រុមទី២ ស្ថិតនៅក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចជំនាញខេត្តបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះNORELL WILLIAM ERNEST  ភេទប្រុស អាយុ៧៣ឆ្នាំ(មុខរបរគ្មាន)ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ522774319 ស្នាក់នៅទីតាំងខាងលើ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការធ្វើកោសល្យវិច័យបានសន្និដ្ឋានថាមូលហេតុ ការស្លាប់របស់ជនរងគ្រោះ ដោយសារស្ទះសសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យភ្នំពេញ រងចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានបើកម៉ូតូបុកគោយន្តចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវមិត្តភាព.កម្ពុជាកូរ៉េ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ។

សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងគោយន្តច្នៃពណ៌ខៀវនិងម៉ូតូម៉ាកហុងដា២០១៨ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AG-5461ជិះស្របទិសគ្នា ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ គោយន្តកែច្នៃបត់ឆ្វេង ហើយបុរសអ្នកបើកម៉ូតូបុកចំពាក់កណ្តាលគោយន្តកែច្នៃបណ្ដាលឲ្យស្លាប់តែម្ដង។ សមត្ថកិច្ចនគរបាលបន្តថាជនរងគ្រោះ ឈ្មោះ ចាន់ សុខ ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿង ចំណែកតៃកុងគោយន្តកែច្នៃរត់គេចខ្លួនបាត់។ ក្រោយកើតហេតុសមត្ថកិច្ចនាំយកគោយន្តកែច្នៃយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកអង្គរធំ។ គ្រោះថ្នាក់នេះមូលហេតុ អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តសៀមរាប៖លោកព្រិន្ទបាល​ឯក លក្ខិណា វីរៈរិទ្ធ បានសារភាពថថា ការខាំ​ កូនក្មេងនោះ ដោយសារតែព្រោះខ្នាញ់ពេក។ មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ុំ លោក​លក្ខិណា វីរៈរិទ្ធ និង ម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅ ដើរលេងនៅខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បី ទៅជួបគ្នា នៅសាលានគរបាលជាតិមិត្តភាព កម្ពុជា -វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរង គ្រោះ តែកុមារី​ មិន​ព្រម ស្រាប់តែក្រោយ មក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ ខណៈពេលដែលម្តាយក្មេងរងគ្រោះចូលបន្ទប់ទឹក។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំ​ កូនលេង ព្រោះខ្នាញ់ពេក។ លុះ នៅថ្ងៃទី១៩ ខែមីនានេះ លោក លក្ខិណា វីរៈរិទ្ធ ​បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែល​ក្នុងថ្ងៃ​ននោះជនបង្ក ​បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេល​ម្តាយជន​រងគ្រោះមិននៅ ធ្វើឱ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើ បំរាស់ ពុំរួច។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចដាក់ពន្ធនាគារ លោកលក្ខិណា វីរៈរិទ្ធ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន តាមក្រមព្រហ្មទណ្ឌ ២១៩ ចំណុច ១ ចោទពី បទហឹង្សា ដោយមានស្ថានទម្ងន់ទោស ទាក់ទង និង ជនរងគ្រោះ ចាប់ពី២ ឆ្នាំ ទៅ៥ឆ្នាំ និង ពិន័យជាទឹកប្រាក់ ពី ៤លាន ទៅ១០ លាន រៀល។ ជនសង្ស័យមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ចំណែកម្តាយកុមារីរងគ្រោះ មានឈ្មោះ តាំង សុខ ហ្គេច និងកូនស្រី ឈ្មោះ អ៉ឹង សុខកណ្ណិកា អាយុ១ ឆ្នាំ៣ខែ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមបញ្ជាក់ថា លក្ខិណា វីរៈរិទ្ធ មានតួនាទីជាព្រិន្ទបាលឯក អត្តលេខ 71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន ឯកជននៃស្នងការនគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសាលា នគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ខណ:ជនសង្ស័យទៅរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង។ កុមារីរងគ្រោះ បាន ចេញពីមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប វិញហើយនៅថ្ងៃម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ភ្នំពេញ៖អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១នៅព្រឹកថ្ងៃសុក្រ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

ទី១ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយដែលបានមកសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥នាពេលថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។

ទី២សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។

ទី៣សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។

ទី៣សម្ដេចបានប្រកាសថា ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។ សម្ដេចតេជោសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មីនា ២០២២

ខេត្តបន្ទាយមានជ័យ៖មន្ត្រីនគរបាលនៅខេត្តបន្ទាយមានជ័យ បានប្តឹងលោមក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ទៅអង្គភាពប្រឆាំងអំពេីពុករលួយ។ នេះបើយោងតាមពាក្យបណ្ដឹងដែលប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថក្រុងសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធករណីលួច។

ការឃាត់ខ្លួនធ្វើឡើង ថ្ងៃពុធទី​២៣​ ខែមីនា​ ឆ្នាំ​២០២២​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណះ មេបញ្ជាការ កងរាជអាវុហត្ថក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានដឹងថាករណីលួច​ បានកើតឡើងនៅចំណុច​ភូមិវត្តដំណាក់សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។ ជនសង្ស័យឈ្មោះ​ អាត​ កាណា​ អាយុ​៤០ឆ្នាំ​ មុខរបរ​រេីសអេតចាយ​ រស់នៅភូមិវត្តដំណាក់ សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។ ករណីនេះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ​មួយគ្រឿង​ម៉ាក C125ពណ៌ខ្មៅ​មានលេខ​ សៀមរាប​ 1J-2416។
បច្ចុប្បន្ន​ជនសង្ស័យ​និងវត្ថុតាង​ បានបញ្ជូនទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដេីម្បីបន្តនិតិវិធី៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ នៅថ្ងៃព្រហស្បតិ៍នេះ បានចាត់តាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាចំនួន៥០០០ដុល្លារ ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។

ការឧបត្ថម្ភនេះ បន្ទាប់ពីសម្ដេចស ខេង ទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២២។

សូមបញ្ជាក់ថា ស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ដែលបានប្រគល់ជូនលោកវីរៈសិល្បៈនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច និងលោកជំទាវ ចំពោះលោកវីរៈសិល្បៈករដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិរក្សនិងលើកកម្ពស់វិស័យសិល្បៈ ពិសេសសិល្បៈអាយ៉ៃ។

លោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ មានសេចក្ដីរំភើបក្ដុកក្រួលយ៉ាងក្រៃលែង ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ឧត្តុង្គឧត្តម របស់សម្ដេចក្រឡាហោម និងលោកជំទាវដែលបានផ្ដលនូវថវិកាឧបត្ថម្ភ ដើម្បីរួមចំណែកសម្រាលបន្ទុកនៃការចំណាយព្យាបាលជំងឺ របស់លោកក្នុងគ្រានេះទៀត បន្ទាប់ពីសម្ដេច និងលោកជំទាវ តែងតែបានយកចិត្តទុកដាក់ខ្ពស់ផ្ដល់ការឧត្ថម្ភគាំទ្រួទាំងថវិកានិងស្បៀងអាហារជាទៀងទាត់ដើម្បីទ្រទ្រង់ដល់ដំណើរបង្រៀង និងរៀនអាយ៉ៃ នៅសាលាបង្រៀនអាយ៉ៃ ព្រហ្ម ម៉ាញ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

សូមបញ្ជាក់ថាដើម្បីរួមចំណែកអភិរក្ស និងលើកស្ទួយវិស័យសិល្បៈអាយ៉ៃនៅកម្ពុជា សម្ដេចស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានផ្ដល់ការគាំទ្រនូវថវិកា និស្បៀងអាហារជាទៀងទាត់ចាប់ពីចុងឆ្នាំ២០២១មក ហេីយចាប់តាំងពីដេីមឆ្នាំ២០២២មកដោយបានបន្ថែមចំនួនទឹកប្រាក់ពី២០០០ដុល្លារទៅ២៣០០ដុល្លារក្នុងមួយខែ ជូនសាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ដែលកំពុងបណ្ដុះបណ្ដាល ធនធានជំនាន់ក្រោយឱ្យចេះនូវជំនាញសិល្បៈ ដ៏មានប្រជាប្រិយ៍មួយនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថានៅ ខេត្តព្រះវិហារបទល្មើសព្រៃឈើ បានកើតមានយ៉ាងពេញបន្ទុក តែសមត្ថកិច្ចបង្ក្រាបបានតិចតួច។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈើជាច្រើនម៉ែត្រគូប និងរថយន្តវេអង០១គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះរូបអូស។

ការបង្ក្រាបរធ្វើឡើង កាលពីម៉ោង១ និង៤៥នាទីយប់ ថ្ងៃទី២៤មីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

សូមបញ្ជាក់ថាបច្ចុប្បន្នមេឈ្មួញឈ្មោះ ឡេង ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា​ ដឹកជញ្ជូនចូលដេប៉ូឈើដ៏ធំរបស់ខ្លួននៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ឈ្មួញឈ្មោះ ឡេង ធារ៉ា កំពុងធ្វើឲ្យព្រៃឡង់ ក្នុងស្រុកជ័យសែន និងព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ត្រូវប្រឈមនឹងសេចក្ដីវិនាស​ ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះទេ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យឡេង ធារ៉ា ប្រមូលទិញឈើតាមតែអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡេង ធារ៉ា បានឲ្យដឹងថា ដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពប្រមូលទិញឈើ ដឹកចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួនយ៉ាងពេញបន្ទុក។ ជាក់ស្ដែងសូម្បីលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះឡើយ។​ ហេតុនេះហើយទើបឈ្មួញឈ្មោះ ឡេង ធារ៉ា អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលមកដេប៉ូរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាន់តែខ្លាំងលើសមុនទៀត។

តាមប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីលោក​ ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះ គឺឈ្មួញឈ្មោះ ឡេង ធារ៉ា មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងករណីបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ នោះទេ។​ ជាងនេះទៅទៀត មានការជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ បង្ក្រាបបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ឲ្យបានឆាប់និងប្រកបដោយប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖បុរសចំនួន២នាក់បានចងកសម្លាប់ខ្លួននៅកន្លែងផ្សេងគ្នា។

ហេតុការណ៍ទី១កើតឡើងនៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ នៅចំណុក្បាលភ្នំតាទោះ ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ (សពមានសភាពហើម)។ ជនរងគរោះឈ្មោះណៃ រុាំ ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។ សមត្តកិច្ចបានចុះទៅពិនិត្យជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសនោះទេ។ ជនរងគ្រោះជាមនុស្សញៀនស្រា។

ករណីទី២នៅវេលាម៉ោង​១៦.៥០ នាទីថ្ងែទី២៣ ខែមីនាឆ្នាំ២០២២ នៅចំណុចដើមស្វាយ ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ បូ រើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ។
កម្លាំងនគរបាលប៉ុស្តិ៍នគរភាស បានចុះទៅពិនិត្យលើសាកសព និងជុំវិញកន្លែងកើតហេតុ ពុំមានស្លាកស្នាមអ្វីលើខ្លួនសាកសព ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងមានវិបត្តិផ្លូវចិត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជើញជាអធិបតីដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សហប្រធានបារាំង និងជប៉ុន និងលោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

លោក Christophe GIGAUDAUT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំកម្ពុជា និងជាសហប្រធាន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅពេលនេះ ក្រោយខកខាននារយៈពេល២ឆ្នាំដោយសារបញ្ហាកូវីដ១៩ តែបើទោះបីជាបញ្ហាកូវីដ១៩ កើតឡើងជាសាកលយ៉ាងណាក្ដី ក៏ស្មារតីនៃការខិតខំប្រឹងប្រែងលើការងារអភិរក្សប្រាសាទមិនបានស្រាកស្រាន្តទេ ផ្ទុយទៅវិញការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរបានសម្រេចលទ្ធផលជាច្រើននិងប្រកបដោយមោទកភាព។

តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា លោក Sardar Umar ALAM បានចូលរួមអបអរសាទជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអ្នកជំនាញការអាដហុកដែលខិតខំធ្វើឱ្យកិច្ចប្រជុំនៅពេលកើតឡើង។ ក្នុងនាមអង្គការយូណេស្កូ លោកក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរជាតិអប្សរាដែលធ្វើឱ្យសមិទ្ធផលការងារជាច្រើនកកើតឡើង ពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ទោះការងារខ្លះមានការកកស្ទះក្ដី តែក៏មានការងារខ្លះបន្តធ្វើដោយរលូនផងដែរ។

លោកបញ្ជាក់ផងដែរថា ទោះបីមានការប្រឈមខ្លាំងមកលើកិច្ចការជួសជុល អភិរក្សនៅតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាច្រើន តែនៅរមណីយដ្ឋានអង្គរកិច្ចការទាំងនេះនៅតែបន្តទៅមុខ។ បន្ថែមលើនេះ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានដើរតួរនាទីស្នូលសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច។

លោកសាស្រ្ដាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្ដអាយស៊ីស៊ី-អង្គរ មានប្រសាសន៍ថា នេះជាឆ្នាំថ្មីនៃការចាប់ផ្តើមការងារតាមការដ្ឋានឡើងវិញរបស់ក្រុមអ្នកជំនាញការអាដហុក ក្រោយខកខាន២ឆ្នាំមកនេះ។ លោកបន្តថា សកម្មភាពនេះ គឺបង្ហាញពីការតភ្ជាប់ឡើងវិញនូវប្រពៃណីការងារដែលអ្នកជំនាញការធ្លាប់បានធ្វើ ដែលចុះត្រួតពិនិត្យការងារតាមការដ្ឋាននានា មុនកិច្ចប្រជុំផ្លូវការចូលមកដល់។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំចំនួន២ ដែលទី១នៅថ្ងៃទី២៤ ខែមីនា ជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងនៅថ្ងៃទី២៥ កិច្ចប្រជុំពេញអង្គលើកទី២៨៕SRP
អត្ថបទ៖ នាង សំណាង
រូបភាព៖ ហ៊ុំ រិទ្ធី, ហាប់ គឹមអាន

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ​ និង​អាជ្ញាធរ​ស្រុកជើងព្រៃ នៅថ្ងៃព្រហស្បតិ៍នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មន្ត្រី ឲ្យពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ​។ ជាពិសេស​ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានា​ និងផ្ដល់ការគាំទ្រ ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។​ លេីសពី​នោះ​ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង»​ ព្រមទាំង​ធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ររួមនឹងវិធានការ៣ការពារនិង៣កុំផងដែរ​។

អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ក្រុមប្រឹក្សាឃុំ និង​អាជ្ញាធរ​ស្រុក​ជេីងព្រៃ​ ក៏ដូចជា​មន្ត្រីពាក់ព័ន្ធ​ទាំងអស់​ ឲ្យបង្កើន​ការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ​ឲ្យកាន់តែល្អទ្វេឡើង និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មីនា ២០២២

ខេត្តសៀមរាប៖រថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូចំពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវៀងរថយន្តនឹងម៉ូតូ ដោយរថយន្តម៉ាកHUMMER ពណ៌ខ្មៅ ពាក់់ផ្លាកលេខភ្នំពេញ.2J3939 (អ្នកបើកបររត់បាត់)បើកបរពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅសេរី 2018 ពាក់ផ្លាកលេខសៀមរាប1AC 8248 បើកបរដោយឈ្មោះសាប់ ហឿង ភេទប្រុសអាយុ78ឆ្នាំ រស់នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង។

របាយការណ៍បានបន្តថា មូលហេតុជនរងគ្រោះបើកម៉ូតូ ឆ្លងថ្នល់ពីត្បូងទៅជើងខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនឹងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page261 Page262 Page263 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន មន្រ្តីឧទ្យានុរក្សបរិស្ថានម្នាក់ ដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបស់ធ្ងន់ ត្រូវបានតុលាការខេត្តសៀមរាបឃុំខ្លួន ចុះផ្សាយថ្ងៃទី ១៤ កុម្ភៈ ២០២៦
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×