ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនករណីចាក់ជនជាតិចិននៅខេត្តព្រះសីហនុ។
លោកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថាការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្នុងបេនឡាន បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយលោកបានដឹកនាំកម្លាំង ចុះសហការជាមួយនគរអធិការក្រុងព្រះសីហនុ និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ លោកថាជនសង្ស័យឈ្មោះ ថង សម្បត្តិ អាយុ ៤៨ឆ្នាំ មុខរបរ រត់pass app បច្ចុប្បន្នស្នាក់ នៅភូមិរំដួលជើងភ្នំ សង្កាត់លេខ៣ ក្រុង.ខេត្ត ព្រះសីហនុ។
លោកសុខ ម៉េងអ៊ាង បន្តថាហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។
បើតាមលោកសុខ ម៉េងអ៊ាង បញ្ជាក់ថានៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះCHEN JIALI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន បានហៅ pass App របស់ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អោយដឹកទៅកន្លែងស្នាក់នៅ ពេលនោះ ជនរងគ្រោះស្រវឹងស្រា ដោយខឹងជនសង្ស័យ ដឹកហួសកន្លែងស្នាក់នៅ ជនរងគ្រោះបានជេ និងវាយជនសង្ស័យ ដោយទះ ៣កំផ្លៀង ភ្លាមនោះ ជនសង្ស័យ បានយកកាំបិតចុងស្រួច នៅក្នុង pass app ចាក់ទៅលើជនរងគ្រោះ ចំ ពោះ១កាំបិត បណ្តាលឲ្យរបួសធ្ងន់ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ករណីនេះក្រោយពេលសាកសួរបានប្រគល់ជនសង្ស័យទៅឲ្យកម្លាំងអធិការក្រុងព្រះសីហនុ ដើម្បីបន្តរនីតិវីធី។
សូមជម្រាបថាប្រតិបត្តិការនេះ តាមការណែនាំពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោកណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប៕SRP



ខេត្តពោធិ៍សាត់៖ក្នុងពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសុំឲ្យក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលចុះជួយឃុំសង្កាត់ជួយឃុំ សង្កាត់ឲ្យចេះធ្វើកម្មវិធីនយោបាយបក្ស រដ្ឋ ពង្រឹងពង្រីកសមាជិកគណបក្ស ជួយរាល់បញ្ហាដែលទាក់ទងនឹងការបោះឆ្នោត ចញ្ចឹមចលនា តាំងស្មារតី និងសម្ភារ កុំមើលស្រាលចំពោះគណបក្សប្រឆាំងថាគ្មានធ្វើសកម្មភាព ត្រូវវាយបកភ្លាមជាបន្ទាន់ ពីឧបាយកលរបស់ពួកបក្សប្រឆាំង។
ខេត្តព្រះសីហនុ៖មន្ត្រីបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ ថា អតីតអភិបាលរងស្រុកព្រៃនប់ អតីតមេឃុំបិតត្រាំង ព្រមទាំងបក្ខពួកសរុបចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់ជាច្រើនករណីនៅមូលដ្ឋានខេត្តព្រះសីហនុ។