Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ មូលដ្ឋាន នៅព្រឹកនេះផងដែរបានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត និងក្រុង ដើម្បីចុះពិនិត្យ និងបំពាក់ឧបករណ៍វាស់ភាពសុទ្ធនៃខ្យល់ក្នុងបរិយាកាស នៅក្នុងសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដែល ជា កន្លែងបុគ្គលិកក្រុមហ៊ុន Viking Cruise Journey ត្រូវបានដាក់ ឲ្យ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ លើកទី ២។
គួរ បញ្ជាក់ ផង ដែរថា ក្រុមវាស់ភាពសុទ្ធនៃខ្យល់ ជាក្រុមជំនាញរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយ ការវាស់ស្ទង់នេះគឺដើម្បី ឲ្យ ដឹងអំពីបរិយាកាសខ្យល់ក្នុងអគារនោះ។ ចំពោះ លទ្ធផល នៃខ្យល់នឹងត្រូវបានយកទៅវិភាគ ដើម្បីរិះរកមធ្យោបាយជួយរៀបចំបរិយាកាស ក្នុងអគារ ឲ្យ មានភាពល្អប្រសើរ សំដៅជួយបង្កើនបរិស្ថាន និងលើកកម្ពស់សុខភាពរបស់អ្នកដែលស្នាក់នៅក្នុងអគារនេះ។

គួរ រំលឹក ផង ដែរ ថា ភ្ញៀវទេសចរណ៍ លេីនាវាឈ្មោះ Viking Cruise Journey ចំនួន៥៧ នាក់ ដែល មាន អ្នក ផ្ទុក មេរោគ Covid19 តម្រូវ ឲ្យ ស្នាក់នៅសណ្ឋាគារដាច់ដោយឡែក រយៈពេល ១៤ហេីយនោះ នៅ ថ្ងៃ ទី ២៣ ខែមីនា កន្លងទៅ នេះ ក្រុម គ្រូពេទ្យ ខេត្ត កំពង់ចាម បានយកសំណាកពួកគាត់ទៅពិនិត្យជាលើក ទី៣ នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានី ភ្នំពេញ ជាលទ្ធផលដោយ គ្មាន ជំងឺ កូវីដ ១៩ ទេនោះ ទេីប អនុញ្ញាតិ ឲ្យ ពួកគាត់ចាកចេញពីសណ្ឋាគារមេគង្គ នេះ ដេីម្បី បន្ត ដំណើរ ត្រឡប់ ទៅ ស្រុក កំណើតវិញ រៀងៗខ្លួន ចំពោះ អ្នក ដែល មាន ផ្ទុក ជំងឺ កូវីដ ១៩ និង អ្នក ប៉ះពាល់ គឺ ត្រូវ បន្តធ្វេី ការ ព្យាបាល ឬ ស្នាក់នៅ ដាច់ ដោយ ឡែក នៅ សណ្ឋាគារ មេគង្គ នេះផងដែរ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០

ខេត្តកំពង់ចាម៖ស្ពាន​គៀន​ជ្រៃ​ថ្មី ដែល​មាន​ទទឹង​១០ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ពាន​ថ្មី​ ឃុំ​គៀន​ជ្រៃ​ ស្រុក​កំពង់​សៀម​ ត្រូវ​បាន​ស្ថាបនា​​ឡើង​ក្នុងរយៈពេល​ជាង​៤ខែ​ ពោលគឺ​ការសាងសង់នេះត្រូវ​បាន​បញ្ចប់​​មុន​ផែនការ​កំណត់​៦ខែ ព្រមទាំង​គ្រោង​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​ណ៍ឆ្លង​កាត់​ជា​បណ្ដោះ​អាសន្ន​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​។  ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ​សប្បាយ​រីករាយ​ក្នុង​ការ​ទទួល​ស្វាគមន៍​ដំណើរ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ ដែល​បានចុះ​មកពិនិត្យ​ការដ្ឋាន​ខាង​លើ​ នៅព្រឹកមិញនេះ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ​​

គួរ​រំលឹក​ផង​ដែរ​ថា​ ដោយសារទឹកជំនន់​ឆ្នាំ​២០១៩កន្លងទៅ​នេះ​ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង​ នៅតាមបណ្ដោយដងទន្លេមេគង្គ​ បណ្តាល​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ត្រូវ​កាត់​ផ្តាច់​ ជាជាមួយគ្នានោះស្ពានថ្មី ១កន្លែង នៅ​លើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុង​ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល​មានទំហំ​ ទទឹង​៤ម៉ែត្រ​ និង​បណ្តោយ​៩០ម៉ែត្រ​ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២​ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នា​រដូវ​ទឹកសម្រក​ បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរ​ជើងស្ពាន ដេីម្បី​បញ្ចៀស​នូវ​គ្រោះ​ថ្នាក់​ជាយថាហេតុ​ ដោយ​សារ​ការ​ធ្វេី​ចរាចរ​ណ៍លើ​ស្ពា​ន​ដែល​ត្រូវ​បាត់បង់​គុណភាព​នេះ លោក​​ អ៊ុន​​ ចាន់ដា  បាន​ស្នើដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរណ៍ ទៅតាមផ្លូវវាង​ក្រោម​ស្ពាន​ ជាបណ្ដោះអាសន្នសិន​ ដោយ​ត្រូវ​រង់ចាំក្រសួង​អភិវឌ្ឍន៍ជនបទ​ រៀបចំ​គម្រោង​​ស្ថាបនា​ស្ពានបេតុង​ថ្មី​ ជំនជំនួសស្ពានចាស់៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០

ភ្នំពេញ៖​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោក ទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ​ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រា​មាន​អាសន្ន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់​ប្រជា​ពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេ​ជោ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិ​កាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ ​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាង​ដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើង​នឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធាន​ការ ​បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។

សម្តេច​តេ​ជោ​បានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបាន​រៀប​ចំ​ដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនា​យក​រដ្ឋ​មន្ត្រីទាំងអស់ផងដែរ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិត​នៅក្នុង​គ្រា​អាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិន​អាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិត​អំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

​​មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តី​ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំ​ពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផង​ដែរ​ថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បបន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០

ខេត្តកំពង់ចាម៖ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅថ្ងៃទី៣០ ខែមីនាម្សិលមិញ បានបញ្ជា ដល់កម្លាំងសហការចុះឆែកឆេរ នូវគ្រប់ឱសថស្ថានចំនួន៨កន្លែង ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើការត្រួតពិនិត្យ ទៅលើឧបករណ៍ ធ្វើតេស្តជំងឺកូវីដ១៩ លក់អាកុល និងលក់ម៉ាស។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ថា
ដោយមានការសហការ ពីលោក អ៊ុន ចិន្តា អភិបាលខេត្ត លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
បានបញ្ជាកម្លាំងសហការ មាន នគរបាលយុត្តិធម៌ មន្ត្រីជំនាញពាក់ព័ន្ធចុះ
ទៅទីតាំងឱសថស្ថាន ដើម្បីធ្វើការ ឆែកឆេរ ត្រួតពិនិត្យ និងចាប់យកនូវឧបករណ៍ធ្វើតេស្តទាំងនោះ ដែលពុំមានការទទួលស្គាស់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោក សុធា ពិសិដ្ឋ បន្តថាកម្លាំងបានចុះ ទៅឱសថស្ថាននីមួយៗ ដែលសង្ស័យ នូវឧបករណ៍ធ្វើតេស្តជំងឺ កូវីដ១៩ កន្លងមកនេះ បច្ចុប្បន្ន គឺមានការផ្សព្វផ្សាយ និងនាំចូល នូវឧបករណ៍ធ្វើតេស្ត កូវីដ១៩នេះ ដោយពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដែលជាការឆរបោក និងជាការចូលទំនិញក្លែងក្លាយ មិនគោរពទៅតាមស្តង់ដារ។
ហេតុដូច្នេះ ដើម្បីជាផលប្រយោជន៍សង្គម ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដូចជាការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ កូវីដ១៩ នេះ ជាពិសេស ក្រោមការអនុវត្តទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នេះ បានចាត់វិធានការជាបន្ទាន់ ក្នុងការអនុវត្តលើករណីទាំងនេះ ។
បើតាមលោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការនេះ ក្រោយធ្វើការឆែកឆេរ និងស្វែងរកកន្លែងឱសថស្ថានណាមួយដែលធ្វើការលក់នូវឧបករណ៍តេស្តរកវីរុសកូវីដ១៩នេះ បានត្រួតពិនិត្យ ចំនួន៩៨កន្លែងនៃឱសថស្ថាន ក្នុងនោះដែរ ក៏មានការចូលរួមសហការពីម្ចាស់ឱសថស្ថាននីមួយៗ បានល្អប្រសើរ ហើយក៏ពុំមាន ឱសថស្ថានណាមួយ បានលក់នូវឧបករណ៍ធ្វើតេស្តកូវីដ១៩នេះទេ ដោយម្ចាស់គាត់មានការយល់ដឹងពីបញ្ហានេះ ដោយពួកគាត់បានស្តាប់តាមប្រសាសន៍នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន
សមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកមិញបានជួបសំណេះសំណាលនិងប្រគល់ថវិកា
សមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសមាជិកចំនួន ០៣ គ្រួសារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានពលីមរណៈ។

១-លោកអនុសេនីយ៍ត្រី ហេង ជ្រុយ ជាមន្ត្រីនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាល
ខេត្តកំពង់ធំ ទទួលថវិកាចំនួន ៦.០០០.០០០រៀល។

២-លោកអនុសេនីយ៍ត្រី សុខ ដារី ជាមន្ត្រីនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន
នគរបាលខេត្តកំពង់ធំ ទទួលថវិកា
ចំនួន ៦.០០០.០០០រៀល។

៣-លោក កិ: ស៊ន ជាមន្ត្រីនគរបាលចូលនិវត្តន៍
ទទួលថវិកាចំនួន ៦.០០០.០០០រៀល ។

សរុបទឹកប្រាក់ចំនួន ១៨.០០០.០០០រៀល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
Older posts
Newer posts
← Previous Page1 … Page1,518 Page1,519 Page1,520 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!