Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម ឃាត់ខ្លួនករណីគ្រឿងញៀន។
ហេតុការណ៍ធ្វើឡើងវេលាម៉ោង១៦ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ដឹកនាំដោយលោកវរសេនីយ៍ត្រីអ៉ឹម មុន្នី មេបញ្ជាការស្រុក។

ជនសង្ស័យ ឈ្មោះ ជា លាប ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់ និងទូរស័ព្ទដៃ ០១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាប បន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖រដ្ឋបាលខេត្ត បានចែកម៉ាសជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្តនៅសួនសាធារណៈនានាក្នុងក្រុងកំពង់ចាម​។
ការចែកនេះចាប់​ពី​ថ្ងៃ​ទី​២២​តទៅ​ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​ រហូត​គ្រប់​ចំនួន​១ម៉ឺន​ម៉ាស​។
សូមបញ្ជាក់ថាលោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បាន​ធ្វើ​ការ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្តការផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។
ជាមួយគ្នា​នោះ​ដែរ​ រដ្ឋបាល​ខេត្ត​​ បាន​ធ្វេី​សេចក្ដី​ណែនាំ​ដល់​
១- ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួលទាំងអស់ នៅខេត្តកំពង់ចាម ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​គោរព ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩(Covid-19)។
២ -ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬដែល សម្រាប់ លាងដៃ នៅមុខ ច្រកចេញ-ចូល និងចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹង អនុញ្ញាតឱ្យចូលក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ។

៣-ម្ចាស់អាជីវកម្មមីនីម៉ាត ម៉ាត អ្នកគ្រប់គ្រងចំណតរថយន្តក្រុង ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញ-ចូល ហើយកន្លែងរង់ចាំរបស់អ្នកដំណើរ ត្រូវចាត់ តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងមីនីម៉ាត និងអង្គុយរង់ចាំរថយន្ត។ សម្រាប់ម្ចាស់ចំណតរថយន្តក្រុង នៅកន្លែងរង់ចាំ ត្រូវបាញ់អាល់កុលសំលាប់មេរោគ និងក្នុងរថយន្តរបស់ខ្លួន មុនពេល និងក្រោយពេលដែលអ្នកដំណើរចាក ចេញ ឬចូលក្នុងរថយន្ត។
៤-ម្ចាស់អាជីវកម្ម​ អាជីវកទាំងអស់​ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល។
៥-គណៈអាជីវករ ត្រូវធ្វើការណែនាំ ទឹកអាល់កុល ឬដែល ឲ្យបានជាប់ជាប្រចាំដល់អាជីវករនៅតាមទីផ្សារ ឲ្យរៀបចំ សម្រាប់លាងដៃ ក្រោយពីអតិថិជនមកទិញទំនិញ និងត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ដោយគិតពីគម្លាតរវាងអតិថិជន និងអ្នកលក់ដូរ។
៦-អ្នក​គ្រង់គ្រងចំណតរថយន្តឈ្នួល និងម្ចាស់រថយន្តឈ្នួលទាំងអស់ ត្រូវមានទឹកអាល់កុល ឬ ដែលសម្រាប់លាងដៃ និងត្រូវបាញ់អាល់កុលសំលាប់មេរោគមុនពេល និងក្រោយពេលភ្ញៀវ ចូល និងចាកចេញពីរថយន្តផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិតាអួស ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។រវាងម៉ូតូនិងម៉ូតូម៉ាកC១២៥ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ១E២៣២៥និងម៉ូតូ ម៉ាកC១២៥ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CV៨៨៩៩។

អ្នកស្លាប់ ឈ្មោះ ឡូន ធាវី ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូពាក់ស្លាកលេខកំពង់ធំ១E២៣២៥)។
អ្នករបួស ៖

១/ឈ្មោះឡៃ សារី ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នករួមដំណើរ ជាមួយអ្នកស្លាប់។

២/ឈ្មោះរុន សូជីអូរ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប របួសស្រាលជាអ្នកបើកបរម៉ូតូ ពាក់ស្លាកលេខ១CV៨៨៩៩។

ករណីនេះជនរងគ្រោះប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ចំណែក អ្នករបួសបញ្ជូនទៅមន្ទីពេទ្យស្រុក។ឯ ម៉ូតូរក្សារទុកកន្លែងនគរបាលស្រុកដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២០

ខេត្តសៀមរាប៖សិប្បកម្មកែច្នៃឈើចំនួន០៤ទីតាំងត្រូវបានសមត្ថកិច្ចចុះត្រួតពិនិត្យ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៥រសៀល ថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ដឹកនាំដោយលោកសូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង។
ទីតាំងសិប្បកម្មទាំង០៤ស្ថិតនៅភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ មានឈ្មោះ
– ឃ្លាំង សុខ ( មានច្បាប់ )
– សម្បត្តិ ពិសី ( មានច្បាប់រួម )
– សម្បត្តិ ពិសិដ្ឋ ( មានច្បាប់រួម )
– ហេង ឈុនហុង ( មានច្បាប់រួម )
អ្នកទាំង០៤នាក់មានទីលំនៅភូមិ ឃុំខាងលើ។ ជាមួយគ្នានេះសមត្ថកិច្ច
ដកហូតឈើខុសច្បាប់ចម្រុះចំនួន៦៥ដុំ។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែងដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តសណ្តោងស៊ីតែនមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាបបង្ក្រាបបាន។ហេតុការណ៍បានធ្វើនៅវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ២០២០​ នៅ​ចំណុច​ ភូមិ​ធ្ល​កអណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​​​ ខេត្តសៀមរាប។

ការបង្ក្រាបនេះដឹក​នាំ​ដោយ​លោក​ ​វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកឈើនេះម៉ាក FUSO សណ្តោង​ស៊ីតែន​ ស្លាក​លេខ​ភ្នំពេញ​ 3C-2859 ពណ៌​ស​ ឆ្នូត​ ក្រហម​ខៀវ។
បើតាមប្រភពបានឲ្យដឹងថារថយន្តដឹកឈើនេះចេញ​ពី​ខេត្ត​បន្ទាយមានជ័យ​ ចូលមកខេត្តសៀមរាប។ដោយឡែកអ្នកបេីកបរគេចខ្លួនបាត់។ ក្រោយ​ពី​ធ្វើការ​ត្រួត​ពិនិត្យ​ ឃើញ​ឃើញប្រភេទឈើដុំមួយចំនួន។
បច្ចុប្បន្ន​រថយន្ត​និង​ឈេី​ខាង​លើ​ បាន​ប្រគល់អោយ​​រដ្ឋបាល​ព្រៃឈើ​ បន្ទាយ​ស្រី​ រក្សាទុក​ ដេីម្បី​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ស្អែកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ធំ៖គ្រឿងក្នុងជ្រូកជាង៩០០គីឡូ សមត្ថកិច្ចខេត្តកំពង់ធំ ដុតកំទេច ចោល នៅរសៀលថ្ងៃទី២២ខែឧសភានេះ។ ការដុតនេះមានការចូលរួម ពី លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ និងលោកឌួងសារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ និងលោក ឧត្តមសេនីយ៍ទោ អ៊ុក.កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឃុនប៊ុនហូរ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងលោកតាន់.ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ខេត្តកំពង់ធំ។ ដែលធ្វើស្ថិតនៅ ខាងក្រោយ ការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ ស្ថិតក្នុងភូមិបាល័ង្គ ក្រុងស្ទឹងសែន។

ទំនិញដែលត្រូវបានដុតកម្ទេចក្នុងថ្ងៃនេះ មានដូចជា ពោះជ្រូក ថ្លើមជ្រូក ស្លឹកត្រចៀកជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកមួយចំនួនទៀត។
សូមបញ្ជាក់ថាទំនិញទាំងនេះត្រូវបាននាំចូលពី ប្រទេសថៃ នាំយកមកចែកចាយនៅក្នុងប្រទេសកម្ពុជា ត្រូវការិយាល័យ ផលិតកម្ម និងបសុព្យាបាលសត្វ និងនគរបាលខេត្តកំពង់ធំ បង្ក្រាបបាន កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្រុមហ៊ុន​ហេងហ៊ី​គ្រុប​
នៅព្រឹកមិញនេះបាន​ឧបត្ថម្ភ​ម៉ាស​ចំនួន​២ម៉ឺន​ម៉ាស ដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់​បម្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​សម្រាប់​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មក​លម្ហែ​កាយ​កម្សាន្ត​ នៅ​សួន​ស្មៅ​មុខ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​ការ​ណែនាំ​របស់​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រោយ​ពីមានការព្យាបាលអ្នកជម្ងឺកូវីដ-១៩​ ជាសះស្បើយ នៅកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និង​បាត់បង់​ការ​ប្រុងប្រយ័ត្នចំពោះ ជម្ងឺកូវីដ-១៩ ហើយនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ មីនីម៉ាត និងចំណតរថយន្តមួយចំនួនខ្វះការប្រុងប្រយ័ត្ន​ ទាំងម្ចាស់ភោជនីយដ្ឋាន អាជីវករ ម្ចាស់រថយន្ត និងភ្ញៀវ ដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឡេីយ។ ដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ-១៩​ ឲ្យ​កាន់តែ មានប្រសិទ្ធភាព​ខ្ពស់​ថែមទៀតនោះ រដ្ឋបាលខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន គណៈអាជីវករ ម្ចាស់មីនីម៉ាត ម្ចាស់ម៉ាត ម្ចាស់ចំណតរថយន្តក្រុង ចំណតរថយន្ត ម្ចាស់រថយន្តឈ្នួល ទាំងអស់ ត្រូវ​បន្ត​ការ​ប្រុងប្រយ័ត្ន​​ និង​គោរពឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖ប្រជាកសិករមកពីភូមិចំនួនបីនៃសង្កាត់ជ្រាវ ប្រមាណជា៥០ទៅ៦០នាក់ បាននាំគ្នាបិទប្រឡាយដើម្បីយកទឹកបញ្ចូលស្រែ។ ប៉ុន្តែករណីនេះ សហគមន៍បឹងពារាំង មិនអនុញាតឡើយ។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ នៅចំណុចប្រឡាយទឹក ផ្លូវទៅកាន់បឹងពារាំង នៃព្រំប្រទល់ភូមិចំនួន៣ក្នុងសង្កាត់ជ្រាវ គឺភូមិវាល ភូមិក្រសាំង និងភូមិបឹង។

ហេតុការណ៍នេះ គឺប្រជាកសិករ បានបិទទំនប់ប្រឡាយដើម្បីបង្ហៀរទឹកបញ្ចូលស្រែ សង្គ្រោះស្រូវច្រើនរយហិកតា ដែលកំពុងរងការស្វិតងាប់ជាបណ្តើៗ ដោយសាតែខ្វះទឹក។ ជាមួយគ្នានោះ ក៏ត្រូវបានហាមឃាត់ដោយក្រុមមន្ត្រីសហគមន៍បឹងពារាំង ត្បិតទឹកដែលនាំយកតាមប្រឡាយខាងលើ ត្រូវបានអះអាងថា គឺសម្រាប់បញ្ចូលទៅក្នុងបឹងពារាំង ដើម្បីជួយសង្គ្រោះត្រីមេពូជតែប៉ុណ្ណោះ។

ទោះយ៉ាងណាបាតុភាពនេះ មិនមានការបង្កហិង្សាទាំងទ្វេរភាគី ប៉ុន្តែគូភាគីប្រកាន់ជំហរដោយទាមទារយកទឹករៀងៗងខ្លួនអោយខាងតែបាន។

ជួបសម្ភាសន៍ផ្ទាល់ជាមួយកសិករ លោកមួង សាន បានលើកឡើងថា ស្រូវជាច្រើនរយហិកតាក្នុងតំបន់នេះកំពុងរងការស្វិតងាប់ជាបណ្តើៗ។ហេតុដូច្នេះហើយទើបពួកគាត់សម្រេចបិទប្រឡាយបង្ហៀរទឹកបញ្ចូលស្រែបែបនេះ។ លោកសានបន្តថា ការនាំយកទឹកមកដល់ចំណុចនេះ គឺក្រោមការជួយស្តារប្រឡាយនិងពុះពារគ្រប់យ៉ាងរបស់ប្រជាកសិករ។ ប៉ុន្តែពេលនាំយកទឹកបានហើយ បែជាក្រុមសហគមន៍ ទាមទារបង្ហូរទៅកាន់បងពារាំងទាំងអស់ នេះហើយដែលជាចំណុចនាំអោយពួកគាត់បង្ខំចិត្តបិទប្រឡាយ ដើម្បីយកទឹកបែបនេះ។

ក្នុងពេលតែមួយ មន្ត្រីសហគមន៍បឹងពារាំង លោក ឈឿម សំបូ បានប្រាប់អ្នកសារព័ត៌មានថា ទឹកដែលបង្ហូរមកនេះ គឺខាងសហគមន៍ ជាអ្នកស្នើសុំពីមន្ទីរធនធានទឹក ដោយនាំយកបញ្ចូលទៅបឹងពារាំង ដើម្បីសង្គ្រោះត្រីមេពូជ។ត្បិតរដូវប្រាំងកំពុងគំរាមកំហែងយ៉ាងខ្លាំងក្នុងការផ្តាច់ជីវិតត្រីមេពូជនិងសត្វស្លាបទឹងរាប់រយប្រភេទ។ហេតុផលនេះហើយ ដែលនាំអោយខាងសហគមន៍ រារាំងក្នុងការបិទផ្លូវទឹករបស់ប្រជាកសិករ។

ជាមួយការលើកហេតុផលអំពីការដណ្តើមគ្នាយកទឹកនេះ មន្ត្រីក្រុមប្រឹក្សាសង្កាត់ជ្រាវ និងនគរបាលមូលដ្ឋាន បានសម្រេចអោយគូភាគី រក្សាភាពស្ងប់ស្ងាត់ ហើយរងចាំដំណោះស្រាយពីអាជ្ញាធរសង្កាត់ នៅរសៀលថ្ងៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តសៀមរាប៖លោកនួន​ ពុទ្ធារ៉ា​ អភិបាលក្រុងសៀមរាប និងជាតំណាងអោយ​ លោកទៀ សីហា​ អភិបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំក្រុមការងារ នៃរដ្ឋបាល​ក្រុងសៀមរាប​ ដោយមានចូលរួមពីលោកចៅសង្កាត់សៀមរាប​ បានបន្តដំណើរដោយថ្មើរជើង​ ពិនិត្យមើលផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប ដើម្បីពិនិត្យមើលស្ថានភាព​ និងលទ្ធភាព ត្រៀមសាងសង់​ ជាប្រភេទផ្លូវក្រាលកៅស៊ូ ឬជាប្រភេទផ្លូវបេតុង ដើម្បីធានា​ និង​ ស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង​ ក្នុងឆ្នាំ២០២០នេះ។

សូមជម្រាបថា​ យោងតាមរយៈសេចក្តីសម្រេចក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០​នេះ រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាព​ ក្នុងនោះផ្លូវដីក្រហម០១ខ្សែ ចេញពីផ្លូវវាងក្រុង​ ឆ្លងកាត់តាមភូមិត្រៀក និងភូមិក្រសាំងរលើង​ ឆ្ពោះទៅភូមិភ្នំក្រោម ក្នុងសង្កាត់សៀមរាប​ ក៏ជាផ្លូវអាទិភាព​ ដែលត្រូវត្រៀមបើកការដ្ឋានសាងសង់ ដើម្បីរួមចំណែក​លើកកម្ពស់​សោភ័ណភាព សុខុមាលភាព​ និង ចៀសវាងការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ នេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ភ្នំពេញ៖នៅទីបំផុតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។នេះបើយោងតាមសេចក្តីប្រកាសស្តីពីការនអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ។

លោក រុំ សុវិជ្ជា ត្រូវបានសារព័ត៌មានផ្សាយថាបានផឹកស្រាស្ររឹងជោកជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឲ្យខូចខាត។ ជាមួយគ្នានោះមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថ ទៅអភិបាលខេត្តកំពង់ធំលោក សុខ លូ ថា ផងដែរ។

សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទីយប់ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

គួររំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច ស ខេង បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាសមត្ថកិច្ចបានបង្ក្រាបការដឹកជញ្ជូនឈើនៅខេត្តឧត្តរមានជ័យ ដោយចាប់បានរថយន្តដឹកឈើ០៣គ្រឿង។ ការចាប់នេះធ្វើឡើងនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បើតាមប្រភពបានរាយការណ៍ថារថយន្តទាំង០៣គ្រឿង ដែលសមត្ថកិច្ចបង្ក្រាប ប្រភេទរថយន្តយីឌុប០២គ្រឿង និងឃ្លុបមួយគ្រឿង។ ដោយរថយន្តយីឌុបមួយគ្រឿងបានរក្សាទុកនៅកន្លែងបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងនិងមួយគ្រឿងទៀតរក្សាទុកនៅកន្លែងរដ្ឋបាលព្រៃឈើ។ ចំណែករថយន្តម៉ាកឃ្លុបប្រភេទ០៥តោនសមត្ថកិច្ចកំពុងនាំយកទៅកាន់ស្រុកអន្លង់វែង។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២០

ខេត្តកំពង់ធំ៖ រថយន្តដឹកឈើចំនួនពីរ គ្រឿងនិងមនុស្សម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។

ហេតុការណ៍ធ្វើឡើងវេលាម៉ោង ០១និង១៥នាទីថ្ងៃទី២១ខែឧសភាឆ្នាំ ២០២០ នៅចំណុចភូមិប៉ូតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត០២គ្រឿង

០១/រថយន្កម៉ាកHilander (ហាយឡិនឌ័រ)ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2y-7325 បើកបរដោយឈ្មោះ ជុំ តុលា ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ មាន ឈើប្រភេទធ្នង់ចំនួន 11ដុំ ស្មើនិង 565kg។

០២/ រថយន្តម៉ាក Hilender (ហាយឡិនឌ័រ) ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ 2Q-6913 មាន ឈើប្រភេទធ្នង់ចំនួន១០ដុំ ស្មើនិង 496kg។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើស្ទោងដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកឈឿង គុណ នាយផ្នែករដ្នបាលព្រៃឈើស្ទោងបានអោយដឹងនៅព្រឹកនេះថា ឈើរក្សាទុកនៅផ្នែករដ្នបាលព្រៃឈើស្ទោង រថយន្ដរក្សាទុកនៅក្នុងបន្ទាយកងរាជអាវុធហត្ថខេត្ត។ ចំណែក ជនសង្ស័យ មា្នក់បានបញ្ចូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ SRP ប៊ុនរិទ្ធី

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page602 Page603 Page604 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×